ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​លោក សាយ សៀ​រ៉ា រអ៊ូ​រឿង​ការងារ​សិល្បៈ​ស្ងប់ស្ងាត់​ស្ទើរតែ​ដាច់​បាយ

8 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​លោក សាយ សៀ​រ៉ា បានការ​លើក​ឡើង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ការងារ​សិល្បៈ​សម្រាប់​រូប​លោក និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត គឺ​ស្ងាត់ ពោល​គឺ​មិន​មាន​ផលិតកម្ម​ណា​ហៅ​ថត​នោះ​ឡើយ ខណៈ​ពេល​ការ​ពឹង​លើ​ចំណូល​មួយ​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក សាយ សៀ​រ៉ា បានការ​លើក​ឡើង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ការងារ​សិល្បៈ​សម្រាប់​រូប​លោក និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត គឺ​ស្ងាត់ ពោល​គឺ​មិន​មាន​ផលិតកម្ម​ណា​ហៅ​ថត​នោះ​ឡើយ ខណៈ​ពេល​ការ​ពឹង​លើ​ចំណូល​មួយ​នេះ​របស់​លោក​ហាក់​ស្ទើរតែ​ដាច់​បាយ​ទៅ​ហើយ​។

ធ្លាប់​ជាតា​រា​ដែល​មានឈ្មោះ​បោះ​សម្លេង​មួយ​រូប កាលពី​ពេល​កន្លង​ទៅ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ លោក សាយ សៀ​រ៉ា ហាក់​ស្ងប់ស្ងាត់​មិន​បាន​បង្ហាញ​វត្តមាន​សម្តែង​ថ្មី​ៗ​ទៀត​ឡើយ ក្នុង​ពេល​តារា​រួម​ជំនាន់​របស់​លោក​មួយ​ចំនួន​នៅ​តែ​មាន​ទីផ្សារ​សិល្បៈ​ជា​បន្តបន្ទាប់​។

តារា​សម្តែង​រូប​នេះ ក៏​បាន​ទទួលស្គាល់​ថា «​រូប​លោក​ពិតជា​ស្ងប់ស្ងាត់​ក្នុង​អាជីព​សិល្បៈ​ពិតប្រាកដ​មែន​​មួយ​រយៈ​នេះ ខណៈ​ពេល​ដែល​លោក​បាន​ងាក​មក​ចាប់​មុខរបរ​ថ្មី គឺ​ការ​លក់​ផលិតផល​ផ្សេង​ៗ​តាម​អន​ឡាញ​»​។ តារា​សម្តែង​លោក សាយ សៀ​រ៉ា បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «​ជីវិត​នឹង​ការងារ​. មួយ​រយៈ​នេះ​ស្ងាត់​ដូច​យប់ បើ​និយាយ​ពី​សិល្បៈ​វិញ​ចប់​. និយាយ​មិន​ចេញ​. រឿង​ក៏​ស្ងាត់ ខា​រ៉ា​អ​ខេ​ក៏​ស្ងាត់ តួរ​ខ្លះ​ដាច់​បាយ​ហើយ​ដូច​ជា​រូប​ខ្ញុំ​ជាដើម​. ល្អមើល​តែ​មិនល្អ​ស៊ី​»​។

ជា​ការ​កត់សម្គាល់ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ កន្លង​មក តារា​សម្តែង​លោក សាយ សៀ​រ៉ា ក៏​ធ្លាប់​ចេញ​មុខ​រិះគន់​ទៅ​កាន់​ផលិតកម្ម និង​ផលិតករ​មួយ​ចំនួន​ដែល​បាន​ទម្លាក់​ចោល​តួ​ចាស់ ហើយ​ផ្តល់​ឱកាស​អោយ​តែ​តារា​ជំនាន់​ក្រោយ​។ ដោយ​លោក​ធ្លាប់​បាន​លើក​ឡើង​ថា «​ម្ចាស់​ផលិតកម្ម ឬ​ផលិតករ បាន​ផ្ដល់​ឱកាស​ដល់​ក្មេង​ជំនាន់​ក្រោយ​ខ្លាំង​ពេក ស្ទើរតែ​ផាត់​ចោល​តារា​សម្ដែង​ចាស់​ៗ ដែល​មាន​សមត្ថភាព ហើយ​មហាជន​ធ្លាប់​ស្គាល់​ច្រើន កំពុង​ត្រូវការ​ទីផ្សារ​ការងារ​សិល្បៈ​ដូច​ក្មេង​ៗ​ស្រក​ក្រោយ​ដែរ​»​។

លោក សាយ សៀ​រ៉ា បញ្ជាក់​ថា «​បច្ចុប្បន្ន​លោក​ត្រូវ​ពឹង​លើ​ចំណូល​ពី​ការ Live លក់​ផលិតផល​ឲ្យ​គេ ធ្វើ​ជា​ពិធីករ និង​ចម្រៀង​តាម​រោងការ​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ តែ​សម្រាប់​ទីផ្សារ​សម្ដែង​ក្នុង​ខ្សែភាព​យន្ដ ឬ​ស្ព​ត​ពាណិជ្ជកម្ម​មិនសូវ​មាន​ឡើយ​»​។

យ៉ាងណា​បើ​តាម​លោក សាយ សៀ​រ៉ា ថា «​ផលិតករ ឬ​ម្ចាស់​ផលិតកម្ម នៅ​តែ​អាច​ទទួលយក​ពួក​គាត់​ទៅ​ថត​បាន​ដូច​ដើម ដោយ​គេ​គ្រាន់តែ​ដាក់​តួ​ពួក​លោក​ទៅ​ជា តួ​បងប្រុស ឪពុក ឬ​តួ​ផ្សេង​ៗ ដែល​មាន​វ័យ​ចំណាស់ គឺ​ដាក់​បាន​ដូច​តែ​គ្នា​ឲ្យ​តែ​ចង់​ផ្ដល់​ឱកាស​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ