ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ក្តៅក្រហាយ​ផ្តិត​មេដៃ​សុំ​អាជ្ញាធរ​ដោះ​ស្រាយ​បន្ទាន់​រឿង​បង្ហូរទឹក​ស្អុយ​​ផ្លែស្វាយ​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស ស្រី ជា​ច្រើន​នាក់ ជា​ពិសេស​ កុមារ​តូច​ៗ​កំពុង​ទ​ទួ ល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​អ្នកខ្លះ​ក្អក​ក្អួត…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស ស្រី ជា​ច្រើន​នាក់ ជា​ពិសេស​ កុមារ​តូច​ៗ​កំពុង​ទ​ទួ ល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​អ្នកខ្លះ​ក្អក​ក្អួត រលាក​ផ្លូវដង្ហើម ខ្លះ​ឈឺក្បាល​វិលមុខ អ្នកខ្លះ​រាក​រុស និង​គ្រុន​រងារ ហៅ​គ្រូពេទ្យ​មក​ព្យួរសេរ៉ូម​អស់​ជា​ច្រើន​កំប្លោក ក្រោយ​ពេល​ក្រុមហ៊ុន​ចិន​យីហោ «​ឆៃ​សិន​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​រអិល បាន​បង្ហូរទឹក​ស្អុយ​ផ្លែស្វាយ មាន​​សារ​ធាតុ​ពុល​ចូល​ទៅ​ក្នុង​ប្រឡាយ បណ្តាល​ឱ្យ​ហូរ​ធ្លាក់​តាម​ប្រឡាយ ចូល​ទៅ​តាម​ដងអូរ ខណ​:​ដែល​ប្រជា​ព​ល​រដ្ឋ​មានផ្ទះ​នៅ​ក្បែរ​ៗ​នោះ ទទួល​រង​ក្លិនស្អុយ​ប៉ះពាល់​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ សូ​ម្បី​តែ​ជីវ​:​ចំរុះ​នៅ​ក្នុង​អូរ ដូច​ជា ក្តាម ខ្យង ត្រី ឬ​សត្វ​មាន់ ទា ផឹកទឹក​អូរ​នេះ​ក៏​ងាប់​អស់​ដែរ​ ។

ហេតុការណ៍​ប្រជាពលរដ្ឋ​​ជាង​១០០​នាក់ នាំ​គ្នា​ផ្តិត​មេដៃ​សុំ​ការ​ជួយ​ដោះស្រាយ​បន្ទាន់​ពី​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ បើ​តាម​ប្រភព​​​ពី​បុរស ឈ្មោះ សេង សៀន អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ យ៉េ​ង យ៉​ន អាយុ​៧១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ បាន​រៀបរាប់​ទាំង​ក្តី​ព្រួយបារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម​ថា ៖ ពេល​នេះ​ អ្នក​ភូមិ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ធ្វើ​ពាក្យបណ្តឹង ដោយ​ផ្តិត​មេដៃ​ឡើង​ទៅ​សាលាខេត្ត ឱ្យ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ជួយ​ដោះស្រាយ​បន្ទាន់​។

ប្រភព​បន្ត​ថា ក្រោយ​ពេល​ក្រុមហ៊ុន​ចិន​យីហោ «​ឆៃ​សិន » បាន​បង្ហូរទឹក​ស្អុយ​ផ្លែស្វាយ​មាន​សារ​ធាតុ​គីមី​ពុល​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​បរិស្ថាន គឺ​ធ្វើ​ឱ្យ​ជីវិត​សត្វ​នៅ​ក្នុង​ទឹក និង​សត្វ​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​បាន​ពុល​ងា.ប់​ជា​បន្តបន្ទាប់ សូ​ម្បី​តែ​ត្រី​ងាប់​នោះ​យក​ទៅ​ឱ្យ​សត្វ​មាន់ ទា​ស៊ី ក៏​ពុល​ងា.ប់​បន្ត​គ្នា​ផង​ដែរ​។ ពេល​ប្រជាពលរដ្ឋ​បូមទឹក​យក​ទៅ​ប្រើប្រាស់​បណ្តាល​ឱ្យ​កើត​ជំងឺ​ស្បែក​រមាស់​ពេញ​ខ្លួន​ ។ ចំណែក​កូន​ក្មេង​តូច​ៗ​របស់​ពួក​គាត់ ដែល​ធ្វើ​ដំណើរ​ទៅ​រៀន​នៅ​សាលារៀន​ក្បែរ​នោះ ពេល​ខ្យល់​បក់​ជះក្លិន​ប៉ះពាល់​បណ្តាល​ឱ្យ​ឈឺ​គ្រប់​ៗ​គ្នា ​។

ប្រភព​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​ចិន​ខាងលើ​ បាន​បង្ហូរទឹក​ស្អុយ​មាន​សារធាតុ​គីមី​ពុល​ចូល​ក្នុង​ប្រឡាយ​នេះ អស់​រយ​:​ពេល​ជាង​១​ខែ​មក​ហើយ ក៏​ធ្លាប់​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​បរិស្ថាន​ដែរ តែ​គ្មាន​ដំណោះស្រាយ​នោះ​ឡើយ​។ រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​ទ្រាំ​លែង​បាន ក៏​នាំ​គ្នា​ផ្តិត​មេដៃ​ឡើង​ទៅ​ដល់​អភិបាល​ខេត្ត​ប៉ៃលិន​ឱ្យ​ជួយ​ដោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស​។

បើ​តាម​លោក កែវ សុវណ្ណ សមាជិក​ភូមិ​អូរ​រអិល​បាន​រៀបរាប់​ដោយ​ក្តី​ព្រួយបារម្ភ​ឱ្យ​ដឹង​ថា ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អូរ​រអិល មាន​ប្រមា​ន​១៧៤៤​នាក់ បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​បញ្ហា​ទឹក​ស្អុយ​ផ្លែស្វាយ​នេះ​ចំនួន​៩៥% ខណ​:​ដែល​ពួក​គាត់​ប្រើប្រាស់​ទឹកអូរ​ខាងលើ បណ្តាល​​ឱ្យ​កើត​កមរមាស់​ពេញ​ខ្លួន ហើយ​ពេល​ប្រជាពលរដ្ឋ​បូមទឹក​យក​ទៅ​ស្រោច​បន្លែ​បណ្តាល​ឱ្យ​ងាប់ អ្នកខ្លះ​បូម​ស្រោច​ដំណាំ​មៀន​ប៉ៃលិន ធ្វើ​ឱ្យ​ជ្រុះ​ក្តិ​ប​អស់រលីង​តែ​ម្តង​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ​លោក សាក់ សា​វរិ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ខាង​លោក​ធ្លាប់​ចុះ​ទៅ​ណែនាំ​ដល់​ក្រុមហ៊ុន​ខាងលើ ចំនួន​៣​ដង​ដែរ តែ​ខាង​ក្រុមហ៊ុន ដូច​ជា​មិន​ធ្វើ​តាម​ទាល់តែ​សោះ​។ នៅ​ពេល​នេះ ក្រោយ​ពេល​ទទួល​ដំណឹង​បន្ត​ទៀត ខាង​លោក​នឹង​យក​របាយការណ៍ ដាក់​ជូន​ទៅ​ថ្នាក់លើ​ឱ្យ​ជួយ​ដោះស្រាយ​បន្ទាន់​ផង​ដែរ​ ។

​ព័ត៌មានបន្ថែមកោះសន្តិភាព​នឹងមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ