តារាយូធូបម្នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីឃា.តកម្មដ៏សាហា.វនៅថៃ
ថៃ ៖ ប៉ូលិសថៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ
ថៃ ៖ ប៉ូលិសថៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ
ថៃ ៖ ប៉ូលិសថៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ថា កូនប្រុសរបស់លោក Rodolfo Sancho Aguirre ដែលជាតារាសម្ដែងដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធការស្លា.ប់ និងកាត់សាកស.ពបុរសជនជាតិកូឡុំប៊ីម្នាក់ នៅលើកោះទេសចរណ៍ កោះផាន់ហ្គាន (Koh Phangan) ខេត្តស៊ូរ៉ាត់ថានី (Surat Thani) ភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ទោ Saranyu Chamnanrat បានប្រាប់រ៉យទ័រថា ជនជាប់ចោទមានឈ្មោះថា Daniel Sancho Bronchal ដែលត្រូវជាកូនប្រុសតារាសម្តែងអេស្ប៉ាញ លោក Rodolfo Sancho Aguirre បានបង្ហាញខ្លួននៅចំពោះមុខតុលាការ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ខណៈដែលប៉ូលិសបានស្វែងរកការឃុំខ្លួនបន្តរបស់គេ សម្រាប់ការស៊ើបអង្កេត។
ជនជាប់ចោទ Daniel Sancho កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅ បានធ្វើដំណើរអមជាមួយប៉ូលិសទៅកាន់ទីតាំងចំនួន៧ផ្សេងគ្នា រួមទាំងឆ្នេរមួយកន្លែង ដែលរូបគេត្រូវបានចោទប្រកាន់ថា បានបោះថង់ប្លាស្ទិកដែលមានបំណែកសាកស.ព ដែលក្រោយមកបំណែកសាកស.ពនោះ ត្រូវបានកំណត់អត្តសញ្ញាណថា គឺជាគ្រូពេទ្យវះកាត់ជនជាតិកូឡុំប៊ី ដែលមានឈ្មោះថា Edwin Arrieta Arteaga អាយុ៤៤ឆ្នាំ។
ឧត្តមសេនីយ៍ទោ Saranyu បានបន្តថា ជនជាប់ចោទមានអាយុ២៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងការលាក់បាំងបំណែកសាកស.ព ដើម្បីបិទបាំងការស្លា.ប់ ឬមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។
បណ្តាប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ជនជាប់ចោទ Daniel Sancho គឺជាកូនប្រុសរបស់តារាសម្តែងដ៏ល្បីឈ្មោះ Rodolfo Sancho ជនជាតិអេស្ប៉ាញ អាយុ៤៨ឆ្នាំ ដែលបានសម្តែងនៅក្នុងខ្សែភាពយន្ត «El Ministerio del Tiempo» ជាភាសាអង់គ្លេសថា «The Ministry of Time»។
មុនត្រូវបានចាប់ខ្លួន Daniel Sancho មានការងារជាចុងភៅម្នាក់ ហើយក៏ជាតារាយូធូបបង្ហាញអំពីការធ្វើម្ហូបផងដែរនោះ បានទៅលេងប្រទេសថៃក្នុងថ្ងៃឈប់សម្រាក។ ក្រុមគ្រួសាររបស់គេ កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅ បានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើសុំឱ្យមានការគោរពលើការបញ្ចេញមតិនានាសម្រាប់ទាំង Daniel Sancho និងគ្រួសារទាំងមូល នៅក្នុងគ្រា ដែលអ្វីៗមិនទាន់រកឃើញការពិត។ ជនសង្ស័យត្រូវបានឃុំខ្លួនភ្លាមៗ បន្ទាប់ពីរកឃើញបំណែកសាកស.ពនៅកន្លែងចាក់សំរាមមួយនៅលើកោះផាន់ហ្គាន។
ប៉ូលិសបាននិយាយថា ជនជាប់ចោទបានសារភាពចំពោះឧក្រិដ្ឋកម្មនេះ។ ប៉ូលិសបានបន្តថា ការធ្វើតេស្ត DNA សាកស.ពបង្ហាញថា គឺជាលោក Edwin Arrieta Arteaga ដោយប៉ូលិសបន្ថែមថា ពួកគេមានភស្តុតាងផ្សេងទៀតប្រឆាំងនឹងជនជាប់ចោទ។
វីដេអូ CCTV ដែលបង្ហាញដោយទូរទស្សន៍ក្នុងស្រុកថៃ ThaiPBS បានបង្ហាញថា ជនជាប់ចោទ និងជនរងគ្រោះបានជិះម៉ូតូជាមួយគ្នា កាលពីប៉ុន្មានថ្ងៃ មុនពេលដែលសាកសពត្រូវបានរកឃើញ។ ប៉ូលិសថៃបាននិយាយថា ការស៊ើបអង្កេតកំពុងបន្ត ខណៈដែលអាជ្ញាធរកំពុងបន្តស្វែងរកបំណែកសាកស.ពរបស់លោក Arrieta ដែលនៅសេសសល់៕ (ប្រភពពី Reuters)
ចែករំលែកព័តមាននេះ