ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​ក​ហើយ! ​ទីកតុក​ត្រូវ​​​អាមេរិក​បង្ខំ​ឱ្យ​លក់​ភាគ​ហ៊ុន​, ឬ​​បិទ​ចោល​!​

1 ឆ្នាំ មុន

​​ទី​ក្រុង​វ៉ាស៊ីនតោន, ប្រទេស​អាមេរិក៖ ​មាន​បញ្ហា​ថ្មី​កើត​ឡើង​ទៀត​ហើយ​ចំពោះ​ក្រុម​ហ៊ុន​ទីក​តុក​។ ​ក្រុម​ហ៊ុន​ត្រូវ​តែ​លក់​ភាគ​ហ៊ុន​ទាំង​អស់​ទៅ​ឱ្យ​អ្នក​វិនិយោគ​អាមេរិក​។ បើ​មិន​​អីចឹង​ទេ​មាន​តែ​បិទ​ដំណើរ​ការ​​នៅ​អាមេរិក​តែ​ម្ដង​។​ សព្វ​ថ្ងៃ​នេះ,​ ពល​រដ្ឋ​អាមេ​រិក​ជាង​១​រយ​លាន​នាក់​ប្រើ​ប្រាស់​ទីក​តុក។​​ ដូច្នេះ ការ​បិទទី​កតុក​នៅ​អាមេរិក​នឹង​ក្លាយ​ជា​រឿង​ខាត​បង់​ប្រាក់​ចំណូល​ដ៏​ធំ​១​សម្រាប់​​ទីក​តុក​។ សូម​ជម្រាប​ថា​​ការ​គំរាម​បិទ​ទីក​តុក​នេះ​គឺ​បិទ​តែ​នៅ​អាមេរិក​…

​​ទី​ក្រុង​វ៉ាស៊ីនតោន, ប្រទេស​អាមេរិក៖ ​មាន​បញ្ហា​ថ្មី​កើត​ឡើង​ទៀត​ហើយ​ចំពោះ​ក្រុម​ហ៊ុន​ទីក​តុក​។ ​ក្រុម​ហ៊ុន​ត្រូវ​តែ​លក់​ភាគ​ហ៊ុន​ទាំង​អស់​ទៅ​ឱ្យ​អ្នក​វិនិយោគ​អាមេរិក​។ បើ​មិន​​អីចឹង​ទេ​មាន​តែ​បិទ​ដំណើរ​ការ​​នៅ​អាមេរិក​តែ​ម្ដង​។​ សព្វ​ថ្ងៃ​នេះ,​ ពល​រដ្ឋ​អាមេ​រិក​ជាង​១​រយ​លាន​នាក់​ប្រើ​ប្រាស់​ទីក​តុក។​​ ដូច្នេះ ការ​បិទទី​កតុក​នៅ​អាមេរិក​នឹង​ក្លាយ​ជា​រឿង​ខាត​បង់​ប្រាក់​ចំណូល​ដ៏​ធំ​១​សម្រាប់​​ទីក​តុក​។

សូម​ជម្រាប​ថា​​ការ​គំរាម​បិទ​ទីក​តុក​នេះ​គឺ​បិទ​តែ​នៅ​អាមេរិក​ ឬ​នៅ​ប្រទេស​ដទៃ​ទៀត​នៅ​អឺរ៉ុប​ដែល​បារម្ភ​ពី​​បញ្ហា​សន្តិសុខ​ជាតិ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។ ចំណែក​នៅ​ប្រទេស​ក្រៅ​ពី​នេះ​អាច​លេង​ទីក​តុក​​បាន​​ដោយ​សេរី​។ ចំណាត់​ការ​របស់​រដ្ឋាភិបាល​អាមេរិក​​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​​តាម​រយៈ​​​កាសែត​វ៉ល​ស្ទ្រីត​​ជើណល​(Wall Street Journal)។

នេះ​​ជា​​ដំណឹង​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​១​​ និង​ជា​ផ្នែក​១​នៃ​ចំណាត់​ការ​ដទៃ​ទៀត​ដែល​​អាមេរិក​បារម្ភ​ថា​​​​ទីកតុក​​​អាច​ប៉ះពាល់​សន្តិ​សុខ​ជាតិ​របស់​អាមេរិក​។ ​ពួក​គេ​បារម្ភ​ថា​ទីក​តុក​នឹង​បញ្ជូន​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​អាមេរិក​ទៅ​ឱ្យ​រដ្ឋាភិបាល​ចិន​ដើម្បី​វិភាគ​ទិន្នន័យ​ទាំង​នេះ​។ ​​​កាល​ពី​ជំនាន់​លោក​ដូណាល់​ត្រាំ,​ លោក​ក៏​ធ្លាប់​មាន​គម្រោង​បិទ​ទីក​តុក​ម្ដង​ហើយ​។​ ​​ប៉ុន្តែ​​ធ្វើ​មិន​បាន​សម្រេច​​ដោយ​​សារ​​សំណើ​របស់​លោក​ត្រូវ​ជាប់​គាំង​​ត្រឹម​តុលាការ​កំពូល​អាមេរិក​​​។​

អ្នក​នាំពាក្យ​​​ក្រុម​ហ៊ុន​​ទីក​តុក​ប្រាប់​ថា​ក្រុម​ហ៊ុន​បាន​ទទួល​ដំណឹង​​ស្ដី​ពី​ការ​បង្ខំ​ឱ្យ​លក់​ភាគ​ហ៊ុន​ ឬ​បិទ​ក្រុម​ហ៊ុន​នៅ​អាមេរិក​នេះ​រួច​ហើយ​។​​​ ​​កាសែត​វ៉ល​ស្ទ្រីត​ជើ​ណល​ផ្សាយ​ថា​នៅ​ក្នុង​ចំណោ​ម​ភាគ​ហ៊ុន​សរុប​របស់​ក្រុម​ហ៊ុន​បាយ​ដេនស៍​ ​(ByteDance)​ ​ដែល​ជា​អ្នក​ដំណើរ​ការ​ទីក​តុក​, អ្នក​វិនិយោគ​ទូទៅ​​មាន​ភាគ​ហ៊ុន​៦០%, និយោជិត​មាន​ភាគ​ហ៊ុន​២០% និង​ស្ថាបនិក​ក្រុម​ហ៊ុន​មាន​២០%​។​

នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ទីក​តុក​ លោក​ស៊ូស៊ីចូវ​ ត្រៀម​ឡើង​ឆ្លើយ​បំភ្លឺ​នៅ​សភា​ខង់​ហ្ក្រែស​របស់​អាមេរិក​​នា​សប្ដាហ៍​ក្រោយ​។​ ឥឡូវនេះ ឧប​មា​ថា​មាន​សេណារីយោ​១​កើត​ឡើង​។ ទីក​តុក​យល់​ព្រម​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​នៅ​អាមេរិក​ទៅ​​ឱ្យ​អ្នក​ផ្សេង,​ សួរ​ថា​តើ​រដ្ឋាភិបាល​ចិន​មាន​ប្រតិ​កម្ម​បែប​ណា​? ឬ​ក៏ថា​តើ​​រដ្ឋាភិបាល​ចិន​យល់​ព្រម​ដែរ​ឬ​ទេ​?​​​​

លោកស៊ូស៊ីចូវ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទីក​តុក​

ប្រភព៖ Reuters

អត្ថបទ​ដែល​ពាក់​ព័ន្ធ​ អ្នកនាំពាក្យ​ចិន​​ជំទាស់​នឹង​ចំណាត់​ការ​ប្រទេស​ខ្លះ​ដែល​ហាម​​ប្រើ​​ទីក​តុក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ