ប្រ៊េតភីត និងអេនជេលីណា ជោលី តារាហូលីវូដ ចំណាយប្រាក់ប្រហែល10លានដុល្លារទៅលើការថែទាំកូន
ទស្សនាវដ្តីអ៊ីនថច សហរដ្ឋអាមេរិកផ្សាយថា លោកប្រ៊េតភីត និងនាងអេនជេលីណា ជោលី ជាប្តីប្រពន្ធដែលមានឥទ្ធិពលក្នុងមជ្ឈដ្ឋានភាពយន្តហូលីវូដ បានចំណាយប្រាក់ដល់ទៅ១០លានដុល្លារក្នុង១ខែទៅលើការចិញ្ចឹមកូន ។ តារាសម្តែងទាំង២រូបត្រូវចំណាយប្រាក់យ៉ាងមហាសាលសំរាប់ថ្លៃថែ ទាំ ថ្លៃធ្វើដំណើរ និងម្ហូបអាហារដល់កូនទាំង៦នាក់ រួមទាំងថ្លៃធ្វើដំណើរដោយយន្តហោះផ្ទាល់ខ្លួនចំនួន៥លានដុល្លារ។ ស្របពេលជាមួយគ្នានេះដែរកាលពីឆ្នាំមុន ចំណាយប្រាក់ទៅលើថ្លៃអ្នកចិញ្ចឹមកូនក្នុងម្នាក់ៗ៩សែនដុល្លារ ក្នុងមួយឆ្នាំ។
ចែករំលែកព័តមាននេះ