ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កោះ​ហាន​ទទួល​បាន​ពាន​រង្វាន់ ​«​ស្តង់ដា​អា​ស៊ាន​»

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន គឺជា​សហគមន៍​មួយ​ដែល​ស្ថិត​ក្នុង​តំបន់​រ៉ា​ម​សារ​ ខេត្តស្ទឹងត្រែង​ ហើយ​ទើបនឹង​ទទួល​បាន​ពានរង្វាន់​ក្នុង​ការ​វាយតម្លៃ​នៅ​ប្រទេស​ឥណ្ឌូ​​នេ​ស៊ី​ជាប់​ចំណាត់ថ្នាក់ «​សហគមន៍​អេកូ​ទេសចរណ៍​ស្តង់ដា​អាស៊ាន​» ក្នុង​ចំណោម​សហ​គមន៍​ផ្សេង​​ទៀត​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​ដាក់​ប្រកួតប្រជែង ។ លោក​អ៊​ន់…

ខេត្តស្ទឹងត្រែង ៖ សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន គឺជា​សហគមន៍​មួយ​ដែល​ស្ថិត​ក្នុង​តំបន់​រ៉ា​ម​សារ​ ខេត្តស្ទឹងត្រែង​ ហើយ​ទើបនឹង​ទទួល​បាន​ពានរង្វាន់​ក្នុង​ការ​វាយតម្លៃ​នៅ​ប្រទេស​ឥណ្ឌូ​​នេ​ស៊ី​ជាប់​ចំណាត់ថ្នាក់ «​សហគមន៍​អេកូ​ទេសចរណ៍​ស្តង់ដា​អាស៊ាន​» ក្នុង​ចំណោម​សហ​គមន៍​ផ្សេង​​ទៀត​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​ដាក់​ប្រកួតប្រជែង ។

លោក​អ៊​ន់ ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​សហគមន៍​អេកូ​ទេសចរណ៍​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ កន្លង​ទៅ​នេះ ។ លោក​បាន​ជ្រើសរើស​យក​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន​ទៅ​ប្រកួត​ប្រជែង​តាម​រយៈ​ក្រសួងទេសចរណ៍ ហើយ​មានការ​វាយតម្លៃ​បាន​ជាប់​ចំណាត់ថ្នាក់​ស្តង់ដា​អាស៊ាន ។ នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​ខេត្តស្ទឹងត្រែង​។

មក​ដល់​ពេល​នេះ ពានរង្វាន់​ដែល​ជាប់​ចំណាត់ថ្នាក់​ស្តង់ដា​អាស៊ាន​ខាងលើ បាន​យក​មក​ដល់​ក្រសួងទេសចរណ៍​រួច​ហើយ​គឺ​រង់​ចាំតែ​ថ្ងៃ​ណាមួយ​ខាង​សហគមន៍​នឹង​ទៅ​ទទួលយក​ពានរង្វាន់​សហគមន៍​អេកូ​ទេសចរណ៍​ដែល​ជាប់​ចំណាត់ថ្នាក់​ស្តង់ដា​អាស៊ាន​នៅ​ក្រសួងទេសចរណ៍​ក្នុង​ពេល​ដ៏​ឆាប់​ខុស​មុខ​នេះ​។

លោកស្រី​បូ​រ៉ា​នី ភ្ញៀវ​ទេសចរ​មក​ពី​ខេត្តសៀមរាប បាន​បង្ហាញ​ពី​អារម្មណ៍​ពិត​ពេល​ទៅ​ក​ម្សា​ន​នៅ​តាម​តំបន់​រាម​សារបាន​រៀបរាប់​ដោយ​ក្តី​រីករាយ​ថា​នៅ​ក្នុង​សហគមន៍​គឺជា​កន្លែង​កម្សាន្ត​ដ៏​ប្លែក​ខុស​ពី​តំបន់​សៀមរាប​អង្គរ​មាត់សមុទ្រ​ខេត្ត​ព្រៃ​ភ្នំ​។​ខេត្តស្ទឹងត្រែង​មាន​ដង​ទន្លេ​មានព្រៃ​លិច​ទឹក​ដ៏​សំបូរ​បែប​បង្ហាញ​ពី​ទស្សនីយភាព​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត​។ ម្យ៉ាងទៀត​នេះ គឺជា​មោទនភាព​ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​ផ្លូវ​ស្ពាន​ទើប​ភ្ញៀវ​ទេសចរ​អាច​ចង់ទៅ​កម្សាន្ត​បាន​គ្រប់​ទីកន្លែង​។

ភ្ញៀវ​ទេសចរ​មក​ពី​ខេត្តសៀមរាប​ខាងលើ​នេះ​បាន​រៀបរាប់​ទៀត​ថា​ពេល​មក​ដល់​ខេត្តស្ទឹងត្រែង​គឺ​ពិតជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់​។​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន​គឺជា​កន្លែង​សម្រាប់​ក្រុម​គ្រួសារ​មិត្ត​ភ​ក្កិ​បងប្អូន​ដែល​បាន​មក​លេង​ទី​នេះ​។ ក្រោយ​ពី​សហគមន៍​អេកូ​ទេស​ចរណ៍​សម្រស់ កោះ​ហាន​បាន​ជាប់​ពាន់រង្វាន់​ស្តង់ដា​អាស៊ាន​កាលពី​កន្លង​ទៅ​ថ្មី​នេះ​តំណាង​សហគមន៍​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់ កោះ​ហាន បា​ទៅ​ទទួល​ពានរង្វាន់​នៅ​ក្រសួង​ស​ចរណ៍​។

សូម​បញ្ជាក់​ថា ​ការ​ប្រកួត​ពានរង្វាន់​ផ្នែក​សហគមន៍​អេកូ​ទេសចរណ៍ សម្រាប់​ខេត្តស្ទឹងត្រែង ខាង​មន្ទីរ​ទេសចរណ៍​បាន​សម្រេច​ជ្រើសរើស​យក​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូ​នៅ​ស៊ី ជាក់ស្តែង​សហគមន៍ អេកូ​សម្រស​កោះ​ហាន បាន​ជាប់​ចំណាត់ថ្នាក់​ស្តង់ដា​អាស៊ាន ដោយសារ​តែ​ទេសភាព សម្រស់​ស្រស់​ស្អាត ដែល​មាន​សក្តានុពល​ជីវៈចម្រុះ​ជា​ច្រើន​ទាក់ទាញ ជា​ច្រើន​សម្បូរ​បែប ។

អត្ថបទសរសេរ ដោយ