ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ ពាក់​មី ព្រ​មា​.​ន​ឱ្យ​នារី​ម្នាក់​សុំ​ទោស​ជា​បន្ទាន់ ក្រោយនាង​​ប្រមា​.​ថ​អ្នក​ស្វាយ​រៀងទាំង​មូល​

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​នាយ ពាក់ មី បាន​ធ្វើការ​ព្រ​មា​.​ន​ទៅ​កាន់​នារី​ម្នាក់​ដែល​បង្ហោះ​សារ​នៅ​តាម​បណ្តាញ​សង្គម ដោយ​ធ្វើការ​ប្រមា​.​ថ និង​ប្រើប្រាស់​ពាក្យ​សម្តី​បន្ទោស​បង្អាប់​មើល​ងា​.​យ​យ៉ាងធ្ងន់ធ្ង​ន់​មក​លើ​អ្នក​ខេត្តស្វាយរៀង​។ ការ​ចេញ​មុខ​ព្រ​មា​.​ន​ពី​តារា​កំប្លែង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពាក់ មី បាន​ធ្វើការ​ព្រ​មា​.​ន​ទៅ​កាន់​នារី​ម្នាក់​ដែល​បង្ហោះ​សារ​នៅ​តាម​បណ្តាញ​សង្គម ដោយ​ធ្វើការ​ប្រមា​.​ថ និង​ប្រើប្រាស់​ពាក្យ​សម្តី​បន្ទោស​បង្អាប់​មើល​ងា​.​យ​យ៉ាងធ្ងន់ធ្ង​ន់​មក​លើ​អ្នក​ខេត្តស្វាយរៀង​។ ការ​ចេញ​មុខ​ព្រ​មា​.​ន​ពី​តារា​កំប្លែង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា «​អូន​តី​» បាន​ធ្វើការ​បង្ហោះ​នូវ​ពាក្យពេចន៍​ជេរ​ប្រមា​.​ថ និង​មើល​ងា​.​យ​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​ខេត្តស្វាយរៀង​ទាំងមូល ដោយ​មិនដឹង​មូលហេតុ​។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ បាន​ប្រើប្រាស់​ភាសា​របស់​ខ្លួន ដោយ​អសុរ​ស​តាម​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់ ហើយ​មើល​ងា​.​យ​អ្នក​ខេត្តស្វាយរៀង ដោយ​មិន​ខ្លាចញញើត និង​ការ​ខឹងសម្បារ​ពី​អ្នក​ដែល​រស់នៅ​ខេត្ត​មួយ​នេះ​ឡើយ​។ យ៉ាងណា ក្នុង​នាម​ជា​អ្នក​ឈា​.​ម​ជ័រ និង​កើត​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​មួយ​រូប នាយ ពាក់ មី បាន​ចេញ​មុខ​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​លោក​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ប្រើ​ភាសា​ខាងលើ​នេះ​ឡើយ ហើយ​លោក​ក៏​បាន​ព្រ​មា​.​ន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​រូប​នេះ ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​បន្ទាន់​។

នាយ ពាក់ មី បាន​បង្ហោះ​រូបភាព​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ «​អូន​តី​» អម​ជាមួយនឹង​ពាក្យពេចន៍​ជេរ​ប្រមា​.​ថ​របស់​នារី​រូប​នេះ ដោយ​លោក​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «​អា​ពូជ ! អ្នក​ស្វាយ​រៀង អត់​កំណើត ខ្ញុំ​ជា​កូន​អ្នក​ស្វាយ​រៀង ខ្ញុំ​ខឹង នឹង​មិន​ពេញចិត្ត ចំពោះ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អូន​តី ដែល​ផុស​ដៀល​ពូជ​អ្នក​ស្វាយ​រៀង​»​។

លោក​បញ្ជាក់​ថា «​ប្អូន​ខឹង​អ្នក​ណា ដៀល​បុគ្គល​នុង​ចុះ ហេតុ​អី​ប្អូន​ដៀល​ប្រជាជន​ទូ​ទាំង​ខេត្ត0x017d7 សូម​ប្អូន​លប់​ចេញ និង​សូមទោស​ប្រជាជន​ខេត្តស្វាយរៀង​ជា​សាធារណៈ ជា​បន្ទាន់ ! »​។ លោក​បន្ថែម​ថា «​មិនមែន​ផុស​ម្តង ឬ ២​ដង​ទេ ផុស​ច្រើន​ដង​ណាស់ បើ​មិនមែន​ម្ចាស់​រូប​ផុស គួរតែ​មាន​រូប​បកស្រាយ តាំង​តែ​ពី​ការ​ផុស​លើក​ទី​១​មក​ម្ល៉េះ តែ​នេះ​ផុស​ឌឺ​ច្រើន​ដង​ណាស់​»​។

យ៉ាងណា​ម៉ិ​ញ ក្រោយ​ការ​បង្ហោះ​ពី​តារា​កំប្លែង​រូប​នេះ គេ​ឃើញ​មាន​មហាជន​ជា​ច្រើន​នាំ​គ្នា​ចូល​ទៅ​ខ​មិន ដោយ​ម្នាក់​ៗ​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​តារា​កំប្លែង​នាយ ពាក់ មី ជុំវិញ​រឿងរ៉ាវ​មួយ​នេះ និង​បាន​ស្នើ​អោយ​នារី​ម្នាក់​នោះ គួរ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ មុន​មានការ​ប្រតិកម្ម​ខ្លាំង​ពី​មហាជន ជា​ពិសេស​អ្នក​ដែល​មាន​ដើម​កំណើត​ក្នុង​ខេត្តស្វាយរៀង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ