ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ថ្មី​ស្រី​ស្រស់ លី​កា បង្ហាញ​មហិច្ឆតា​ខ្ពស់​ក្នុង​អាជីព​សិល្បៈ ក្រោយ​បញ្ចប់​ការ​សិក្សា

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តារា​សម្តែង​ថ្មី​វ័យក្មេង លី​កា ហាក់​មិន​ទាន់​មានឱកាស​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ ឬ​ខ្នាត​ធំ​ណាមួយ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​តារា​រូប​នេះ​ក៏​កំពុង​ក្លាយ​ជា

រាជធានី​ភ្នំពេញ ៖ ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តារា​សម្តែង​ថ្មី​វ័យក្មេង លី​កា ហាក់​មិន​ទាន់​មានឱកាស​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ ឬ​ខ្នាត​ធំ​ណាមួយ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​តារា​រូប​នេះ​ក៏​កំពុង​ក្លាយ​ជាទី​ចំណាប់អារម្មណ៍​មួយ​ផង​ដែរ​សម្រាប់​ផលិតករ​នានា​។

យ៉ាងណា​តារា​វ័យ​១៨​ឆ្នាំ​រូប​នេះ ក៏​មាន​មហិច្ឆតា​ខ្ពស់​មួយ​ផង​ដែរ​នា​ពេល​អនាគត​សម្រាប់​អាជីព​សិល្បៈ​របស់​ខ្លួន ក្រោយ​ពេល​ដែល​នាង​នឹង​បញ្ចប់​ការ​សិក្សា​នា​ពេល​ខាង​មុខ​នេះ​។

តារា​សម្តែង​ដែល​មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ​ស្រី​ស្រស់ លី​កា បាន​អះអាង​ប្រាប់​កោះសន្តិ​ភាព​​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា បច្ចុប្បន្ន​នាង​កំពុង​តែ​ជាប់​ការ​សិក្សា​ផង និង​ឆ្លៀតពេល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ផង​។

នាង​បញ្ជាក់​ថា សម្រាប់​ការ​សិក្សា ពេល​នេះ​នាង​កំពុង​តែ​រៀន​ថ្នាក់​ទី​១២ ហើយ​នាង​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​នេះ​តាំងពី​នាង​រៀន​ថ្នាក់​ទី​៨​មក​ម្ល៉េះ​។ សម្រាប់​អាជីព​សិល្បៈ​នាង​ត្រូវ​បាន​គេ​ផ្តល់​ឱកាស​អោយ​ចូល​សម្តែង បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​មើលឃើញ​តាម​រយៈ​រូបថត​នៃ​ការ​ថត​សម្អាងការ​មួយ​។

នាង​បន្ថែម​ថា ចាប់ពី​ពេល​នោះ​មក នាង​ក៏​ផ្តើម​អាជីព​សិល្បៈ​ដោយ​មានការ​ហៅ​ដើរ​ម៉ូត ថត​រឿង​ខ្លី និង​ស្ព​ត​ពាណិជ​កម្ម​នានា​ជា​បន្តបន្ទាប់​។ យ៉ាងណា​បើ​តាម​តារា​សម្តែង លី​កា បើ​ទោះបីជា​នាង​បាន​ប្រឡូក​ក្នុង​អាជីព​សិ​ល្បះ​អស់​ប៉ុន្មាន​ឆ្នាំ​នេះ​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​មានឱកាស​ចូលរួម​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ ឬ​រឿង​ខ្នាត​ធំ​នៅឡើយ​ទេ​។

នាង​បញ្ជាក់​ថា កន្លង​មក​ក៏​មាន​បណ្តា​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ចំនួន​បាន​ហៅ​នាង​ទៅ​សាកល្បង​ដែរ ប៉ុន្តែ​ដោយសារ​ជាប់​ការ​សិក្សា​ទើប​នាង​មិន​អាច​ទទួល​ថត​បាន ព្រោះ​ការ​ថត​ភាពយន្ត​ភាគ​គឺ​ត្រូវការ​ប្រើ​ពេលវេលា​យូរ​។ ហេតុនេះ​បច្ចុប្បន្ន នាង​ទទួលយក​តែ​ការ​ថត​ស្ព​ត និង​រឿង​ខ្លី​តែ​ប៉ុណ្ណោះ ដោយសារ​នាង​ចង់​ទុក​ពេល​រៀន​ដើម្បី​បញ្ចប់​ថ្នាក់​ទី​១២​ជា​មុន​សិន​។

យ៉ាងណា លី​កា លើក​ឡើង​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២​ហើយ​នោះ នាង​នឹង​ចាប់​យក​អាជីព​សិល្បៈ​នេះ​អោយ​បាន​ពេញដៃ​តែ​ម្តង ដោយសារ​អាជីព​មួយ​នេះ​រូប​នាង​មានការ​ស្រឡាញ់ និង​ចូល​ចិត្ត​តាំងពី​ក្មេង​។ ដើម្បី​ឈាន​ឆ្ព​ស់​ទៅ​ដល់​ចំណុច​នេះ នាង​ក៏​បាន​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ស្រប​ទៅ​នឹង​ការ​ចង់បាន​ពី​ផលិតករ​នានា ទាំង​ការ​សម្តែង ការ​គោរព​ពេលវេលា និង​តម្លៃ​ការ​សម្តែង​មួយ​សមរម្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ