ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង សុគន្ធ ថេ​រ៉ា​យុ ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​បុរស​ម្នាក់ ក្រោយ​រិះគន់​រឿង​សំឡេង​(វីដេអូ)

8 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក សុគន្ធ ថេ​រ៉ា​យុ បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​បុរស​ម្នាក់​យ៉ាង​ចាក់​ដោត បន្ទាប់​ពី​បុរស​រូប​នេះ​ធ្វើការ​រិះគន់​ចំ​ៗ​ទៅ​កាន់​រូប​លោក ពាក់ព័ន្ធ​ទៅ​នឹង​សំឡេង​។ ខណៈ​បុរស​រូប​នេះ​បាន​ចូល​ទៅ​ខំ​មិន​ពីក្រោយ​បទ​ចម្រៀង​ថ្មី​របស់​តារាចម្រៀង​លោក សុគន្ធ ថេ​រ៉ា​យុ ដោយ​និយាយ​ចំ​ៗ​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សុគន្ធ ថេ​រ៉ា​យុ បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​បុរស​ម្នាក់​យ៉ាង​ចាក់​ដោត បន្ទាប់​ពី​បុរស​រូប​នេះ​ធ្វើការ​រិះគន់​ចំ​ៗ​ទៅ​កាន់​រូប​លោក ពាក់ព័ន្ធ​ទៅ​នឹង​សំឡេង​។ ខណៈ​បុរស​រូប​នេះ​បាន​ចូល​ទៅ​ខំ​មិន​ពីក្រោយ​បទ​ចម្រៀង​ថ្មី​របស់​តារាចម្រៀង​លោក សុគន្ធ ថេ​រ៉ា​យុ ដោយ​និយាយ​ចំ​ៗ​ថា «​សំឡេង​កែ​មិន​ឡើង ទុក​ឱកាស​អោយ​ក្មេង​ជំនាន់​ក្រោយ​ទៅ​ប្អូន​»​។

តាម​រយៈ​ការ​ខំ​មិន​ខាងលើ​នេះ បាន​ធ្វើ​អោយ​តារាចម្រៀង​លោក សុគន្ធ ថេ​រ៉ា​យុ ហាក់​សម្តែង​ការ​មិន​សប្បាយចិត្ត ដោយនៅ​ក្នុង​នោះ លោក​ក៏​បាន​ធ្វើការ​ឆ្លើយ​តប ហើយ​លើក​ហេតុផល​នៅ​ពីក្រោយ នៃ​ការ​វិល​ត្រឡប់​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ឡើង​វិញ​នា​ពេល​នេះ​ផង​ដែរ​។

តារាចម្រៀង​លោក សុគន្ធ ថេ​រ៉ា​យុ បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «​អរគុណ​ណាស់​បង ដែល​បាន​ចូល comments ក្នុង​បទ​ចម្រៀង​របស់ខ្ញុំ ខ្ញុំ​អត់​ចង់​ច្រៀង​ដើម្បី​ចង់​ឈ្នះ​ចាញ់​ប្អូន​ៗ​ជំនាន់​ក្រោយ​នោះ​ទេ ហើយ​ក៏​អត់​គិត​ថា ខ្លួនឯង​ត្រូវ​តែ​ល្បីល្បាញ​ជាង​អ្នក​ណា​ៗ​ដែរ​»​។

លោក​បញ្ជាក់​ថា «​កាលដែល​ខ្ញុំ​ចូល​មក​ច្រៀង​វិញ​ពេល​នេះ ខ្ញុំ​គ្រាន់តែ​បំពេញ​បំណង​អ្នក​ដែល​គាំទ្រ​ខ្ញុំ​មួយ​ចំនួន​តូច ដែល​គាត់​បាត់​មុខ​ខ្ញុំ​យូរ ព្រោះ​ពួក​គាត់​មិន​ដែល​ឃើញ​ខ្ញុំ​ចេញ​ចម្រៀង​ដូច​មុន​យូរហើយ ទោះ​អ្នកគាំទ្រ​ខ្ញុំ​មាន​តែ​មួយ​រយ​នាក់​ក៏​ដោយ ក៏​ខ្ញុំ​សប្បាយចិត្ដ​ដែរ ព្រោះ​វា​ជា​ការ​ស្រលាញ់​ចេញ​ពី​ចិត្ត​ពី​បេះដូង​ពិត​របស់​ពួក​គាត់​។ ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​បង​បន្តិច​ថា ខ្ញុំ​មក​ច្រៀង​វិញ​នេះ ព្រោះ​ទី​មួយ ខ្ញុំ​ចង់​បំពេញ​បំណង​អ្នកគាំទ្រ​ខ្ញុំ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ មួយទៀត​ខ្ញុំ​គ្រាន់តែ​ចង់​បំពេញ​បំណង​ការ​ស្រលាញ់​សិល្បៈ​របស់ខ្ញុំ​តាំងពី​ក្មេង​មក ខ្ញុំ​មិន​ចង់​បោះបង់​វា​។ ហើយ​មួយទៀត ខ្ញុំ​គ្រាន់តែ​ច្រៀង ឬ​ថត ដើម្បី​អោយ​ខ្លួនឯង​សប្បាយចិត្ត ឬ​រវល់​តែ​ប៉ុណ្ណោះ ដើម្បី​កុំអោយ​គិត​ច្រើន មិន​បាន​ចង់​ឈ្នះ ចង់​ប្រ​ជ្រែង​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ​ក្នុង​ពិភព​សិល្បៈ​នេះ​»​។

លោក​បន្ថែម​ថា «​បងអាច​មិន​ស្គាល់​ខ្ញុំ​ច្បាស់ តែ​បងអាច​ស៊ើបសួរ​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​បាន​ថា តើ​ខ្ញុំ​ជាមួយ​មនុស្ស​បែប​ណា? ឈ្នានីស ច្រណែន ខា្ល​ច​ប្អូន​ជំនាន់​ក្រោយ​ល្បី​ជាង​ឬ​យ៉ាងណា? ជា​មនុស្ស​ចង់​មានមុខមាត់​ខ្ពស់​ជាងគេ​ជាង​ឯង​ឬ​យ៉ាងណា? ខ្ញុំ​មាន​តែ​អោយ​តំលៃ​ប្អូន​ជំនាន់​ក្រោយ ជួប​ពួក​គាត់​មាន​តែ​រាក់ទាក់ ណែនាំ​និយាយ​លេង​ពី​នេះ​ពី​នោះ មិន​ដែល​គិត​ថា គាត់​ល្បី​លើស​ខ្ញុំ​»​។

លោក​បន្ថែម​ទៀត​ថា «​ខ្ញុំ​ត្រូវ​តែ​ច្រណែន​ពួក​គាត់​ទេ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់ ក្នុង​វិស័យ​នេះ​ពិត​ណាស់ រលក​ក្រោយ​ត្រូវ​តែ​ច្រាន​រលក​មុខ តែ​ខ្ញុំ​សុំ​អោយ​បង​និយាយ​រិះគន់​អី សូម​បង​យក​ខួរ​របស់​បង​មក​គិត​សិន ចាំ​និយាយ​ចេញ​មក ព្រោះ​ការ​និយាយ​របស់​បងអាច​ធ្វើ​ឱ្យ​ខ្ញុំ ឬ​អ្នកសិល្បៈ​មួយ​ចំនួន​មិន​សប្បាយចិត្ត ព្រោះ​សម្តី​ដែល​មិន​បាន​ឆ្លងកាត់​ខួរក្បាលរ​បស់បង ចុង​ក្រោយ​អរគុណ​ដែល​ចំណាយពេល​តាមដាន​ជីវិត​ផ្ទាល់ខ្លួន​ខ្ញុំ និង​រិះគន់​សំឡេង​របស់ខ្ញុំ​»។

មិនត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​បញ្ជាក់​ទៀតថា «ព្រោះ​ធ្លាប់​បាក់ទឹកចិត្ត ព្រោះ​ហត់នឿយ​នឹង​ពាក្យ​មើលងា.យ ព្រោះ​ស្អ.ប់​អារម្មណ៍​គេ​ដៀ.ល ទើប​​រាល់ពេល​ខ្ញុំ​តែងតែ​ខំ ទោះបី​ពេល​ខ្លះ​ហត់នឿយ​យ៉ាង​ណា ក៏​​ដាច់ខាត​មិន​បង្ហាញ​ភាព​ទន់ជ្រាយ​មុខ​អ្នក​ណា​ឡើយ។ រាល់ពេល​មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ខំ​រុញ​ខ្លួនឯង​ឲ្យ​ដើរទៅ​មុខ​ទៀត យកពាក្យ​គេ​មើលងា.យ ធ្វើ​ជា​កម្លាំង​ជម្រុញ​ចិត្ត គ្រាន់​សង្ឃឹមថា​ ថ្ងៃមួយ​អាច​រក​ច្រកចេញ​សម្រាប់​គោលដៅ​ជីវិត​ខ្លួនឯង​ប្រសើរ​ជាង​នេះ អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​គាំទ្រ និង​ស្រលាញ់​ចូល​ចិត្ត​ខ្ញុំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ