ចក្រភពអង់គ្លេស៖ ក្រុមបាល់ទា.ត់បិសា.ចក្រហម និងគ្រីស្តាល់ ផាលេស ត្រូវក្រុមប្រឹក្សាវិន័យបាល់ទា.ត់អង់គ្លេសដាក់ពិន័យ និងតម្រូវឱ្យបង់ប្រាក់មួយក្រុមៗ៥៥០០០ផោន (៥ម៉ឺន ៥ពាន់) ឬប្រហាក់ប្រហែលនឹងជាង៦ម៉ឺនដុល្លារ ដោយសារកីឡាករក្រុមទាំង២ប៉ះទង្គិចគ្នាមួយប្រាវ នៅពេលកំពុងប្រកួតគ្នាកាលពីដើមខែកុម្ភៈ។ ខាងលើនេះជាការអះអាងរបស់សមាគមបាល់ទាត់អង់គ្លេស។

បញ្ហាប្រទាំ.ងប្រទើ.សគ្នារវាងកីឡាករទាំង២ក្រុមកើតឡើងនៅពេលប្រកួតតង់ទី២កាលពីថ្ងៃទី៤ ខែកុម្ភៈ។ កាលនោះ ក្រុមបិសា.ចក្រហមដែលជាម្ចាស់ផ្ទះ លុ.តក្រុមភ្ញៀវដោយពិន្ទុ២ទល់នឹង១។ កីឡាករខាស៊ីមីរ៉ូ (Casemiro)ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម បន្ទាប់ពីគាត់យកប្រអប់ដៃទៅច្របា.ច់បំព.ង់ករបស់កីឡាករវីលហ៊ូស ខាងក្រុមគ្រីស្តាល់ផាលេស។

កាលនោះ កីឡាករទាំង២ក្រុមរុ.ញច្រា.នគ្នាទៅវិញទៅមក។ ក្រុមបិសា.ចក្រហមទទួលស្គាល់ថាកីឡាកររបស់ខ្លួនប្រព្រឹត្តទង្វើលើសលស់ខ្លះៗ រហូតដល់ទប់ចិត្តមិនបាន ក៏មានជ្រុលដៃជ្រុលជើងទៅលើក្រុមម្ខាងទៀត។ ប៉ុន្តែ គ្រីស្តាល់ ផាលេស យល់ថានេះជារឿងមិនយុត្តិធម៌សម្រាប់ខ្លួន។ គ្រីស្តាល់ ផាលេស ប្រកែកមិនព្រមទទួលការពិន័យនេះទេ។

ទោះជាយ៉ាងណាក្ដី សមាគមបាល់ទាត់អង់គ្លេសរកឃើញថាការសម្រេចដាក់ពិន័យទៅលើក្រុមគ្រីស្តាល់ ផាលេស ជារឿងសមហេតុផល។ ការដាក់ពិន័យនេះមិនមែនធ្វើឡើងតែទៅលើក្រុមម្ខាងនោះទេ គឺពិន័យទាំង២ក្រុម។ សូមជម្រាបថាសព្វថ្ងៃនេះ ក្រុមបិសាចក្រហមឈរនៅចំណាត់ថ្នាក់ទី៣នៃព្រីមៀលីក ដែលជាលីកកំពូលរបស់អង់គ្លេស៕

ចែករំលែកព័តមាននេះ