រាជធានីភ្នំពេញ ៖ នៅទីបំផុត អ្នកនាង ដេនី ក្វាន់ បានទម្លាយនូវមុខមាត់ និងទំនាក់ទំនងពិតជាបុរសវ័យក្មេងមួយរូប ដែលមហាជនកំពុងដាក់ការសង្ស័យថា ជាគូថ្មីរបស់នាង បន្ទាប់ពីនាងទើបចែកផ្លូវជាមួយគូស្នេហ៍ចាស់។
មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់គេឃើញនាង ដេនី ក្វាន់ បញ្ចេញរូបភាពស្និទ្ធស្នាលជាមួយបុរសវ័យក្មេងរូបសង្ហាមួយរូបជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។
![Picture]()
ហើយអ្វីជាការកត់សម្គាល់នោះ គឺនាងតែងតែព្យាយាមលាក់បាំងពីមុខមាត់ពីបុរសរូបនោះ មិនអោយមហាជនបានឃើញឡើយ ខណៈពេលដែលគេបានដាក់ការសង្ស័យថា បុរសម្នាក់នេះ ប្រាកដជាគូស្នេហ៍ថ្មីរបស់នាង បើទោះបីជានាងព្យាយាមលាក់បាំងក៏ដោយ។
យ៉ាងណា ក្រោយវាំងននខ្មៅ នាង ដេនី ក្វាន់ ក៏បានចេញមុខបញ្ជាក់ការពិតពីអត្តសញ្ញាណបុរសខាងលើហើយ ដោយនៅក្នុងនោះ នាងនឹងបុរសរូបនេះ មិនមានទំនាក់ទំនងស្នេហាដូចការសង្ស័នោះឡើយ ពោលគឺបុរសរូបនេះ គ្រាន់តែជាអ្នករួមការងារថតជាមួយនាងតែប៉ុណ្ណោះ។
ជាមួយនឹងការបង្ហាញរូបភាពមុខមាត់ពិតជាមួយបុរសម្នាក់នោះ ដេនី ក្វាន់ ក៏បានភ្ជាប់សារបង្ហោះតាមបណ្តាញសង្គម ដោយប្រាប់មហាជនពីរឿងរ៉ាវខាងលើនេះថា អគុណប្អូនប្រុស Visa (ឈ្មោះបុរសដែលថតកៀកកើយជាមួយនាង) ដែលរួមការងារជាមួយបង។ នាងបញ្ជាក់ថា ពីរឆ្នាំមុន ធ្លាប់ថតជាមួយគ្នាម្តងហើយ នេះជាលើកទី២ហើយ ដែលបានរួមការងារជាមួយគ្នាម្តងទៀត នេះគ្រាន់តែជាការថតទេ សូម fan fan កុំយល់ច្រឡំអី តាមពិត Mommy នៅ Single ដដែលទេ អ្នកតាមញ៉ែកុំទាន់សេដ អាចញ៉ែបន្តទៀតបាន ឱកាសនៅមានដដែលទេ។
![Picture]()
តាមរយៈសារបញ្ជាក់ខាងលើរបស់នាង ដេនី ក្វាន់ នាពេលនេះ បានធ្វើអោយមហាជនខ្លះសម្តែងការហួសចិត្ត ខណៈដែលម្នាក់ៗបានសម្តែងការសាទរនៅពេលឃើញនាងរកបានគូស្នេហ៍ថ្មីនាពេលនេះ។
ជាការកត់សម្គាល់ បើទោះបីជាមានរូបសម្រស់ និងទ្រព្យច្រើន ប៉ុន្តែអ្នកនាង ដេនី ក្វាន់ តែងតែមិនសមប្រកបជាមួយនឹងដៃគូជីវិតឡើយ ពោលគឺនាងបានពើបប្រទះរឿងស្នេហាបែបបាក់ជាបន្តបន្ទាប់។ ដេនី ក្វាន់ ទើបតែបែកបាក់ជាមួយនឹងគូស្នេហ៍វ័យចំណាស់មួយរូប កាលពីពេលថ្មីៗ ដោយបានបន្សល់ទុកកូនម្នាក់ ដែលកំពុងស្ថិតក្រោមការមើលថែរបស់នាងនាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណា បើទោះបីជាជួបរឿងស្នេហាមិនសមប្រកបជាបន្តបន្ទាប់នាពេលនេះក៏ដោយ ប៉ុន្តែ ដេនី ក្វាន់ នៅតែប្រកាសជំហរបើកបេះដូងទទួលយកស្នេហ៍ថ្មីបន្តទៀត ក្នុងពេលដែលនាងក៏ធ្លាប់ប្រកាសពីការចង់បានកូនម្នាក់ទៀតផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ