ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ខេ​វិ​ន បង្ហោះ​សារ​យ៉ាង​ចាក់​ដោត​ពាក់ព័ន្ធ​កញ្ញា រ៉ូ​ស ជាមួយ​បុរស​ម្នាក់​ធ្វើ​ឱ្យ​ផ្អើល​ហ្វេ​ស​ប៊ុក

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត លោក គួ​ច ខេ​វិ​ន ចេញ​មុខ​បោះពាក្យ​សម្តី​យ៉ាង​ចាក់​ដោត​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​តារា​សម្តែង​ស្រី រ៉ូ​ស ដែល​បាន​បង្ហោះ​រូប​ដេ​.​ក​នៅ​លើ​គ្រែ​ជាមួយ​បុរស​ម្នាក់ រួច​ចោ​.​ទ​ប្រកាន់​ថា ជា​ការ​ដាក់​ថ្នាំ​សណ្តំ រួច​ចា​.​ប់​រំ​លោ​.​ភ​សេពសន្ថវៈ និង​បាន

រាជធានី​ភ្នំពេញ ៖ អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត លោក គួ​ច ខេ​វិ​ន ចេញ​មុខ​បោះពាក្យ​សម្តី​យ៉ាង​ចាក់​ដោត​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​តារា​សម្តែង​ស្រី រ៉ូ​ស ដែល​បាន​បង្ហោះ​រូប​ដេ​.​ក​នៅ​លើ​គ្រែ​ជាមួយ​បុរស​ម្នាក់ រួច​ចោ​.​ទ​ប្រកាន់​ថា ជា​ការ​ដាក់​ថ្នាំ​សណ្តំ រួច​ចា​.​ប់​រំ​លោ​.​ភ​សេពសន្ថវៈ និង​បាន​អំពាវនាវ​អោយ​ច្បាប់​ជួយ​រក​យុត្តិធម៌​។

ការ​ចេញ​មុខ​និយាយ​ពី​លោក គួ​ច ខេ​វិ​ន នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​នាង រ៉ូ​ស បង្ហោះ​រូបភាព​ដេ​.​ក​នៅ​លើ​គ្រែ​ជាមួយ​បុរស​ម្នាក់ និង​បញ្ជាក់​ច្បាស់​ៗ​ពី​ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ​ជាមួយ​គ្នា​ផង​ដែរ ព្រមទាំង​ចោ​.​ទ​ប្រកាន់​បុរស​រូប​នោះ​ថា ដាក់​ថ្នាំ​សណ្តំ និង​បាន​ស្វែងរក​ផ្លូវច្បាប់ ដើម្បី​ជួយ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​វែកញែក​ដូច​អា​យ៉ៃ​ឆ្លើយឆ្លង ខណៈ​ពេល​ករណី​នេះ វា​ក៏​បាន​ក្លាយទៅជា​រឿងស្រី​ប្រកាន់​ប្រុស​ប្រកែក ដោយ​តារា​ស្រី រ៉ូ​ស ចោ​.​ទ​ប្រកាន់​បុរស​រូប​នេះ​ថា បាន​ដាក់​ថ្នាំ​សណ្តំ ហើយ​រំ​លោ​.​ភ​សេពសន្ថវៈ ក្នុង​ពេល​ដែល​ខាង​ប្រុស​ក៏​ចេញ​មុខ​បដិសេធ​ចំពោះ​ការ​ចោ​.​ទ​ប្រកាន់​នេះ​។ រឿងរ៉ាវ​មួយ​នេះ ក៏​ក្លាយទៅជា​រឿងរ៉ាវ​ដ៏​ចាក់​ស្រែះ រហូត​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ចេញ​ជា​វី​ដេ​អូ​ហែកហួរ​គ្នា ហើយ​ប្រើ​ពាក្យ​អសុរ​បង្ហោះ​តាម​បណ្តាញ​សង្គម​រៀង​ៗ​ខ្លួន​ទៀត​ផង​។

យ៉ាងណា នៅ​ថ្ង​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ លោក គួ​ច ខេ​វិ​ន ក៏​បាន​ចេញ​មុខ​ចូលរួម​លើក​ជា​គំនិត​យោបល់​ពាក់ព័ន្ធ​ទៅ​រឿងរ៉ាវ​ខាងលើ​នេះ​ផង​ដែរ​។ តាម​រយៈ​ការ​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម លោក គួ​ច ខេ​វិ​ន បាន​លើក​ឡើង​ថា «​នៅ​ក្នុង​ភាសា​ខ្មែរ ពាក្យ​ថា តារា (​តារាករ ឬ​តារានិករ​) គឺ​គេ​សំដៅ​ទៅ​លើ​ផ្កាយ ដែល​រះ​ចិញ្ចែងចិញ្ចាច​នៅ​លើ​មេ​ឃា​»​។

លោក​បញ្ជាក់​ថា «​នៅ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​យើង គេ​ក៏​បាន​ផ្តល់​ពាក្យ​ថា «​តារា​» នេះ​សំដៅ​ទៅ​លើ​សិល្បករ សិល្ប​ការិនី​ណា​ដែល​មាន​ទេព​កោសល្យ មាន​ស្នាដៃ​ឆ្នើម មាន​ភាព​ល្បីល្បាញ​គ្មាន​អ្នក​ប្រៀបប្រដូច​បាន ទាំង​លើ​ការ​សម្តែង និង​ច្រៀង​ជាដើម​។ គេ​ពុំដែល​ហៅ​ពពួកមនុស្ស​ឆើតឆាយ ចាយ​ឫក ចាយរាង ហើយ​យក​ទូរស័ព្ទ​មក​ថត​ខ្លួនឯង​សម្ញែង​ទាក់​ប្រុស ទាញ​ស្រី ដើម្បី​បានការ​ចាប់អារម្មណ៍​ពី​គេឯង ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល​នោះ​ថា ជាតា​រា​ឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន ប្រភេទ​មនុស្ស​បែប​នេះ ហាក់​មាន​ច្រើន​នៅ​ក្នុង​សង្គម YouTube Facebook TikTok Online ជាដើម​»​។

លោក​បញ្ជាក់​បន្ត​ថា «​ហើយ​ក៏​មាន​ប្រភេទ​មនុស្ស​ច្រើន​គួរសម​ដែរ ដូច​ពួក​ប្រុស​ព្រា​.​ន ស្រី​ញៀ​.​ន​នឹង​ភាព​បង្អួត​កេរ្តិ៍​ម៉ែ តែងតែ​ច្រឡំ​តាំងខ្លួន​ជាតា​រា និង​យល់​ច្រឡំ​ចំពោះ​តារា ដែល​នាំ​ឲ្យ​អាប់ឱន​កិត្តិ​យស ខូចខាត​តម្លៃ​នៃ​វប្បធម៌​សិល្បៈ​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​អ្នកសិល្បៈ​ពិតប្រាកដ​នោះ​តែ​ម្តង​។ ខ្ញុំ​ចង់​ឲ្យ​ប្រុស​ព្រា​.​ន​ញៀ​.​ន​ស្រី​ញី និង​ពួក​នារី​ចិត្ត​ងា​.​យ​តែង​កាយ​ទាក់​ប្រុស ឈប់​ប្រើ​ពាក្យ​តារា​ហៅ​ខ្លួនឯង និង​យល់​ច្រឡំ​ចំពោះ​តារា ហើយ​ប្រព្រឹត្ត​អំពើ​ស្មោកគ្រោក​នាំ​ឲ្យ​ខូច​ពាក្យ «​តារា​» និង​អាប់ឱន​ទៅ​ដល់​តម្លៃ​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​តទៅ​ទៀត​»​។

បើ​តាម​លោក គួ​ច ខេ​វិ​ន ថា «​យើង​ជា​កូន​ខ្មែរ​គ្រប់​រូប មិន​ថា​កំពុង​រស់នៅ​លើ​មាតុភូមិ​កំណើត​ឬ​នៅ​ក្រៅប្រទេស គប្បី​ខំ​សិក្សា​រៀនសូត្រ​អក្សរសាស្ត្រ​ជាតិ​ឲ្យ​បាន​ជ្រៅជ្រះ និយាយ​ភាសា​ខ្មែរ​ឲ្យ​បាន​ច្បាស់ និង​ត្រឹមត្រូវ ទើប​ជាតិ​សាសន៍​ដទៃ​មិន​ប្រមា​.​ថមា​ក់​ងា​.​យ​!»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ