ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា សំណាង នឹង​បង្ហាញ​​មុខ​ជា​ថ្មី​តាម​​រយៈរឿង​ភាគ​«សម្រស់​​ជីវិត»

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក ជា សំណាង ជាតារា​ភាព​យន្ត​មួយ​រូប​​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នាអំឡុង​ឆ្នាំ​២០០២ ។ លោក​តែង​តែ ចូលរួម​សម្តែង​ក្នុង​ខ្សែភាព​យន្ត​បែប​​សម័យ​​និង​បុរាណ​​ជា​ច្រើន​​ដូចជា​ រឿង​ «តេជោតំឌិន» ជាតួអង្គ​ស្តេច និង​រឿង រាជបុរី​ជាដើម​​។
លោកជា​​ សំណាង ​ក្នុង​វ័យ​៤០ឆ្នាំ ​ឱ្យ​ដឹងថា លោក​ចូលរួម​សម្តែង​ប្រមាណ​ជិត​៣០​រឿង​ ព្រមទាំង​សម្តែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ជា​ច្រើន​ទាំង​ក្នុង​និង​ ក្រៅ​ប្រទេស​។ កន្លងមក​លោក​​ធ្លាប់​ចេញ​​ទៅ​សម្តែង​នៅក្រៅប្រទេស ជាពិសេស​ទៅ​សម្តែង​​នៅ​ប្រទេស​​បារាំង​ជាច្រើន​លើក ព្រោះ​លោក​ធ្វើ​ការ​​ក្នុងសមាគម​នាំ​សិល្ប​ករ​ទៅ​សម្តែង​​នៅទីនោះ​ ។

រាជធានីភ្នំពេញ ៖ លោក ជា សំណាង  ជាតារា​ភាព​យន្ត​មួយ​រូប​​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នាអំឡុង​ឆ្នាំ​២០០២ ។ លោក​តែង​តែ ចូលរួម​សម្តែង​ក្នុង​ខ្សែភាព​យន្ត​បែប​​សម័យ​​និង​បុរាណ​​ជា​ច្រើន​​ដូចជា​រឿង​ «តេជោតំឌិន» ជាតួអង្គ​ស្តេច និង​រឿង រាជបុរី​ជាដើម​​។
លោកជា​​ សំណាង ​ក្នុង​វ័យ​៤០ឆ្នាំ ​ឱ្យ​ដឹងថា លោក​ចូលរួម​សម្តែង​ប្រមាណ​ជិត​៣០​រឿង​ ព្រមទាំង​សម្តែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។ កន្លងមក​លោក​​ធ្លាប់​ចេញ​​ទៅ​សម្តែង​នៅក្រៅប្រទេស  ជាពិសេស​ទៅ​សម្តែង​​នៅ​ប្រទេស​​បារាំង​ជាច្រើន​លើក ព្រោះ​លោក​ធ្វើ​ការ​​ក្នុងសមាគម​នាំ​សិល្ប​ករ​ទៅ​សម្តែង​​នៅទីនោះ​ ។

លោកជា សំណាង ​ក្រៅពី​ទទួល​​ជោគជ័យ​​ក្នុង​​អាជីព​សិល្បៈ​លោក​ក៏​ជោគ​ជ័យ​ក្នុង​ការងារ​ជា​វេជ្ជ​បណ្ឌិត​បម្រើ​ការងារ​នៅក្នុង​អង្គការ UNFPA ​មួយ​រយៈកន្លងមក ។ ទោះជា​​យ៉ាង​ណា​ក្តី​ លោក​បាត់​មុខ​ពី​វិស័យ​សិល្បៈ​អស់​រយៈ​ពេល​ជិត​៣​ឆ្នាំ​ គឺចាប់តាំង​ពីឆ្នាំ​២០០៩មក​ ។ ​ការ​បាត់​មុខ​នោះ​លោក​​​ឱ្យ​ដឹង​ថា ​ដោយសារ​លោក​ជាប់​រវល់​ដឹកនាំ​សិល្បករ​-សិល្បការិនី​ ទៅ​សម្តែង​នៅ​ប្រទេស​​បារាំង​ញឹកញាប់​ពេក​ និង​ជាប់​រវល់​ការងារ​រាជ​ការ​ ប៉ុន្តែ​មាន​ពេល​ខ្លះ​លោក​សម្តែង​ថត​ស្ប៉ត​អប់រំ​មួយចំនួន​ដែល​​​បាន​ចាក់​ផ្សាយ​​តាមកញ្ចក់​ទូរទស្សន៍​​ ។ 

នៅក្នុង​ឆ្នាំ​២០១១​នេះ​លោក​​សំណាង​បាន​ចូល​រួម​សម្តែង​​រឿងភាគ​​ «សម្រស់​ជីវិត» ឱ្យ​ផលិត​កម្ម​ខ្មែរ​មេគង្គ​​ដែល​កំពុង​​តែត្រៀម​​ចាក់​​ផ្សាយ​​តាម​កញ្ចក់​​​ទូរទស្សន៍​​ CTN ​ ។ ក្រៅពី​នេះ លោក​មាន​គម្រោង​​បើក​ក្រុម​ហ៊ុន​មួយ​​ទទួល​​ថត​ស្ប៉ត​​ពាណិជ្ជ​កម្ម​ផ្សេងៗ ។
លោក​ជា​ សំណាង ​និយាយ​ថា ការ​បាត់​មុខ​​លោក​កន្លងមក​ លោក​មាន​​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ដោយ​សារតែ​លោក​ជាប់​រវល់​ការងារ​ច្រើន ។  ការ​វិល​ត្រឡប់​ចូល​សិល្បៈ​សម្តែង​​វិញ​ពេល​នេះ​លោក​នឹង​មិន​ធ្វើ​ឱ្យ​ប្រិយមិត្ត​ទស្សនិកជន​អស់​សង្ឃឹមទេ ៕