ភ្លៀងខ្លាំង! ទឹកលិចផ្លូវ លិចផ្ទះពេក ប្រជាជនវៀតណាមកែច្នៃផ្ទះបែបថ្មី
វៀតណាម ៖ ផ្ទះជាច្រើនខ្នងស្ថិតនៅផ្លូវ Duong Van Cam ទីក្រុងលំដាប់លេខ១ Thu Duc នៃទីក្រុង
វៀតណាម ៖ ផ្ទះជាច្រើនខ្នងស្ថិតនៅផ្លូវ Duong Van Cam ទីក្រុងលំដាប់លេខ១ Thu Duc នៃទីក្រុង
វៀតណាម ៖ ផ្ទះជាច្រើនខ្នងស្ថិតនៅផ្លូវ Duong Van Cam ទីក្រុងលំដាប់លេខ១ Thu Duc នៃទីក្រុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានលើកកម្ពស់ខ្ពស់ជាងផ្លូវ១ម៉ែត្រ ដើម្បីការពារ ក៏ដូចជាចៀសវាងការលិចដោយសារទឹកជំនន់ ដែលបង្កដោយភ្លៀងធ្លាក់ខ្លាំង។
យោងតាមប្រជាជនរស់នៅទីក្រុង Thu Duc បានប្រាប់សារព័ត៌មាន VnExpress ថា បច្ចុប្បន្នគ្រឹះផ្ទះជាច្រើនខ្នងនៅផ្លូវ Duong Van Cam ភាគច្រើនមានកម្ពស់ចាប់ពី ១ម៉ែត្រ ឬខ្ពស់បំផុត ១.២ម៉ែត្រពីផ្ទៃផ្លូវ។ ផ្លូវនេះ ចាប់ផ្ដើមលិចទឹកក្នុងទសវត្សឆ្នាំ ៩០ ហើយនៅឆ្នាំ ២០០០ ផ្ទះជាច្រើនខ្នងបានសង់ទាបជាប់នឹងផ្ទៃផ្លូវ មុនពេលប្រជាជនងាកមករកការលើកគ្រឹះផ្ទះ ដើម្បីការពារ និងជៀសវាងទឹកលិច។
ការលើកគ្រឹះផ្ទះជាមធ្យមត្រូវចំណាយចាប់ពី ៤-៥ពាន់ដុល្លារ ឬច្រើនជាងនេះ ដោយអាស្រ័យលើទំហំផ្ទះផ្ទាល់។ ក្រៅពីជណ្តើរដើរឡើងលើផ្ទះ ម្ចាស់ផ្ទះត្រូវមានជណ្តើរមួយផ្សេងទៀត ធ្វើពីដែកអាចបត់បាន ដើម្បីជិះម៉ូតូឡើងទៅលើផ្ទះ។
ទោះជាយ៉ាងណា សម្រាប់គ្រួសារពុំសូវមានលទ្ធភាពលើកគ្រឹះផ្ទះនោះ ជម្រើសតែមួយគត់របស់ពួកគេ គឺកែច្នៃលើកផ្នែកខាងមុខផ្ទះ ដើម្បីការពារផ្ទះឱ្យផុតពីកម្ពស់ទឹកជំនន់ ព្រោះការចំណាយលើការសង់គ្រឹះ និងជួសជុលផ្ទះ គឺមានតម្លៃខ្ពស់ពេក។ ចំណែកឯគ្រួសារគ្មានលទ្ធភាពវិញ ពួកគេគ្រាន់តែសង់ជញ្ជាំងអំពីស៊ីម៉ង់ត៍នៅមាត់ទ្វារ ដើម្បីបិទកុំឱ្យទឹកហូរចូលក្នុងផ្ទះ។
នៅក្នុងសន្និសីទប្រមូលមតិលើការធ្វើផែនការទូទៅសម្រាប់ទីក្រុង Thu Duc កាលពីខែតុលាកន្លងទៅ លោក Nguyen Huy Dung អ្នកឯកទេសគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាន់ខ្ពស់របស់ធនាគារពិភពលោក ប្រចាំប្រទេសវៀតណាម បានថ្លែងថា ទីក្រុងនេះ បានខាតបង់ប្រាក់ចំនួន ៥៤លានដុល្លារ ដោយសារតែទឹកជំនន់ជារៀងរាល់ឆ្នាំ ជាមួយនឹងតួលេខកើនឡើងដល់ ៨៤លានដុល្លារ នៅឆ្នាំ ២០៥០។
លោកបានបញ្ជាក់ថា តួលេខនេះ គិតតែលើការខូចខាតផ្ទាល់ ដែលបង្កឡើងដោយទឹកជំនន់តែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននោះទេ៕
ចែករំលែកព័តមាននេះ