ប្តីដាក់ពាក្យលែងលះប្រពន្ធ ដោយសារតែកម្មវិធី Google Maps
ប៉េរូ ៖ ប្តីប្រពន្ធជនជាតិប៉េរូ១គូបានប្រេះឆាចំណងស្នេហា ក្រោយបុរសជាប្តីសម្រេចចិត្តលែងលះ
ប៉េរូ ៖ ប្តីប្រពន្ធជនជាតិប៉េរូ១គូបានប្រេះឆាចំណងស្នេហា ក្រោយបុរសជាប្តីសម្រេចចិត្តលែងលះ
ប៉េរូ ៖ ប្តីប្រពន្ធជនជាតិប៉េរូ១គូបានប្រេះឆាចំណងស្នេហា ក្រោយបុរសជាប្តីសម្រេចចិត្តលែងលះប្រពន្ធខ្លួន បន្ទាប់ពីបានឃើញរូបភាពរបស់នាង កំពុងសាសងគ្នាយ៉ាងល្អូកល្អិនជាមួយបុរសម្នាក់ទៀត នៅលើកម្មវិធីបង្ហាញផ្លូវ Google Maps ។
យោងតាមប្រភពពីសារព័ត៌មាន The Sun កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បានរាយការណ៍ថា បុរសជាប្តីបានប្រទះឃើញរូបភាព Street View ដ៏ហួសចិត្តរបស់ប្រពន្ធគាត់ ដែលកំពុងកៀកកើយជាមួយបុរសប្លែកមុខម្នាក់។ តាមរយៈរូបភាពដែលសម្របសម្រួលបង្ហាញថា ស្ត្រីជាប្រពន្ធកំពុងអង្គុយលើបង់សាធារណៈ ខណៈដែលបុរសជាគូស្នេហ៍គេងកើយភ្លៅនាង។ អ្នកទាំងពីរសាសងគ្នាយ៉ាងល្អូកល្អិនជាទីបំផុត ហើយស្ត្រីជាប្រពន្ធបានយកដៃបបោសអង្អែលសក់បុរសនោះថែមទៀត។
តាមពិតទៅរូបនោះ ត្រូវបានថតតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ដោយរថយន្តកាមេរ៉ាក្រុមហ៊ុន Google នៅលើផ្លូវតូចមួយក្នុងទីក្រុងលីម៉ា (Lima) នៃប្រទេសប៉េរូ ប៉ុន្តែទើបតែបែកការកាលពីពេលថ្មីៗនេះ។ ពេលឃើញដំបូងឡើយ បុរសជាប្តីមិនគិតថាជាប្រពន្ធរបស់គាត់នោះទេ ប៉ុន្តែដោយសារគាត់ចំណាំលើសម្លៀកបំពាក់នាង ទើបគាត់ដឹងថា នោះគឺជាប្រពន្ធរបស់គាត់។ បន្ទាប់ពីស្ត្រីជាប្រពន្ធបានសារភាពថា ខ្លួនពិតជាមានស្នេហាលួចលាក់រួចមក បុរសជាប្តីបានដាក់ពាក្យលែងលះប្រពន្ធ។
ដោយសារការខូចចិត្ត បូករួមនឹងកំហឹង បុរសជាប្តីបានបង្ហោះរូបនោះលើបណ្តាញសង្គម ដោយមានការចែករំលែកបន្ត និងការបញ្ចេញមតិយ៉ាងច្រើនពីអ្នកនិយមលេងបណ្តាញសង្គម។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលសកម្មភាពចម្លែកៗ មិនប្រក្រតី និងគួរឱ្យសង្ស័យរបស់នរណាម្នាក់ ដែលត្រូវថតបានដោយរថយន្តកាមេរ៉ារបស់ក្រុមហ៊ុន Google ។ ដូច្នេះហើយទើបបានជាអ្នកជំនាញ និងអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមព្រមានអំពី ការបង្ហាញសកម្មភាពមិនប្រក្រតីណាមួយនៅទីសាធារណៈ ឬកន្លែងមិនបិទបាំងជិត៕
ចែករំលែកព័តមាននេះ