ទឹកកកអាំងប្រឡាក់អំបិលម្ទេស កំពុងក្លាយជាអាហារសម្រន់ថ្មីដ៏ពេញនិយមបំផុត(វីដេអូ)
ចិន ៖ ដុំទឹកកកអាំងប្រឡាក់អំបិលម្ទេស កំពុងក្លាយជាអាហារសម្រន់ថ្មីដ៏ពេញនិយមបំផុត នៅក្នុង
ចិន ៖ ដុំទឹកកកអាំងប្រឡាក់អំបិលម្ទេស កំពុងក្លាយជាអាហារសម្រន់ថ្មីដ៏ពេញនិយមបំផុត នៅក្នុង
ចិន ៖ ដុំទឹកកកអាំងប្រឡាក់អំបិលម្ទេស កំពុងក្លាយជាអាហារសម្រន់ថ្មីដ៏ពេញនិយមបំផុត នៅក្នុងប្រទេសចិន ក្រោយខ្សែអាត់វីដេអូជាច្រើន ត្រូវបានចែកចាយពាសពេញបណ្តាទំនាក់ទំនងសង្គមរបស់ប្រទេសនេះ ដែលធ្វើឱ្យមនុស្សម្នាជាច្រើនពុះកញ្ជ្រោលចង់សាកអាហារសម្រន់ដ៏ចម្លែកមួយនេះ។ នេះបើយោងតាមប្រភពពីគេហទំព័រ Oddity Central ចេញផ្សាយកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
បន្ទាប់ពីដុំក្រួសឆាគ្រឿងជាមួយខ្ញី និងម្ទេស ដ៏ពេញនិយមធ្លាក់ប្រជាប្រិយភាពបន្តិច នៅពេលនេះ វត្តមានរបស់ដុំទឹកកកអាំងប្រឡាក់អំបិលម្ទេសកំពុងជះភាពល្បីល្បាញរបស់ខ្លួន។ យោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនពីប្រទេសចិន អាហារសម្រន់តាមដងផ្លូវដ៏ចម្លែកនេះ បានផ្ទុះភាពល្បីល្បាញតាមរយៈវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានថតនៅក្នុងតូបលក់អាហារតាមដងផ្លូវក្នុងទីក្រុងណានឆាង (Nanchang) ខេត្តជាំងស៊ី (Jiangxi ) ភាគខាងកើត ប្រទេសចិន។
នៅក្នុងនោះ យើងអាចមើលឃើញដុំទឹកកកធំៗ ត្រូវបានដាក់អាំងនៅលើចន្ទាសដែក ដោយប្រឡាក់អំបិលម្ទេស ឬលាបទឹកជ្រលក់ និងគ្រឿងទេសផ្សេងៗទៀត មុនយកមកដាក់លើចាន។ ទោះយ៉ាងណា យើងមើលមិនឃើញមាននរណាម្នាក់ពិតជាញ៉ាំអាហារសម្រន់ដ៏ចម្លែកនេះទេ ប៉ុន្តែជាក់ស្តែង វាពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ នៅថ្ងៃនារដូវក្តៅនេះ ជាពិសេសចាប់តាំងពីវាត្រូវបានផ្តល់ជូនជាអាហារឥតគិតថ្លៃ។
បន្ទាប់ពីវីដេអូដើម ត្រូវបានចែករំលែកពាសពេញបណ្តាញសង្គមចិន និងបណ្តាសារព័ត៌មានចិនជាច្រើន បានធ្វើដំណើរទៅកាន់តូបអាហារតាមផ្លូវរមួយកន្លែងនោះ ដើម្បីតាមដាន និងចង់ស្វែងយល់បន្ថែមអំពីអាហារសម្រន់ដ៏ពេញនិយមនេះ។ ជាលទ្ធផល បុរសម្នាក់ ដែលបានបង្កើតគំនិតសម្រាប់អាំងដុំទឹកកកនៅថ្ងៃក្តៅ គឺជាវិធីធ្វើឱ្យមនុស្សត្រជាក់ ហើយវាមានន័យថា ជាការលេងសើចតែប៉ុណ្ណោះ ប៉ុន្តែអ្នកគ្រប់គ្នាបែរជាចូលចិត្តវា ដូច្នេះទើបគាត់បានបន្តបង្កើតវាឡើង។ អាហារតាមចិញ្ចើមផ្លូវដ៏ចម្លែកនេះ គ្មានការដាក់តម្លៃលក់នោះទេ ប៉ុន្តែអ្នកដែលចង់ភ្លក់វា ត្រូវបានរាយការណ៍ថា ត្រូវកក់ និងរង់ចាំជាមុនសិន។
គូររំលឹកថា កន្លងមក ដុំក្រួសឆាគ្រឿងជាមួយខ្ញី និងម្ទេស បានឈរជាអាហារសម្រន់តាមផ្លូវនៅពេលយប់ដ៏ពេញនិយមបំផុតរបស់ប្រទេសចិន ដោយអ្នកទទួលទានជញ្ជក់យករសជាតិឈ្ងុយឆ្ងាញ់របស់វា មុនបោះចោល ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ប្រជាប្រិយភាពរបស់វា បានធ្លាក់ចុះបន្តិចម្តងៗ មុនពេលលេចចេញវត្តមាន ដុំទឹកកកអាំងប្រលាក់អំបិលម្ទេស ដែលកំពុងវាយលុកទីផ្សារអាហារសម្រន់តាមផ្លូវរបស់ប្រទេសចិន នាពេលបច្ចុប្បន្ន៕
ចែករំលែកព័តមាននេះ