ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​នាំ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ជាង​២​ពាន់នាក់ទស្សនា​នៅ​ខេត្ត​ព្រះ​សីហ​នុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ នៅ​ព្រឹក​​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​មាន​ឈ្មោះ Aida Bella បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២០០០​នាក់​ចូល​ចត​ធ្វើ​ទស្ស​នកិច្ច​នៅ​កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ​រយៈពេល​ពីរ​ថ្ងៃ…

ខេត្ត​ព្រះ​សីហ​នុ​ ៖ នៅ​ព្រឹក​​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​មាន​ឈ្មោះ Aida Bella បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២០០០​នាក់​ចូល​ចត​ធ្វើ​ទស្ស​នកិច្ច​នៅ​កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​។

នាវា​ទេសចរណ៍​បរទេស Aida Bella មាន​បណ្តោយ ២៣០​ម៉ែត្រ ទទឹង៣២​ម៉ែត្រ ជម្រៅ​ទឹក ៧.៣​ម៉ែត្រ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​សិង្ហ​បុរី ចូល​សំចត​នៅ​កំពង់​ផែ ស្វយ័ត ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​១២ នា​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ហើយ​នាវា នេះ​មាន គម្រោង​ចាក​ចេញពី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង ១៦​រសៀល នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម​។

ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា Aida Bella មាន​ចំនួន ២ ០០៥​នាក់ ស្រី​ចំនួន ១ ០៤៨​នាក់ មាន ២៥​សញ្ជាតិ​ផ្សេង​គ្នា និង​មាន​នាវិក​សរុប​ចំនួន ៦៣១​នាក់ ស្រី ១១២​នាក់ មាន ២៧​សញ្ជាតិ​។
ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ Aida Bella ធ្វើ​ដំណើរ ទស្សនកិច្ច​នៅ​តាម​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ មាន​ដូច​ជា ផ្សា​រលើ រមណីយដ្ឋាន​វប្បធម៌ មាន​ដូច​ជា វត្ត​ឥន្ទ​ញ្ញាណ វត្ត​ជោ​ត​ញ្ញាណ តំបន់​នេសាទ​ទំនប់​រលក​(​ភូមិ​៣) និង​តាម​តំបន់ ឆ្នេរសមុទ្រ​ក្នុង​ក្រុងព្រះ​សីហនុ​។

ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង ព្រះ​សីហ​នុ​នា​ពេល​នេះ បង្ហាញ​ពី​រដូវប្រាំង​ចូល​មក​ដល់ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ​ចាប់ពី​ខែវិច្ឆិកា មាន​នាវា​ទេសចរណ៍​បរទេស​តែងតែ​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ធ្វើ​ដំណើរ​ចូល​ចត​នៅ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ជា​រដូវ​ពុំ​សូវ​មាន​ហានិភ័យ​ដោយសារ​តែ​ភ្លៀង​ព្យុះ​តាមសមុទ្រ​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លង​មក ក៏​មាន​នាវា​ទេសច​ណ៍ របរ​ទេស​មួយ​គ្រឿង​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត ១០០០​នាក់ ចូល​ចត​ធ្វើ​ទស្សន កិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ