ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ភាពយន្ត​ក្រុង​កានប្រចាំ​ឆ្នាំ​​2011មានខ្សែ​ភាពយន្ត​​​20រឿង​ចូល​រួម​ប្រកួត​

14 ឆ្នាំ មុន

មហោស្រពភាពយន្ត​អន្តរជាតិ​​លើកទី​​៦៤ ប្រចាំ​ឆ្នាំ​២០១១ ដែលប្រារព្ធ​​​ធ្វើឡើងនៅ​ក្នុង​ទីក្រុងកានភាគខា​ងត្បូង ប្រទេសបារាំង ​បាន​ចាប់​ផ្តើម​​​ប្រព្រឹត្ត​ទៅ​​កាលពីថ្ងៃទី​​​១២ ឧសភា ​កន្លងមក​ មានការ​ចូលរួម​​ដោយតារាភាពយន្ត​​ល្បីឈ្មោះ​​ជាច្រើននាក់​​​ទាំង​តារាភាពយន្ត ​​​បរទេស និង​តារាភាពយន្ត​​អាស៊ី ។​ ​មហោស្រព​​ភាពយន្ត​​​អន្តរជាតិ​​ក្រុង​កាន​​ជា​មហា​​ស្រព​​ភាព​ យន្តប្រចាំឆ្នាំ​​ដ៏ធំ ហើយ​​មាន​សារសំខាន់បំផុត​ប្រារព្ធ​​ធ្វើឡើង​​នៅក្នុង​​ទីក្រុង​កាន​​​ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​​ប្រគល់​រង្វាន់​ស្លឹកដូង​​​មាស​​ដល់​ខ្សែ​​ភាព​យន្ត​​​ដែល​ ល្អបំផុតប្រចាំឆ្នាំ និង​ប្រគល់​​រង្វាន់​ដល់​តារា​ភាព​យន្ត​​​ប្រុស­ស្រី​ដែល​មាន​​ទេពកោសល្យ​​​ ​ល្អ​បំផុត ។​

មហោស្រពភាពយន្ត​អន្តរជាតិ​​លើកទី​​៦៤ ប្រចាំ​ឆ្នាំ​២០១១ ដែលប្រារព្ធ​​​ធ្វើឡើងនៅ​ក្នុង​ទីក្រុងកានភាគខា​ងត្បូង ប្រទេសបារាំង ​បាន​ចាប់​ផ្តើម​​​ប្រព្រឹត្ត​ទៅ​​កាលពីថ្ងៃទី​​​១២ ឧសភា ​កន្លងមក​ មានការ​ចូលរួម​​ដោយតារាភាពយន្ត​​ល្បីឈ្មោះ​​ជាច្រើននាក់​​​ទាំង​តារាភាពយន្ត​​​បរទេស និង​តារាភាពយន្ត​​អាស៊ី ។​ ​មហោស្រព​​ភាពយន្ត​​​អន្តរជាតិ​​ក្រុង​កាន​​ជា​មហា​​ស្រព​​ភាព​យន្តប្រចាំឆ្នាំ​​ដ៏ធំ ហើយ​​មាន​សារសំខាន់បំផុត​ប្រារព្ធ​​ធ្វើឡើង​​នៅក្នុង​​ទីក្រុង​កាន​​​ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​​ប្រគល់​រង្វាន់​ស្លឹកដូង​​​មាស​​ដល់​ខ្សែ​​ភាព​យន្ត​​​ដែល​ល្អបំផុតប្រចាំឆ្នាំ និង​ប្រគល់​​រង្វាន់​ដល់​តារា​ភាព​យន្ត​​​ប្រុស­ស្រី​ដែល​មាន​​ទេពកោសល្យ​​​​ល្អ​បំផុត ។​
ពានរង្វាន់​ស្លឹកដូង​​មាស​ជា​ពានរង្វាន់​​ដ៏​មាន​​កិត្យានុភាព​បំផុត​ក្នុង​​ចំណោម​ពាន​រង្វាន់​ដទៃ​​សម្រាប់​​​វិស័យ​​ភាពយន្ត ។​
តាមប្រភពព័ត៌​មាន​​ពីទីក្រុង​​កាន​​ឱ្យ​ដឹង​ថា ​នៅឆ្នាំនេះ​​មានខ្សែ​​ភាពយន្ត​ល្បីៗ​ចំនួន​​​​២០រឿង ​ដែល​ត្រូវ​បានជ្រើសរើស​​យ៉ាង​​​សម្រិត​សម្រាំង​​​ដើម្បី​​​ចូលរួម​ដាក់បញ្ចាំង​​​ក្នុង​មហោស្រព​ភាព​យន្តនោះ​​​ដើម្បី​​​​ដណ្តើម​​ពាន​រង្វាន់​ស្លឹកដូង​មាស​។​
មហោស្រព​​ភាពយន្ត​​អន្តរជាតិ​​​ក្រុង​កានក៏​​ផ្តល់​ផងដែរ​នូវ​ឱកាស​​​ដល់​តារាភាពយន្ត​ស្រីដើម្បី​​​បង្អួតរាង​​​ និងភាព​ស្រស់ស្អាត​​របស់ពួកនាង​​ដាក់​កញ្ចក់​​​កាមេរ៉ា​យ៉ាង​ព្រោងព្រាត​នៅលើ​កំរោល​ព្រំ​ក្រហម​មើលទៅ​គួរ​ឱ្យចង់គយគន់​។​
មហោស្រព​​ភាពយន្ត​អន្តរជាតិ​ក្រុង​កានប្រចាំ​ឆ្នាំ​​២០១១​នេះ ប្រារព្ធធ្វើឡើង​​រយៈ​ពេល​​​១១​ថ្ងៃ គឺចាប់ពីថ្ងៃទី​១២ ឧសភា ​រហូត​ដល់​ថ្ងៃទី​២២ ឧសភា ៕