ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជនជាតិចិនម្នាក់ ទិញផ្កាកុលាប និងលុត​ជង្គង់​ជាង២០ម៉ោង នៅកន្លែងធ្វើការសង្សារចាស់ ដើម្បីសុំនាងត្រូវគ្នាវិញ

2 ឆ្នាំ មុន

(ចិន)៖ បុរសជនជាតិចិនដ៏កម្សត់ម្នាក់ដែលចំណាយពេលពេញមួយយប់លុតជង្គង់ក្រោមភ្លៀង នៅខាងក្រៅអគារកន្លែងធ្វើការរបស់អតីតមិត្តស្រីរបស់ខ្លួន ដើម្បីសុំត្រូវគ្នាវិញ។ ហេតុការណ៍បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមចិនដីគោក។ បុរសជនជាតិចិនម្នាក់នេះបានលុតជង្គង់នៅខាងក្រៅច្រកចូលអគារការិយាល័យអតីតមិត្តស្រីរបស់ខ្លួនក្នុងទីក្រុង Dazhou ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន…

(ចិន)៖ បុរសជនជាតិចិនដ៏កម្សត់ម្នាក់ដែលចំណាយពេលពេញមួយយប់លុតជង្គង់ក្រោមភ្លៀង នៅខាងក្រៅអគារកន្លែងធ្វើការរបស់អតីតមិត្តស្រីរបស់ខ្លួន ដើម្បីសុំត្រូវគ្នាវិញ។ ហេតុការណ៍បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមចិនដីគោក។

បុរសជនជាតិចិនម្នាក់នេះបានលុតជង្គង់នៅខាងក្រៅច្រកចូលអគារការិយាល័យអតីតមិត្តស្រីរបស់ខ្លួនក្នុងទីក្រុង Dazhou ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ចាប់ពីម៉ោង ១រសៀល ថ្ងៃទី២៨ ខែមីនា រហូតដល់ម៉ោង១០ព្រឹកនាថ្ងៃបន្ទាប់ ដែលមានរយៈពេល២១ម៉ោង អមដោយបាច់ផ្កាកុលាបដ៏ធំ នេះបើយោងតាម ​​South China Morning Post បានរាយការណ៍ថា ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។

ប៉ូលិស​ក្នុងតំបន់បាន​និយាយ​ថា ពួក​គេ​បាន​ទទួលសេចក្តីរាយការណ៍ពីមហាជន​ ហើយ​ក៏​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​ឱ្យ​ចាកចេញ​។ នៅពេលដែលប៉ូលីសព្យាយាមនិយាយណែនាំ បុរសរូបនេះបាននិយាយថា «តើវាខុសច្បាប់សម្រាប់ខ្ញុំក្នុងការលុតជង្គង់នៅទីនេះទេ? បើ​វា​មិន​ខុស​ច្បាប់ សូម​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​ឯង»។

សកម្មភាព​របស់បុរស​រូប​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​កក្រើក​ពេញ​បណ្ដាញ​សង្គមចិន​ដីគោកដោយមានការចូលមើលប្រហែល១៥០លាននៅលើ Weibo។

ទោះជាយ៉ាងណាដោយសារតែមេឃភ្លៀងខ្លាំងពេក នៅម៉ោង១០ ព្រឹក ថ្ងៃទី២៩ ខែមីនា បុរសខាងលើក៏បានចាកចេញ ហើយអតីតមិត្តស្រីរបស់គាត់មិនបានបង្ហាញខ្លួនឡើយ៕