ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រី​ម លី​ហ្សា បញ្ជាក់​រឿងរ៉ាវ​ពីក្រោយ​ដែល​ចូល​ចិត្ត​បង្ហោះ​រូប​បែប​បង្អួត​សម្ភារៈ​និយម ក្រោយ​រង​ការ​រិះ​គន់

8 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​នាង ព្រី​ម លី​ហ្សា បាន​ចេញ​មុខ​បញ្ជាក់​រឿងរ៉ាវ​នៅ​ពីក្រោយ​ខ្នង ដែល​នាង​ចូល​ចិត្ត​បង្ហាញ​រូបភាព​បង្អួត​សម្ភារៈ​និយម​នៅ​លើ​បណ្តាញ​សង្គម ក្រោយ​ពី​មាន​មហាជន​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​មក​លើ​រូប​នាង ចំពោះ​រឿង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​នាង ព្រី​ម លី​ហ្សា បាន​ចេញ​មុខ​បញ្ជាក់​រឿងរ៉ាវ​នៅ​ពីក្រោយ​ខ្នង ដែល​នាង​ចូល​ចិត្ត​បង្ហាញ​រូបភាព​បង្អួត​សម្ភារៈ​និយម​នៅ​លើ​បណ្តាញ​សង្គម ក្រោយ​ពី​មាន​មហាជន​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​មក​លើ​រូប​នាង ចំពោះ​រឿង​មួយ​នេះ​។

ស្រី​ស្អាត ព្រី​ម លី​ហ្សា បាន​ចាត់​ទុក​មតិ​នៃ​ការ​រិះគន់​ពី​មហាជន​មក​លើ​រូប​នាង​ចំពោះ​បញ្ហា​នេះ គឺ​ដោយសារ​មិន​បានដឹង​រឿង​ពិត ខណៈ​ពេល​អ្វី​ដែល​នាង​បាន​ធ្វើ​នេះ គឺ​ក្នុង​គោលបំណង​ចង់អោយ​មហាជន​ខ្មែរ​មានការ​ចាប់អារម្មណ៍ និង​ងាក​មក​គាំទ្រ ព្រមទាំង​ស្ទួយ​វិស័យ​ម៉ូ​ដ​តែ​ប៉ុណ្ណោះ​។

ស្រី​ស្អាត ព្រី​ម លី​ហ្សា បាន​លើក​ឡើង​ថា «​ខ្ញុំ​ស្រឡាញ់​វិស័យ Fashion ហើយ​គួប​ផ្សំ​ជាមួយនឹង​ខ្ញុំ​បានឃើញ​អ្នក​ដែល​រៀន​នៅ​ក្នុង​វិស័យ​ច្នៃ​ម៉ូ​ដ​នៅ​ក្នុង​ប្រទេស​របស់​យើង សុទ្ធសឹងតែ​ជា​អ្នក​ដែល​មាន​សមត្ថភាព ក៏​ប៉ុន្តែ​មិន​ត្រូវ​បានការ​ឲ្យ​តម្លៃ ហើយ​មិន​មើលឃើញ​ពី​សមត្ថភាព​របស់​ពួក​គាត់​»​។

នាង​បញ្ជាក់​ថា «​អ្វី​ដែល​សំខាន់ មិន​ត្រូវ​បានការ​ទទួលស្គាល់​ពី​មហាជន ចំណុច​នេះ​គឺ​វា​ពិតជា​សំខាន់​ខ្លាំង​ណាស់ ទើប​ខ្ញុំ​តែងតែ​បង្ហាញ​ពី fashion ផ្ទាល់ខ្លួន​របស់ខ្ញុំ ដើម្បី​ឱ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​យល់​ច្បាស់​អំពី​វិស័យ​មួយ​នេះ ហើយ​ជួយ​ជំរុញ​វិស័យ​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​របស់​យើង​នា​ពេល​បច្ចុប្បន្ន សូ​ម្បី​តែ​ទស្សនាវដ្តី​ដែល​និយាយ​អំពី​វិស័យ​ម៉ូ​ដ​ក៏​លែង​ផ្សព្វផ្សាយ លែង​បោះពុម្ព​អស់​ដែរ​»​។

នាង​ថា «​តើ​អ្នក​ទាំងអស់​គ្នា​គិត​ថា វិស័យ​មួយ​នេះ​មាន​ភាព​រីក​ចំរើន​តទៅ​មុខ​បាន​ដោយ​របៀប​ណា? ខ្ញុំ​ខំ​ណាស់ ព្យាយាម​ណាស់ ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​មួយ​នេះ មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​របស់​យើង ឲ្យ​កាន់តែ​ខ្លាំង តែ​បែរជា​ត្រូវ​បាន​ពុក​ម៉ែ​បងប្អូន​មួយ​ចំនួន​តូច គាត់​គិត​ថា ខ្ញុំ​ជា​មនុស្ស​បង្អួត និង​សម្ញែង​ពី​សម្ភារៈ​និយម​ទៅ​វិញ អ​ញ្ចឹ​ង​ហើយ​មាន​តែ​ពេលវេលា​តែ​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​យល់​ច្បាស់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ តែ​ក៏​ខ្ញុំ​សូម​អរគុណ​ទៅ​កាន់​ពុក​ម៉ែ​បងប្អូន​ដែល​ជា​អ្នកគាំទ្រ​របស់ខ្ញុំ ដែល​តែងតែ​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ជា​និច្ច​»​។

ស្រី​ស្អាត លី​ហ្សា បាន​ឲ្យ​ដឹង​បន្ថែម​ថា​« វិស័យ​ម៉ូ​ដ ដែល​យើង​អាច​ហៅ​ថា ជា​វិស័យ Fashion បច្ចុប្បន្ន​គឺ​មិនសូវ​មាន​ភាព​រីក​ចម្រើន​នោះ​ទេ ហើយ​នាង​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​ភាព​រីក​ចំរើន​ខ្លាំង ព្រោះ​នាង​ស្រលាញ់​វិស័យ​ម៉ូ​ដ​នេះ​ខ្លាំង​ណាស់ ហើយ​ហេតុ​ដែល​នាំ​ឲ្យ​នាង​ស្លៀកពាក់​បែប Fashion សិច​ស៊ី​នេះ គឺ​ព្រោះតែ​ចង់​បង្ហាញ និង​បញ្ជាក់​ឲ្យ​ប្រិ​យ​មិត្ត​បាន​យល់​ពី​វិស័យ​ម៉ូ​ដ​ផង​ដែរ​» ។

តារា​សាច់​សខ្ចី​រូប​នេះ បាន​បន្ថែម​ថា «​នាង​ចង់​ឲ្យ​បងប្អូន​ចំណាយ​ពេលវេលា​បន្តិច​ក្នុង​ការ​មើល​ពី​រូបភាព​របស់​នាង ព្រោះ​វា​សុទ្ធតែ​ជា​រូបភាព​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ស្ត្រី​សម័យ​ថ្មី​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​ប្លែក​ភ្នែក មិនមែន​បង្ហាញ​ឈុត​សម្លៀក​បំពាក់​តែ​លើ​ភាព​សិច​ស៊ី​មួយ​មុខ​នោះ​ទេ​។ ទាំងនេះ​ហើយ ដែល​នាង​ចង់​ចែករំលែក​ឲ្យ​ទាំងអស់​គ្នា​បានដឹង ព្រោះ​រាល់​រូបភាព​របស់​នាង​តែងតែ​បញ្ជាក់​ពី​អត្ថន័យ​ជា​និច្ច​»​។

ស្រី​ស្អាត លី​ហ្សា បាន​បន្ថែម​ទៀត​ថា «​ចំពោះ​ការ​រៀបចំ​ឈុត​សម្លៀក​បំពាក់​បែប​ប្លែក​ភ្នែក​នេះ នាង​ចំណាយ​ពេលវេលា និង​ការ​ហត់នឿយ​ខ្លាំង​ណាស់​ទំ​រាំ​តែ​បាន​មួយ​ឈុត​ៗ ហើយ​អ្វី​ដែល​សំខាន់​នាង​ស្ទើរតែ​ពេល​ខ្លះ​មិន​បាន​គេង ហើយ​ពេល​ខ្លះ​ទៀត​អាច​ឆ្លង​ដល់​២​ទៅ​៣​ថ្ងៃ ទម្រាំ​តែ​អាច​រៀបចំ​សម្លៀក​​បំពាក់​បាន ព្រោះតែ​ចង់​ឲ្យ​បងប្អូន​ទាំងអស់​គ្នា​បានឃើញ​ពី​ឈុត​សម្លៀក​បំពាក់​បែប​ប្លែក​ភ្នែក​ខ្លាំង ដែល​ផុស​ចេញពី​គំនិត​ក្នុង​ការ​គិត និង​ការ​រៀបចំ​របស់​នាង​ផ្ទាល់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ