ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អតីត​តារាចម្រៀង ទិ​ត្យ វិច្ឆិកា តើ​ពេល​នេះ​យ៉ាងណា​ហើយ? ក្រោយ​បាត់​មុខជា​ច្រើន​ឆ្នាំ​មក​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​និយាយ​ទៅ​ដល់​អតីត​តារាចម្រៀង លោក ទិ​ត្យ វិច្ឆិកា មហាជន​ដែល​ជា​អ្នកគាំទ្រ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៤ អាច​នឹង​ស្គាល់​លោក​ហើយ តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​របស់​លោក មាន​ដូច​ជា

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ទៅ​ដល់​អតីត​តារាចម្រៀង លោក ទិ​ត្យ វិច្ឆិកា មហាជន​ដែល​ជា​អ្នកគាំទ្រ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៤ អាច​នឹង​ស្គាល់​លោក​ហើយ តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​របស់​លោក មាន​ដូច​ជា ៖ បទ «​ស្ទឹង​ថែ​ស្នេហ៍​ខ្ញុំ​», បទ​«​កុំ​ត្រាប់​កាកី​» និង​បទ​ជា​ច្រើន​ទៀត​ដែល​ច្រៀង​ទៅ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​កាលពី​ជំនាន់​នោះ​។

ប្រាកដ​ណាស់ កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ អតីត​តារាចម្រៀង​រូប​នេះ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយ​កូនស្រី​បណ្តូលចិត្ត​របស់​លោក​ដែល​ទើបនឹង​កើត អប​ជាមួយ​សំ​ណេ​រយ៉ា​ង​ខ្លី​ថា «​ចង់​និយាយ​ថា ភ្នែក​ប៉ា​ប៉ា​ខ្មៅ​ដូច​ផា​ន​ដា​ហើយ​»​។

តាម​រយៈ​រូបភាព​មួយ​សន្លឹក​នេះ ធ្វើ​អោយ​មហាជន​សម្តែង​ការ​អបអរសាទរ​ជា​ខ្លាំង ក្រោយ​ពេល​ឃើញ​លោក​ទទួល​បានកូន​ស្រី​ម្នាក់​ទៀត​។ ក្នុង​នោះ​ផង​ដែរ ជា​ការ​កត់សម្គាល់ អតីត​តារាចម្រៀង លោក ទិ​ត្យ វិច្ឆិកា បាន​បំពេញ​តួរ​នាទី​យ៉ាង​ល្អជា​ឪពុក​មើលថែ​កូន បើ​ទោះបីជា​លោក​ជា​បុរស​ភេទ​ក៏​ដោយ ពោល​គឺ​តួនាទី​ជា​ស្វាមី​ល្អ ជា​ប៉ា​ប៉ា​ដ៏​ល្អ ក្នុង​ការ​ថ្នាក់ថ្នម​ប្រពន្ធ​និង​កូន​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អតីត​តារាចម្រៀង​លោក ទិ​ត្យ វិច្ឆិកា បាន​ជម្រាប​ជូន​ថា «​នា​ពេល​បច្ចុប្បន្ន​នេះ លោក​មាន​សុខទុក្ខ​ធម្មតា​នោះ​ទេ ហើយ​កាលដែល​បាត់​មុខ​ពី​សិល្បៈ​មួយ​ខ្យល់​ធំ​នេះ លោក​ក៏​មានការ​នឹករលឹក​មហាជន​ជា​ខ្លាំង​ណាស់​ដែរ​»​។

បើ​តាម​ការ​បង្ហើប​បន្ត​របស់​អតីត​តារាចម្រៀង​រូប​នេះ បាន​បន្ត​ថា «​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ​ចាប់តាំងពី​ឆ្នាំ​២០០៤ ដោយ​កាលនោះ​សុំ​គេ​ច្រៀង​តាម​កន្លែង​ផ្សេង​ៗ​។ លុះ​មក​ដល់​ឆ្នាំ​២០០៥ លោក​ក៏​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​មួយ ចេញ​ជា CD ចម្រៀង​ជា​បន្តបន្ទាប់ ដូច​ជា​បទ «​ស្ទឹង​ថែ​ស្នេហ៍​ខ្ញុំ​» និង​បទ «​កុំ​ត្រាប់​កាកី​» សុទ្ធតែ​ជា​បទ​ដែល​លោក​ទទួល​បានការ​គាំទ្រ​ខ្លាំង និង​មានឈ្មោះ​បោះ​សម្លេង​»​។

នា​ពេល​បច្ចុប្បន្ន តារាចម្រៀង លោក ទិ​ត្យ​វិច្ឆិកា ដែល​ជា​តារាចម្រៀង​ក្នុង​ដួងចិត្ត​បងប្អូន​នោះ លោក​បាន​បន្ត​ថា «​សម្រាប់​ការងារ​សិល្បៈ គឺ​លោក​មិន​ប្រឡូក​វិញ​នោះ​ឡើយ ព្រោះ​វា​ដូច​ជា​ហួសពេល​ហើយ​សម្រាប់​រូប​លោក​ផ្ទាល់ ដោយ​ឆ្នាំ​នេះ​លោក​មាន​អាយុ​ជាង​៤០​ប្លាយ​ទៅ​ហើយ លោក​ទុក​អោយ​ប្អូន​ៗ​ស្រករ​ក្រោយ​ទៅ​ចុះ តែ​អ្វី​ដែល​ជា​ការ​ផ្តាំផ្ញើ​របស់​លោក សូម​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ធ្វើ​អោយ​សិល្បៈ​រីក​ចម្រើន​ទៅ​មុខ ព្រោះ​កាលពី​ជំនាន់​លោក ពុំ​ងាយ​នឹង​ទទួល​ភាព​ល្បីល្បាញ​នោះ​ឡើយ ត្រូវ​សាង​កេរ្តិ៍​រាប់​សិប​ឆ្នាំ​»​។

គួរ​រម្លឹក​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០០៦ តារាចម្រៀង លោក ទិ​ត្យ វិច្ឆិកា រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​បទ «​សុរិយា​អស្តង្គត​» ដែល​ជា​សំនៀង​របស់​លោក ស៊ី​ន ស៊ី​សា​មុត ដែល​លោក​បាន​លើកយក​មក​បកស្រាយ​ម្តងទៀត​នោះ​។

គួរ​បញ្ជាក់​ដែរ​ថា អតីត​តារាចម្រៀង​លោក ទិ​ត្យ​វិច្ឆិកា បាន​បម្រើ​ការ​ក្នុង​វិស័យ​យោធា ឬ​ទ័ព​ពិសេស​នេះ មុន​ពេល​ចូល​សិល្បៈ​ទៅ​ទៀត ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ អតីត​តារាចម្រៀង​រូប​នេះ​មានកូន​៤​នាក់​ទៅ​ហើយ ក្នុង​នោះ​ស្រី​២​នាក់ និង​ប្រុស​២​នាក់​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ