ឈឹម សុខសោភា សុំស្មាលាបុរសមានចិត្តមិនស្មោះ
រាជធានីភ្នំពេញ ៖ កញ្ញាឈឹម សុខសោភា ជាអ្នកចម្រៀងថ្មីច្រៀងនៅភោជនីយដ្ឋានពេលរាត្រី។ នាងនិយាយថា ឈប់ស្រឡាញ់ប្រុសៗ ហើយ គឺសុំស្មាលាប្រុសចិត្តមិនស្មោះ ។ ទោះជាជួបវិបត្តិស្នេហ៍ តែនាងនៅតែខិតខំពុំពារក្នុងអាជីពរបស់ខ្លួន ដើម្បីប្រាក់កម្រៃ និងប្រាថ្នាជួបអនាគតភ្លឺស្វាង ។
នៅពេលឡើងច្រៀង កញ្ញាសោភា ញញឹមជានិច្ចដើម្បីបំភ្លេចក្តីឈឺចាប់នៃរឿងស្នេហា។ ក្នុងវ័យ២៣ឆ្នាំ នាងជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានមួយ។ ដោយសារតែមាននិស្ស័យស្រឡាញ់សិល្បៈចម្រៀង ពេលពេញវ័យនាងខិតខំប្រឹងប្រែងហាត់រៀននៅក្លឹបសិល្បៈ មួយក្នុងរាជធានីភ្នំពេញ ។ នៅក្លឹបនេះក្រៅពីហាត់ច្រៀង នាងហ្វឹកហាត់សម្តែងកាយវិការ និងភាពយន្ត រួមទាំងរាំផងដែរអស់រយៈពេលជាច្រើនឆ្នាំ ។ នៅឆ្នាំ២០០៨ នាងចាប់អាជីពជាអ្នកចម្រៀងនៅភោជនីយដ្ឋានពេលរាត្រីរហូត ដល់ពេលនេះ ។
ចែករំលែកព័តមាននេះ