ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​សត្វ​ចង្រិត​​រាប់​​លាន​ក្បាល ចេញ​​រាតត្បាត​រដ្ឋ​​​មួយ នៅអាមេរិក​ (វីដេអូ​)

10 ខែ មុន

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍​អា​មេ​រិ​ក CNN រាយការណ៍​ថា ក្នុង​ស​ប្ដា​ហ៍​នេះ​ហ្វូង​ចង្រិត​ច្រើន​លាន​ក្បាល

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍​អា​មេ​រិ​ក CNN រាយការណ៍​ថា ក្នុង​ស​ប្ដា​ហ៍​នេះ​ហ្វូង​ចង្រិត​ច្រើន​លាន​ក្បាល ចាប់ផ្ដើម​ធ្វើ​អន្តោប្រវេសន៍​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក ពិសេស​ទៅ​កាន់​ទីក្រុង​ELKO ភាគ​ខាងជើង​រដ្ឋ​ណេ​វ៉ា​ដា ។

ដូច​តាម​រូបភាព​វី​ដេ​អូ​ហ្វូង​ចង្រិត​នោះ​ចុះ​វាពេញ​តាម​ដង​វិ​ថី​និង​វា​តាម​អគារ​ ព្រមទាំង​ផ្ទះសម្បែង​ទាំងឡាយ​ក្នុង​ទីក្រុង​នោះ ។ ហ្វូង​ចង្រិត​រាតត្បាត​រហូត​ដល់​មន្ទីរពេទ្យ​ក្រុង ។ អ្នក​ទទួលខុសត្រូវ​មន្ទីរពេទ្យ​ក្រុង​នោះ​ម្នាក់​និយាយ​ថា យើង​បាន​បញ្ចេញ​មនុស្ស​ម្នា​ជាមួយ​អំបោស ប្រមូល​សត្វល្អិត​នេះ ព្រមទាំង​ស្លឹក​រុក្ខជាតិ​ដែល​ពួក​វា​ស៊ី​​រាយ​ប៉ាយ ។ យើង​ប្រើ​រហូត​ដល់​ត្រាក់ទ័រឈូស​ព្រិល​ប្រមូល​គំនរ​ចង្រិត​ចេញពី​ផ្លូវ ។

កាសែត​អា​មេ​រិ​ក USA TODAY គូសបញ្ជាក់ថា ហ្វូង​ច​ង្រិ​ចបែប​នេះ​ធ្លាប់​រាតត្បាត​ចម្ការ​នានា
នៅ​រដ្ឋ​អ៊ូ​តា​ហ៍​កាលពី​ទស​វត្ស​ឆ្នាំ​១៨០០ ។ ដោយសារ​ការ​កើន​កំ​ដៅ​បរិយាកាស​ហ្វូង​ចង្រិត​ពេល
នេះ​រាតត្បាត ភាគ​ខាងលិច​សហរដ្ឋអាមេរិក​ធ្ងន់ធ្ង​រ​បំផុត ។ ពួក​ចង្រិត​មានឈ្មោះ​ថា MORMONS
មិន​អាច​ហើរ​បាន​ទេ ។ ស្លាប​ពួក​វា​ជំនួស​ដោយខែល​មួយ​នៅ​លើ​ខ្នង​ពួក​វា ដែល​គ្រោះថ្នាក់​សម្រាប់​ការ​ធ្វើ​ចរាចរណ៍ ។ ចង្រិត​ច្រើន​ពាន់​ក្បាលត្រូវ​កិន​បែក​ពេញ​ផ្លូវថ្នល់​នៅ​រដ្ឋ​ណេ​វ៉ា​ដា​បណ្ដាល
ឲ្យ​ផ្លូវ​រអិល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ