រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញអតីតតារាសម្តែង និងពិធីការិនី វីជេ អាណូ បានធ្វើការ live តាមបណ្តាញសង្គម ដោយបង្ហូរទឹកភ្នែក ហើយថែមទាំងយកកាំបិ.តចា.ក់ខ្លួនឯង ដោយមិនដឹងមូលហេតុច្បាស់លាស់។ វីជេ អាណូ ដែលមានឈ្មោះនៅក្នុងគណនីហ្វេសប៊ុក «Soun Pheakdey» បានធ្វើការ live វីដេអូ បង្ហាញនូវភាពអស់សង្ឃឹមក្នុងជីវិត ត្បិតខ្លួនកំពុងតែមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

តាមរយៈវីដេអូនោះ វីជេ អាណូ បាននិយាយទាំងទឹកភ្នែកថា «នាងពិតជាហត់ ទៅមុខលែងរួចហើយ»។ នាងបញ្ជាក់ថា «ខ្ញុំធ្លាប់លេបថ្នាំ ធ្លាប់ច.ង.ក តែមិនស្លា.ប់សោះ ខ្ញុំតាំងចិត្តមកធ្វើការខាងក្រៅ ដើម្បីអោយមើលគេឯងខ្លះ ក្រែងបានធូរចិត្ត ប៉ុន្តែនៅពេលចេញមក គឺមានតែពាក្យថាអោយ។ កូនមិនសមមានម្តាយដូចម៉ាក់ទេ ម៉ាក់មិនល្អទេ ម៉ាក់ហត់ណាស់ ម៉ាក់ទៅមុខអត់រួចទេ»។
យ៉ាងណាម៉ិញ ក្រោយការនិយាយពាក្យទួញសោកទាំងអស់ខាងលើនេះហើយ វីជេ អាណូ ក៏បានយកកាំបិ.តមកចាក់ខ្លួនឯង ក្នុងគោលបំណងសម្លា.ប់ខ្លួនតែម្តង។
ជាការកត់សម្គាល់ ក្រោយឃើញសកម្មភាពខាងលើនេះភ្លាម មហាជន ជាពិសេសមិត្តភក្តិជិតស្និទ្ធក្នុងវិស័យសិល្បៈបានសម្តែងក្តីព្រួយបារម្ភ និងចង់ដឹងពីសុខទុក្ខរបស់នាងនាពេលនេះ។
បើយោងតាមការបង្ហោះរបស់តារាសម្តែង ម៉ាដូណា បានបង្ហាញរូបភាពរបស់ វីជេ អាណូ កំពុងតែសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ដោយអមជាមួយនឹងសារថា «មកដល់កាល់ម៉ែតហើយ ឃើញហើយពិតជាមិនយល់ ហេតុអ្វីដល់ថ្នាក់នឹង? សង្ឃឹមនឹងយល់ពីគាត់ផង និងផ្តល់ឱកាសអោយគាត់បានរស់ផង សុំចិត្តកុំទាន់ដាក់សម្ពាធគាត់ សូមអំពាវនាវដល់បងប្អូន និងអ្នកសិល្បៈជួយគាត់តាមសុទ្ធា សុំចិត្តអ្នកព័ត៌មានកុំទាន់អាលមកសម្ភាសន៍គាត់ពេលនេះ ព្រោះគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ»។
ទោះជាយ៉ាងណា ក្រោយពេលឃើញស្ថានភាព វីជេ អាណូ នាពេលនេះ គេឃើញមានអ្នកសិល្បៈជាបន្តបន្ទាប់បាននាំគ្នាចូលរួមជាថវិកា ដើម្បីជួយដល់អតីតតារាសម្តែងរូបនេះផងដែរ៕



ចែករំលែកព័តមាននេះ