ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឹម រដ្ឋា​ តារា​ភាព​យន្ត​ទើប​រះ​ថ្មី​ទទួល​បាន​មេដាយ​ប្រាក់​ និង​មាស​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ លោក​លឹម រដ្ឋា​ តារា​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ជា​តារា​ភាព​យន្ត​ថ្មី​​ទើប​រះ​ឡើង​កាល​ពី​ឆ្នាំ​២០០៧​។ ទោះ​បី​​ជា​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​ តែ​ភាព​លេច​ធ្លោ​ខាង​ទេព​កោសល្យ​សម្តែង​​ ជាមួយ​បទ​ពិសោធន៍​ដ៏​សំបូរ​បែប​រយៈ​ពេល​ជាង​៤​ឆ្នាំ​មក​នេះ​​ លោក​បាន​ចូល​រួម​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជា​ច្រើន​ មិន​តែ​ប៉ុណ្ណោះបាន​ចូល​រួម​សម្តែង​ក្នុង​ខ្សែភាព​យន្ត​ប្រមាណ​ជាង​១០​រឿង​ ហើយ​ ក្នុង​នោះ​លោក​មាន​កិត្តិ​យស​​​ចូល​រួម​​សម្តែង​​ថ្វាយ​ព្រះ​មហា​ក្សត្រ​​ បាន​ជា​ច្រើន​រឿង​ ដូច​ជា​រឿង​លាហើយ​បូកគោ​ ជា​ដើម។

រាជ​ធានី​ភ្នំពេញ​ ៖​ លោក​លឹម រដ្ឋា​ តារា​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ជា​តារា​ភាព​យន្ត​ថ្មី​​ទើប​រះ​ឡើង​កាល​ពី​ឆ្នាំ​២០០៧​។ ទោះ​បី​​ជា​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​ តែ​ភាព​លេច​ធ្លោ​ខាង​ទេព​កោសល្យ​សម្តែង​​ ជាមួយ​បទ​ពិសោធន៍​ដ៏​សំបូរ​បែប​រយៈ​ពេល​ជាង​៤​ឆ្នាំ​មក​នេះ​​ លោក​បាន​ចូល​រួម​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជា​ច្រើន​ មិន​តែ​ប៉ុណ្ណោះបាន​ចូល​រួម​សម្តែង​ក្នុង​ខ្សែភាព​យន្ត​ប្រមាណ​ជាង​១០​រឿង​ហើយ​ ក្នុង​នោះ​លោក​មាន​កិត្តិ​យស​​​ចូល​រួម​​សម្តែង​​ថ្វាយ​ព្រះ​មហា​ក្សត្រ​​បាន​ជា​ច្រើន​រឿង​ ដូច​ជា​រឿង​លាហើយ​បូកគោ​ ជា​ដើម។

លោក​ទទួល​បាន​ការ​កោត​សរ​សើរ​ពី​ព្រះ​មហា​ក្សត្រ​ ហើយ​​ព្រះ​អង្គ​​ប្រទាន​មេ​ដាយ​​ប្រាក់​ និង​មេដាយ​មាស​​អម​ដោយ​គ្រឿង​​ឥស្សរិយយស​ទៀត​ផង​។ តារាវ័យ​២៨​ឆ្នាំ​រូប​នេះនិយាយ​ថា ក្នុង​នាម​លោក​ជា​តារា​សម្តែង​ទោះ​បី​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​មាន​ចិត្ត​សប្បាយ​​រីក​រាយ​ និង​មោទន​ភាព​យ៉ាង​ខ្លាំង​ដោយ​បាន​ចូល​រួម​សម្តែង​​ភាព​យន្ត​ថ្វាយ​ព្រះ​មហា​ក្សត្រ​​។ សព្វ​ថ្ងៃ​ក្រៅ​ពី​សម្តែង​​កាយ​វិការ​ខារ៉ាអូខេ​ លោក​បាន​​ចូល​រួម​សម្តែង​ជា​តួ​មេ​ទ័ព​ក្នុង​ខ្សែ​ភាព​យន្ត​​ភាគ​ប្រវត្តិ​សាស្ត្រ​រឿង ឧក​ញ៉ា​រាម​រាជ​តេជោ​យ៉ត​ ​។ តាម​រយៈ​​ការ​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ភាព​យន្ត​​កន្លង​មក​តាម​រយៈ​រឿង​ចៅ​ចាក់​ស្មុគ រឿង​ព្រៃ​អាគម និងរឿង​លា​ហើយ​បូក​គោ ជា​ដើម​ដែលចាក់បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត​ និង​តាម​កញ្ចក់​ទូរ​ទស្សន៍​នោះ​ប្រិយ​មិត្ត​ទស្សនិក​ជន​ពិត​ជា​បាន​ឃើញ​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ​របស់​លោក​ ហើយ​ពេញ​ចិត្ត​​ជាក់​ជា​មិន​ខាន​ឡើយ​។ លោក​លឹម រដ្ឋា មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃ​វែង​។ លោក​មាន​បង​ប្អូន​៨​នាក់​ ក្នុង​​នោះ​ស្រី​៥​នាក់​ ចំណែករូបលោក​ជា កូន​ពៅ​ ។

លោក​រដ្ឋាបាន​មក​​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​នា​ឆ្នាំ​២០០០​ ហើយ​បាន​ចូល​​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សម្តែង​នៅ​​ឆ្នាំ​២០០៧​។ តារា​ថ្មី​រូប​នេះ​ថ្លែង​ថា «សព្វ​ថ្ងៃ​ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ ព្រោះ​បាន​ក្លាយ​ជា​អ្នក​សិល្បៈ​ដែល​ប្រិយ​មិត្ត​ទស្សនិក​ជន​ទទួល​ស្គាល់​ ជា​ពិសេស​បាន​ព្រះ​មហា​ក្សត្រ​ផ្តល់​កិត្តិ​យស​ឱ្យ​ខ្ញុំ​​ទៀត​ផង» ៕