ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ កាលផ្ទុះជំងឺសារ និងកូវីដ កម្ពុជាជាអ្នកផ្គត់ផ្គង់អាវពេទ្យ និងម៉ាស់ធំជាងគេសម្រាប់ការនាំចេញ

10 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​រំលឹក​ថា កាល​ផ្ទុះ​ជំងឺសារ និង​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ជា​អ្នក​ផ្គត់ផ្គង់​សំលៀក​បំពាក់​របស់​គ្រូពេទ្យ…

ខេត្តកំពង់ចាម ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​រំលឹក​ថា កាល​ផ្ទុះ​ជំងឺសារ និង​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ជា​អ្នក​ផ្គត់ផ្គង់​សំលៀក​បំពាក់​របស់​គ្រូពេទ្យ និង​ម៉ាស់​ធំ​ជាងគេ​បំផុត​សម្រាប់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ដល់​កូនក្មួយ​កម្មករ​កម្មការិនី នៅ​រោងចក្រ​ឡឺ​ក្រោ​ន ស៊ូ អ៊ិ​ន​ដាស​ស្ត្រី (LECROWN SHOES INDUSTRY) នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កាលពី​ឆ្នាំ​២០០៣ កម្ពុជា​ជា​អ្នក​ផ្គត់ផ្គង់​អាវ​ពេទ្យ សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ដើម្បី​ព្យាបាល​ជំងឺសារ ។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​នៅ​ពេល​ជំងឺសារ​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០០៣ កុំ​ភ្លេច​ថា កម្ពុជា​ជា​អ្នក​ផ្គត់ផ្គង់​ធំ​ជាងគេ​ទៅ​លើ​សំលៀក​បំពាក់​សម្រាប់​គ្រូពេទ្យ​ការពារ​ជំងឺសារ គឺ​នាំ​ចេញពី​កំពង់ចាម ទៅ​ផ្គតផ្គង់​» ។

លើស​ពី​នេះ សម្ដេច​នាយក​រដ្ឋមន្ដ្រី លើក​ឡើង​ទៀត​ថា ដោយឡែក​កាល​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ម៉ាស់​ធំ​ជាងគេ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ ។

សម្ដេច គូសបញ្ជាក់​ទៀត​ថា «​នៅ​ពេល​ចាប់ផ្ដើម​ផ្ទុះ​កូ​វី​ដ ស្រុក​ខ្មែរ គឺជា​ប្រទេស​នាំ​ចេញ​ម៉ាស់​សម្រាប់​ផ្គតផ្គង់​ឲ្យ​ក្រៅប្រទេស ដែល​នាំ​ចេញពី​ខេត្តកំពង់ចាម​ផង នាំ​ចេញពី​ស្វាយ​រៀង​ផង និង​តាម​រោងចក្រ​ខេត្ត​មួយ​ចំនួន​ទៀត​» ។

នា​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មិន​គ្រាន់តែ​ទាក់ទាញ​ការ​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ តែ​ព្រមទាំង​ការ​រៀបចំ​ឲ្យ​មានការ​វិនិយោគ​នៅ​តាម​បណ្ដា​ខេត្ត​នានា​របស់​កម្ពុជា ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក និង​ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ