ទីក្រុងប៉េកាំង ប្រទេសចិន៖ ក្រសួងការបរទេសចិនបញ្ចេញប្រ.តិក.ម្មតបទៅប្រទេសមួយចំនួនដែលទើបតែចាត់វិ.ធានកា.រទៅលើបណ្ដាញសង្គមទីកតុក។ ជាពិសេស សហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីម៉ៅនីង ថ្លែងថាសហរដ្ឋអាមេរិកហាក់ដូចជានិយាយនៅក្នុងន័យទូលំទូលាយពេកពាក់ព័ន្ធនឹងការបា.រម្ភអំពីសន្តិសុខជាតិដោយសារការប្រើប្រា.ស់ទីកតុក។ លោកស្រីថាសហរដ្ឋអាមេរិកប្រើប្រា.ស់អំណា.ចរដ្ឋទាំងបំ.ពានដើម្បីដា.ក់សម្ពា.ធទៅលើក្រុមហ៊ុនឯកជនរបស់ប្រទេសដទៃ។
ការថ្លែងរបស់អ្នកនាំពាក្យចិនធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកទុកពេលឱ្យ៣០ថ្ងៃដើម្បីលុ.បអេបរបស់ទីកតុកដែលបានដំឡើ.ងរួចហើយនៅលើឧបករណ៍ ឬស្មាតហ្វូនដែលដាក់ឱ្យដំណើរការនៅតាមស្ថាប័នរបស់រដ្ឋ។ សូមជម្រាបថានៅក្នុងសេចក្ដីណែនាំថ្មីដែលអ្នកកាសែតទទួលបាននៅថ្ងៃនេះ សហរដ្ឋអាមេរិកតម្រូវឱ្យស្ថាប័នរបស់រដ្ឋត្រូវតែធានាថាគ្មានឡើយអេបរបស់ទីកតុកនៅក្នុងឧបករណ៍ ឬស្មាតហ្វូន។
នៅក្នុងព្រឹត្តិការណ៍មួយទៀត ប្រទេសកាណាដាប.ញ្ជាឱ្យស្ថាប័នរបស់រដ្ឋលុ.បចោ.លអេបរបស់ទីកតុកដែលបានដំឡើងរួចហើយនៅលើឧបករណ៍ ឬស្មាតហ្វូនដែលប្រើប្រា.ស់នៅតាមស្ថាប័នរបស់រដ្ឋ។ កាណាដាលើកហេតុផលថាទីកតុកនាំឱ្យមានហានិភ័.យ «នៅក្នុងកម្រិតមិនអាចទទួលយកបាន» សម្រាប់ការរក្សាឯកជ.នភាព និងសន្តិសុខ។ កាណាដាយល់ថាវិធីប្រមូលទិន្នន័យរបស់ទីកតុកធ្វើឱ្យគេអាចចូលមើលកម្មវិធីទាំងអស់ដែលដំឡើងនៅលើទូរស័ព្ទស្មាតហ្វូនរបស់អ្នកប្រើប្រា.ស់។ កាណាដាមិនអនុញ្ញា.តឱ្យស្ថាប័នរដ្ឋដោនឡូតអេបទីកតុកតទៅទៀតទេ។
ប្រតិក.ម្មចំពោះចំណាត់ការនេះ ក្រុមហ៊ុនទីកតុកសម្ដែងការខ.កចិត្តយ៉ាងខ្លាំង។ ទីកតុកថា «នេះគ្រាន់តែជាការនិយាយច្បោលៗ គ្មានបញ្ជាក់ថាបញ្ហាសន្តិសុ.ខដែលអ្នកប្រើប្រា.ស់ប្រឈ.មនោះមានអ្វីខ្លះនោះទេ។ ទីកតុកយល់ថាយ៉ាងហោ.ចណាស់ពួកគេគួរតែទា.ក់ទងមកក្រុមហ៊ុនទីកតុក ដើម្បីពិភាក្សាគ្នាជាមុនសិន»។ ឆ្លើយតបចំពោះការព្រួ.យបា.រម្ភរបស់អ្នកប្រើប្រា.ស់, ក្រុមហ៊ុនទីកតុកបញ្ជាក់ថាអេបរបស់ខ្លួនដំណើរការនៅប្រទេសចិនផ្សេង និងនៅប្រទេសដទៃទៀតផ្សេង។ ក្រុមហ៊ុនបញ្ជាក់ថារដ្ឋាភិបាលចិនមិនអាចចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់ទីកតុកបានទេ។ ប៉ុន្តែកាលពីឆ្នាំ២០២២ ក្រុមហ៊ុនធ្លាប់ទទួលស្គាល់ថាបុគ្គលិករបស់ខ្លួនអាចចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់នៅទ្វីបអឺរ៉ុប៕
ចែករំលែកព័តមាននេះ