ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​លំដាប់​ពិភពលោក​មួយ​ចាប់ផ្តើម​វិនិយោគ​នៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Blackwell Global Investment Cambodia ដែល​ជា

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Blackwell Global Investment Cambodia ដែល​ជា​ក្រុមហ៊ុន​កាន់​អាជ្ញាប័ណ្ណ​ច្រើន​ដំបូង​គេ​បង្អស់ បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។

ក្រុមហ៊ុន​ប្លែក​វែ​ល គ្លូ​ប៊​ល អ៊ិ​ន​វេស​ម៉ិ​ន (​ឃែ​ម​បូ​ឌា​) បាន​ធ្វើ​ពិធី​នៃ​ការ​ធ្វើ​ដំណើរការ ​និង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ១៣ ខែតុលា ឆ្នាំ​២០១៧ នេះ ​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ការ​ជួញដូរ​ដែល​ស្របច្បាប់​មួយ​នៃ​រូបិយប័ណ្ណ​បរទេស ការ​ជួញដូរ CFDs និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ដែល​មាន​ចុះ​ក្នុង​អាជ្ញាប័ណ្ណ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។ ការ​ចាប់ផ្តើម​ដំណើរការ​នៅ​ប្រទេស​កម្ពុជា ​គឺជា​ការ​បញ្ចូល​ជា​សមាជិក​ក្រុមហ៊ុន​ប្លែក​វែ​ល​គ្រុប​ចុង​ក្រោយ​គេ តែ​គឺជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ឯកឧត្តម​សុខ ដា​រ៉ា អគ្គនាយករង​នៃ គ​.​ម​.​ក​. បាន​មាន​ប្រសាសន៍​ថា «​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន Blackwell Global Cambodia បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ការ​សេវាកម្ម​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ​ក្រុមហ៊ុន​នឹង​បន្ត​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​លក្ខ​ខ​ណ្ឌ​អាជ្ញាប័ណ្ណ និង​លក្ខ​ខ័​ណ្ឌ​ផ្សេង​ៗ​ទៀត​ដែល​ចេញ​ដោយ គ​.​ម​.​ក​. ដែល​ជា​និយ័ត​ករ​ក្នុង​វិស័យ​មូល​ប​ត្រ​»​។

ក្រុមហ៊ុន Blackwell Global Group ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ2010 ដើម្បី​ផ្តល់​ជូន​នូវ​មធ្យោបាយ​វិនិយោគ​សម្រាប់​អតិថិជន​ជា​ឯកជន និង​ជា​ស្ថាប័ន រួម​បញ្ចូល​ទាំង​សេវាកម្ម​ហិរញ្ញវត្ថុ និង​ផលិតផល​ដែល​ទទួល​បាន​ពី​អ្នកជំនាញ​ខាង​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​មាន​ដូច​ជា​៖

សេវាកម្ម​ជួញដូរ​រូបិយ​បណ្ណ ការ​ជួញដូរ​កិច្ចសន្យា ការ​ជួញដូរ​លើ​វត្ថុធាតុដើម​មាន​តម្លៃ ភាគហ៊ុន​សកល ជួញដូរ​លើ options និង ​futures​។ ក្រុមហ៊ុន Blackwell Global មាន​ការិយាល័យ​ធំ​ៗ​ដែល​ទទួល​​បាន​អាជ្ញា​បណ្ណ​នៅ​តាម​ទីផ្សារ​ដូច​ជា Cyprus, Hong Kong, New Zealand និង​ចក្រភព​អង់គ្លេស​។ នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​ក៏​បាន​ធ្វើការ​ចុះ​អនុសា​រណៈ​រយៈពេល​វែង​ជាមួយនឹង​ខ្លឹ​ប​កីឡា​បាលទាត់ Everton ដើម្បី​ក្លាយជា​ដៃគូ​ដែល​ជា​ក្រុមហ៊ុន Forex និង Brokerage ជា​ផ្លូវការ​ដំបូង​គេ​បង្អស់​របស់ Everton​។

លោក Avis Wang នាយក​ចាត់ចែង​នៃ​ក្រុមហ៊ុន Blackwell Global Cambodia បាន​ថ្លែង​ថា​៖ «​ការ​ចាប់ផ្តើម​របស់​យើង​នៅ​កម្ពុជា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​គោលដៅ​របស់​យើង​ក្នុង​ការ​មាន​វត្តមាន​កាន់តែ​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​។ បទ​ពិសោធន៍​របស់​យើង​ដែល​ធ្លាប់​ទទួល​បាន​អតិថិជន​នៅ​ទូ​ទាំង​ពិភពលោក​បាន​ផ្តល់​ឱ្យ​យើង​នូវ​បទ​ពិសោធ​ល្អ​ៗ​ដែល​តម្រូវ​ឱ្យ​យើង​ផ្តល់​ជូន​អតិថិជន​វិញ​នូវ​តម្លៃបន្ថែម​លើ​សេវាកម្ម​»​។

ក្រុមហ៊ុន​ប្លែក​វែ​ល គ្លូ​ប៊​ល អ៊ិ​ន​វេស​ម៉ិ​ន (​ឃែ​ម​បូ​ឌា​) មា​នទី​តាំងនៅ​អគារ​លេខ​៤៨  មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។
សម្រាប់​ព័ត៌មាន​លម្អិត​លោក​អ្នក​អាច​ចូល​ទៅ​កាន់​វែ​ប​សាយ www.blackwellglobal-kh.com