ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាទរ​! អ្នកសិល្បៈ​ទាំង​ចាស់​ទាំង​ថ្មី​ជាង​១​ពាន់​រូប ទទួល​គ្រឿង​ឥស្សរិយយស​ពី​ព្រះមហាក្សត្រ

9 ខែ មុន
  • ភ្នំពេញ

សិល្បករ សិល្បកា​រិ​និ​មាន​ក្រប​ខណ្ឌ​ជា​មន្ដ្រីរាជការ ទាំង​អ្នកសិល្បៈ​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ជាង​១​ពាន់​រូប បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ពេល​អ្នកសិល្បៈ​ទាំង​អស់នោះ​មាន​ស្នាដៃ​ល្អ​ឆ្នើម និង​បាន

រាជធានី​ភ្នំពេញ ៖ សិល្បករ សិល្បកា​រិ​និ​មាន​ក្រប​ខណ្ឌ​ជា​មន្ដ្រីរាជការ ទាំង​អ្នកសិល្បៈ​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ជាង​១​ពាន់​រូប បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេល​អ្នកសិល្បៈ​ទាំង​អស់នោះ​មាន​ស្នាដៃ​ល្អ​ឆ្នើម និង​បាន​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​។

អ្នកសិល្បៈ​ចំនួន​១៥០២​នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ ប្រោស​ប្រទាន​នូវ​គ្រឿង​ឥស្សរិយយស​តាម​លំដាប់​ថ្នាក់ បន្ទាប់​ពី​មើលឃើញ​អ្នកសិល្បៈ​ទាំង​អស់នោះ បាន​ចូលរួម​ចំណែក​អភិរក្ស ថែរក្សា និង​លើក​ស្ទួយ​ដល់​វប្បធម៌​សិល្បៈ​ប្រពៃណី ក៏​ដូច​ជា​ការ​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​ផ្សេង​ៗ​ជួយ​ដល់​សង្គម​ជាតិ ជា​ពិសេស​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ផលិតកម្ម សិប្បកម្ម វប្ប​ធម៌ ការ​បង្កើត​ស្នាដៃ​ថ្មី​ៗ ការ​ផ្សព្វផ្សាយ​អំពី​ផលិតផល​វប្បធម៌​ខ្មែរ​ដ៏​សម្បូរ​បែប និង​ការ​ស្វែងរក​ទីផ្សារ សម្រាប់​ផលិតផល​វប្បធម៌​របស់​ប្រជាជន សំដៅ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាជន និង​ផ្ដល់​ការ​អប់រំ​ដល់​សង្គម​ជាតិ​ទាំងមូល​។

សម្រាប់​គ្រឿង​ឥស្សរិយយស​ថ្នាក់​ជា​តូប​ការ គេ​ឃើញ​មាន​សិល្បករ​ជើង​ចាស់​ផ្នែក​ចាប៉ី​ដង​វែង ទទួល​បាន គឺ​ព្រឹទ្ធាចារ្យ​កោសល្យ​វោហា គង់ ណៃ ផង​ដែរ​។

ចំណែក​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ មាន​តារាចម្រៀង​លោក ណូ​យ វ៉ា​ន់​ណេ​ត​, តារា​កំប្លែង​លោក ជួង ជី ហៅ កុយ​, ឧកញ៉ា ព្រាប សុវត្ថិ​, អ្នកស្រី ណ​យ សំណាង​, អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា​, លោក នូ ស៊ី​ប​, លោកស្រី ហ៊ឹ​ម ស៊ី​វន​, អ្នកស្រី សួន សំ​អឿ​ន ហៅ​យាយ អឿ​ន​, លោក សុវណ្ណ រឹ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ​, លោក អ៊ូ ប៊ុ​ន​ណា​រ៉ាត់ ហៅ​ក្រឹម​, អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា​, លោក ឆ​ន សុវណ្ណ​រាជ និង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ជាដើម​។​ល​។

ចំណែក​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ ថ្នាក់​មហា​សេរី​វឌ្ឍន៍ គេ​ឃើញ​មាន​តារា​សម្តែង​ជើង​ចាស់ គឺ​លោកស្រី ឌី សា​វ៉េ​ត​, លោក ចៅ ច័ន្ទ​ណា​រី​, ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា​, លោក មាស សា​រ៉ា​ន់​, លោក ហម ឈ​រ៉ា​, លោក អ៊ឹម ជីវ៉ា និង​តារាចម្រៀង​លោក នៅ ស៊ី​នឿ​ន ជាដើម ។​ល​។

គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេនា គេ​ឃើញ​មាន​អ្នក​នាង ខាត់ សុ​ឃី​ម​, លោក ទេព រិ​ន​ដា​រ៉ូ និង​លោក ជា សំណាង ជាដើម​។​ល​។

ដោយឡែក​ក៏​មាន​គ្រឿង​ឥស្សរិយយស​តាម​ថ្នាក់​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ ប្រោស​ប្រទាន​ចំពោះ​អ្នកសិល្បៈ​ទាំង​ចាស់​ទាំង​ថ្មី​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ