ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដុកក្ដួល​! តារា​សម្តែង បញ្ញា សិទ្ធ បាត់​មុខ​ពី​សិល្បៈ ដើម្បី​រក​លុយ​ព្យាបាល​ជំងឺ​អ្នក​ម្តាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រាកដ​ណាស់ ក្រោយ​ការ​បាត់​មុខ​ពី​វិ​ថី​សិល្បៈ​មួយ​ខ្យល់​ប្រមាណ​ជា​២​ឆ្នាំ ស្រាប់តែ​តារា​រូប​នេះ បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ថា

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ទៅ​ដល់​តារា​សម្តែង​ប្រុស​សង្ហា លោក បញ្ញា​សិទ្ធ ប្រាកដជា​ប្រិ​យ​អ្នក​តាមដាន​មួយ​ចំនួន​ធំ​អាច​នឹង​ស្គាល់​ហើយ ដោយ​តារា​រូប​ទទួល​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​សម្តែង​របស់​លោក​កាលពី​មួយ​រយៈ​មុន និង​មួយ​រយៈ​ក្រោយ​មកនេះ ស្រាប់តែ​បាត់​មុខ​លោក​ពី​សិល្បៈ​ឈឹង រហូត​ធ្វើ​ឱ្យ​មហាជន អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់​ជា​ពន់ពេក​។

ប្រាកដ​ណាស់ ក្រោយ​ការ​បាត់​មុខ​ពី​វិ​ថី​សិល្បៈ​មួយ​ខ្យល់​ប្រមាណ​ជា​២​ឆ្នាំ ស្រាប់តែ​តារា​រូប​នេះ បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ថា «​កូន​មក​ធ្វើការ​នៅ​ឆ្ងាយ ដើម្បី​សន្សំ​លុយ​ទុក​វះកាត់​អ្នក​ម្តាយ ទ្រាំ​បន្តិច​សិន​ទៅ​អ្នក​ម្តាយ លុយ​ជិត​គ្រប់​ហើយ ខ្ញុំ​លែង​ខ្មាស​អ្នក​ណា​ទៀត​ហើយ ដោយសារ​ខ្ញុំ​អស់​លទ្ធភាព​មើលថែ​គាត់ ខ្ញុំ​បាន​មើល​គាត់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ខ្ញុំ​អគុណ​បង​ៗ និង​មិត្ត​ៗ​សិល្បៈ ដែល​ជួយ​ដល់​អ្នក​ម្តាយ​ខ្ញុំ នៅ​ចុងខែ​នេះ​ខ្ញុំ​នឹង​យក​គាត់​មក​ប្រទេស​ថៃ​ហើយ​។ អគុណ​នៅ​ទឹកចិត្ត​របស់ បង​បង និង​មិត្ត​ៗ​ទាំងអស់​គ្នា​។ តាម​ទឹកចិត្ត​បង​បង​សិល្បករ និង​មិត្ត​ដែល​ធ្លាប់​រាប់អាន​ខ្ញុំ ABA 001109747 ka panhasith ខ្ញុំ​អស់​លទ្ធភាព​ខ្លួនឯង​ហើយ ហើយ​ខ្ញុំ​ក៏​លែង​ខ្មាស​អៀន​ដែរ ព្រោះ​ជីវិត​គាត់​ថ្លៃ​ជាង​ខ្មាស​អៀន​។ ថ្ងៃ​២៥ ខ្ញុំ​នឹង​យក​គាត់​ចេញ​ទៅ​ប្រទេស​ថៃ​ហើយ​បងប្អូន​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​លោក បញ្ញា សិទ្ធ បាន​ជម្រាប​ជូន​ថា ម្តាយ​របស់​លោក​ឈឺ​១០​ឆ្នាំ​ជាង​មក​ហើយ ដោយ​មាន​ជំងឺ​ជា​ច្រើន​មុខ​ដូច​ជា ជំងឺ​លើស​ឈា​.​ម ទឹក​នោមផ្អែម លើស​ជាតិ​ស្ករ និង​ក្រួស​ក្នុង​តម្រង់​នោម​ជាដើម​។

តារា​សម្តែង លោក បញ្ញា សិទ្ធ បន្ត​ថា លោក​ត្រូវការ​លុយ ៣០០០​ដុល្លារ ដោយ​ត្រូវ​ចំណាយ​លើ​ការ​វះកាត់​ទៅ​លើ​ម្តាយ​របស់​លោក ដោយ​លោក​មិន​ទុក​អោយ​ម្តាយ​លោក​ឈឺ​ដូច្នេះ​នោះ​ឡើយ​។ ពោល​គឺ ទោះបីជា​លោក​លំបាកលំបិន​យ៉ាងណា​ក៏​ព្រម ដូច​ជា​រាល់​ថ្ងៃនេះ​ទៀត​សោត លោក​បាត់​មុខ​ពី​សិល្បៈ ដោយសារ​លោក​ត្រូវ​មក​រក​លុយ​នៅ​ប្រទេស​ថៃ ដោយ​ត្រូវ​រ៉ាប់រង​បង់​ធនាគារ បង់​ផ្ទះ និង​ថ្លៃ​ចាយ​វា​.​យ​ផ្សេង​ៗ ជា​ពិសេស​គឺ​ថ្លៃ​ព្យាបាល​ម្តាយ​របស់​លោក​តែ​ម្តង​។

លោក ប​ញ្ញ សិទ្ធ ធ្លាប់​ជាតា​រា​មួយ​រូប​ដែល​មាន​ភាព​លេចធ្លោ បាន​បន្ត​ទៀត​ថា លោក​ត្រូវ​កាត់​កេរ្តិ៍ កាត់​ខ្មាស​សុំ​ជំនួយ​ពី​គេ ដូចដែល​លោក​បាន​បង្ហោះ ដោយ​មក​នា​ពេល​នេះ លោក​ទទួល​បាន​ជំនួយ​ពី​បងប្អូន​អ្នកសិល្បៈ និង​បងប្អូន​មហាជន ៥០០​ដុល្លារ ដោយ​លោក​ត្រូវការ​ប្រមាណ​ជា ៣០០០​ដុល្លារ ក្នុង​ការ​វះកាត់ ដូច្នេះ​លោក​សង្ឃឹមថា នឹង​មាន​បងប្អូន​ជួយ​ម្តាយ​លោក​ជា​បន្ត​ទៀត​។

ទន្ទឹង​ម​នឹង​ការ​បាត់​មុខ លោក​បាន​បន្ត​ថា នា​ពេល​បច្ចុប្បន្ន លោក​នៅ​ប្រទេស​ថៃ ធ្វើការ​អោយ​គេ​នៅ​ក្នុង​ហាង​មួយ​កន្លែង និង​លក់​ខោអាវ ហើយ​ការ​ដែល​លោក​បាត់​មុខ​ពី​រង្វង់​សិល្បៈ​នេះ ដោយសារ​ម្តាយ​ឈឺ ដូច្នេះ​ត្រូវ​បង្ខំចិត្ត​ធ្វើការ​អោយ​ច្រើន ដើម្បី​យក​លុយ​ព្យាបាល​ម្តាយ ពោល​គឺ​លោក​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ម្តាយ​ឈឺ ព្រោះ​ម្តាយ​ជា​ព្រះ​រស់ ដោយ​មិន​អាច​ថ្លៃ​បាន​នោះ​ទេ ព្រោះតែ​អ្នក​ម្តាយ​រូប​នេះ​ហើយ ដែល​តែងតែ​ចិញ្ចឹម​បីបាច់​មើលថែ​លោក​អោយ​ធំ​ពេញវ័យ ដូច្នេះ​ដើម្បី​តបស្នង​សងគុណ​អ្នក​ម្តាយ​ដែល​កំពុង​ឈឺ​នៅ​លើ​កន្ទេល លោក​សុខចិត្ត​លះបង់​គ្រប់យ៉ាង ពោល​គឺ​អាយុជីវិត​របស់​ម្តាយ​លោក​ជា​រឿង​សំខាន់​។

ជា​ចុង​ក្រោយ លោក​ពិតជា​អគុណ​ខ្លាំង​ណាស់​ចំពោះ​ការ​គាំទ្រ និង​ការ​ជួយ​ដល់​ម្តាយ​លោក ដោយ​មាន​តែ​ម្រាមដៃ​ដប់​អគុណ​ដល់​បងប្អូន​សិល្បៈ​ដែល​បាន​ជួយ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ