ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ស្រី​ស្អាត ល្អ ហួស គ្រង​មកុដ Miss Preteen Cambodia ឆ្នាំ​២០២៣ ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

កូនស្រី​អ្នក​នាង ដេ​នី ក្វា​ន់ គឺ​កញ្ញា ល្អ ហួស បាន​គ្រង​មកុដ Miss Preteen Cambodia ឆ្នាំ​២០២៣​ហើយ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វឹ​ត​ស្វា​ញ​ជា​ច្រើន

រាជធានី​ភ្នំពេញ ៖ កូនស្រី​អ្នក​នាង ដេ​នី ក្វា​ន់ គឺ​កញ្ញា ល្អ ហួស បាន​គ្រង​មកុដ Miss Preteen Cambodia ឆ្នាំ​២០២៣​ហើយ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វឹ​ត​ស្វា​ញ​ជា​ច្រើន​ដំណាក់កាល​មក​។

ស្រី​ស្អាត ល្អ ហួស បាន​ចូលរួម​ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​ខាងលើ​នេះ​ជា​លើក​ដំបូង ក្នុង​គោលដៅ​ត្រៀមខ្លួន​ចូលរួម​កម្មវិធី​បវរកញ្ញា​ធំ​ៗ​ជា​បន្តបន្ទាប់​។ យ៉ាងណា ពេល​នេះ គោលដៅ​ដំបូង​របស់​នាង​បាន​សម្រេច​ចេញ​ជា​រូបរាង​ហើយ ក្រោយ​គ្រង​មកុដ​កម្មវិធី​ប្រឡង​បវរកញ្ញា Miss Preteen Cambodia នា​ពេល​នេះ​។

កញ្ញា ល្អ ហួស ត្រូវ​បាន​មហា​ជា​ច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេព​កោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ខណៈ​ពេល​មុខមាត់​របស់​នាង​ត្រូវ​បាន​គេ​ប្រៀបធៀប​ស្អាត​ដូច​ទៅ​នឹង​នាង យ៉ា​យ៉ា តួឯក​ថៃ​។ ដោយ​មើលឃើញ​ពី​ទេព​កោសល្យ រូប​សម្រស់ ការ​សិក្សា​បាន​ល្អ រួម​ទាំង​មានការ​គាំទ្រ​ផង​នោះ ក្រុម​គ្រួសារ​របស់​នាង​បាន​បង្ហាញ​គោលដៅ និង​ធ្វើការ​បណ្តុះបណ្តាល​ឱ្យ​នាង​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សម្រស់​នា​ពេល​អនាគត​។

កញ្ញា ល្អ ហួស ដែល​ជាតា​រា​វ័យក្មេង​កំពុង​ពេញ​និយម​លើ​បណ្តាញ​សង្គម និង​ជា​កូនបង្កើត​របស់​អ្នក​នាង ដេ​នី ក្វា​ន់ បាន​ព្យាយាម​បង្វឹក​សមត្ថភាព​ខ្លួន​សម្រាប់​ឱកាស​ប្រកួត​កញ្ញាឯក​យុវតី​ខាងលើ​នេះ​។ ល្អ ហួស បាន​ព្យាយាម​ហ្វឹកហាត់​ដុះខាត់​ខ្លួនឯង​ជា​ប្រចាំ ដើម្បី​អោយ​គេ​មើលឃើញ​ថា ខ្លួន​ក៏​ខិតខំ ជាង​ការ​លើក​ឡើង​មាន​ខ្សែ​បក្សពួក​និយម​។ ក្រោយ​គ្រង​មកុដ​ខាងលើ​នេះ ល្អ ហួស ក៏​ធ្លាប់​បញ្ជាក់​តាម​បណ្តាញ​សង្គម​ថា «​នាង​នឹង​ចូលរួម​កម្មវិធី Miss Grand Cambodia មួយទៀត នៅ​ពេល​នាង​ចូល​វ័យ​១៨​ឆ្នាំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ