ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ថ្មី​នៅ​បារាំង​! ឪពុក​ម្តាយ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បង្ហោះ​រូប​កូន​លើ​បណ្តាញ​សង្គម

1 ឆ្នាំ មុន

បារាំង ៖ សមាជិក​សភា​បារាំង​បាន​អនុម័ត​ច្បាប់ ដែល​មាន​គោលបំណង​ការពារ​ឯកជន​ភាព​របស់​

បារាំង ៖ សមាជិក​សភា​បារាំង​បាន​អនុម័ត​ច្បាប់ ដែល​មាន​គោលបំណង​ការពារ​ឯកជន​ភាព​របស់​កុមារ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ពួក​គេ​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆ័ន្ទ ដើម្បី​អនុម័ត​ច្បាប់​ថ្មី ដែល​នឹង​រារាំង​ឪពុក​ម្តាយ​មិន​ឱ្យ​បង្ហោះ​រូប​កូន​ពួក​គេ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។

លោក Bruno Studer សមាជិក​សភា​គណបក្ស Renaissance របស់​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង បាន​ដាក់​ចេញ​នូវ​ច្បាប់​ថ្មី ដែល​បាន​ស្នើ​ឡើង​កាលពី​ដើមខែ​នេះ នៅ​ឯ​សភា​ជាន់​ទាប l’Assemblée Nationale ។ លោក Bruno Studer បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ច្បាប់​នេះ មាន​គោលបំណង​កំណត់​អំណាច​របស់​ឪពុក​ម្តាយ និង​ដើម្បី​បង្ហាញ​ដល់​យុវជន​ថា ឪពុក​ម្តាយ​របស់​ពួក​គេ​មិន​មាន​សិទ្ធិ​ទាំងស្រុង​លើ​ការ​បង្ហោះ​រូបភាព​ពួក​គេ​នោះ​ទេ​។

លោក Bruno Studer

លោក Studer ដែល​ជា​សមាជិក​នៃ​គណៈប្រតិភូ​សិទ្ធិ​កុមារ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែកញ្ញា ឆ្នាំ​២០២២ បាន​និយាយ​ថា កុមារ​អាយុ​១៣​ឆ្នាំ​ម្នាក់​មាន​រូបភាព​ជា​មធ្យម ១,៣០០ ដែល​កំពុង​ចរាចរ​នៅ​លើ​អ៊ីនធឺណិត​។ ទាំងនេះ​គឺជា​រូបថត​ដែល​អាច​ប្រើប្រាស់​ខុស សម្រាប់​រូបភាព​អា.សអាភា.ស​កុមារ ឬ​ដែល​អាច​នាំ​ឱ្យ​មានការ​គំរា.មកំហែង​នៅ​ក្នុង​បរិយាកាស​សាលារៀន​របស់​ពួក​គេ​។

នៅ​ពេល​រូបភាព​ទាំងនោះ បាន​វាយលុក​លើ​អ៊ីនធឺណិត ឪពុក​ម្តាយ​នឹង​បាត់បង់​ការ​គ្រប់គ្រង ឬ​មិន​អាច​លុប​រូប​ទាំងនោះ​បាន ខណៈ​ដែល​របាយការណ៍​ក៏​បាន​រក​ឃើញ​ថា ៥០% នៃ​រូបថត​ដែល​បាន​ផ្លាស់​ប្តូរ​នៅ​លើ​វេទិកា​រូបភាព​អា.សអាភា.ស​កុមារ ត្រូវ​បាន​បង្ហោះ​ដំបូង​ដោយ​ឪពុក​ម្តាយ​ពួក​គេ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។

ច្បាប់​ថ្មី​នេះ ក៏​មើលទៅ​លើ​ការ​ដាក់ទោស​ឪពុក​ម្តាយ ដែល​ចង់បាន​ចំនួន​អ្នក​តាមដាន និង​រក​ប្រាក់​តាម​រយៈ​ការ​បង្ហោះ​រូបភាព​កូន​ៗ​របស់​ពួក​គេ​។ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ចង​ចាំ​ថា នៅ​ពេល​ដែល​អ្នក​ចែករំលែក​មាតិកា​នៅ​លើ​អ៊ីនធឺណិត វា​អាច​ពិបាក​ណាស់​ក្នុង​ការ​លុប​វា​នៅ​ពេល​ក្រោយ​៕ (​ដកស្រង់​ចេញពី LADbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ