ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​អ្នក​នាង សុខ ទី​យ៉ា អតីត​គូស្នេហ៍​នាយ​ចឺម យំ​ឡើង​ហើម​ភ្នែក ក្រោយ​ជួប​រឿង​មួយ​នេះ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ​តារា​សម្ដែង​ស្រី​អ្នក​នាង សេង សុ​ឃី​ម ដែល​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​អ្នក​នាង សុខ ទី​យ៉ា នោះ ជឿជាក់​ថា គ្រប់​គ្នា​ប្រាកដជា​បាន​ស្គាល់​រួច​មក​ហើយ ដែល​ត្រូវជា​អតីត​គូស្នេហ៍​ចាស់​របស់​តារាចម្រៀង​ប្រុស​នាយ​ចឺម បាន​ធ្វើ​អោយ​អ្នកគាំទ្រ ក៏​ដូច​ជា​មហាជន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពួក​គេ​ប្រទះ​ឃើញ​តារា​ស្រី​រូប​នេះ បាន​ចេញ​មុខ​មក​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ និង​សារ​ប៉ុន្មាន​ឃ្លា​ដ៏​មាន​ន័យ ទាំង​អួល​ដើម​.​ក​

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​តារា​សម្ដែង​ស្រី​អ្នក​នាង សេង សុ​ឃី​ម ដែល​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​អ្នក​នាង សុខ ទី​យ៉ា នោះ ជឿជាក់​ថា គ្រប់​គ្នា​ប្រាកដជា​បាន​ស្គាល់​រួច​មក​ហើយ ដែល​ត្រូវជា​អតីត​គូស្នេហ៍​ចាស់​របស់​តារាចម្រៀង​ប្រុស​នាយ​ចឺម បាន​ធ្វើ​អោយ​អ្នកគាំទ្រ ក៏​ដូច​ជា​មហាជន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពួក​គេ​ប្រទះ​ឃើញ​តារា​ស្រី​រូប​នេះ បាន​ចេញ​មុខ​មក​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ និង​សារ​ប៉ុន្មាន​ឃ្លា​ដ៏​មាន​ន័យ ទាំង​អួល​ដើម​.​ក​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​របស់​អ្នក​នាង ទាំង​ទឹកភ្នែក​រលីងរលោង និង​និយាយ​រៀបរាប់​ទាំង​ឈឺចាប់​ខ្លោចផ្សារ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នាង​ក៏​បាន​បង្ហើប​ប្រាប់​ទៅ​កាន់​មហាជន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន​បានដឹង ក្រោយ​ពី​សត្វ​ចិញ្ចឹម​បណ្តូលចិត្ត​របស់​អ្នក​នាង​ដែល​ស្រលាញ់​ថ្នាក់ថ្នម មើលថែ​យកចិត្តទុកដាក់​ប្រៀប​បីដូច​ទៅ​នឹង​សមាជិកគ្រួសារ​ម្នាក់​ដែរ​នោះ នៅ​ពេល​នេះ​វា​បាន​បាត់បង់​ជីវិត​ហើយ ដោយ​ក្នុង​នោះ​តារា​ស្រី​រូប​នេះ​បាន​សរសេរ​ថា «​អ្នក​មិនជា​ខ្ញុំ អ្នក​មិន​យល់​ទេ ទោះ​គ្នា​មិនមែន​មនុស្ស តែ​គ្នា​ក៏​ស្រលាញ់​យើង​ដូច​គ្នា ព្រោះ​មនុស្ស​ខ្លះ​ចាញ់​មាន​ភាព​ស្មោះត្រង់ និង​ស្រលាញ់​អន់​ជាង​ឆ្កែ​ខ្ញុំ​ផង ខ្ញុំ​ទុក​ដូច​កូន​ៗ​ខ្ញុំ​»​។

បន្ទាប់​ពី​បានឃើញ​អ្នក​នាង សុខ ទី​យ៉ា បង្ហោះ​វី​ដេ​អូ​និយាយ​រៀបរាប់​ដូច្នេះ​រួច​មក មិន​ទុក​ចាំ​យូរ ទប់​អារម្មណ៍​មិន​ជាប់ ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​លើក​ឡើង​គ្រប់​ៗ​គ្នា​ថា «​ញ៉ុ​ម​យល់​អារម្មណ៍​នឹង ព្រោះ​ក៏​ធ្លាប់​ចឹ​ង​ដែរ បាត់បង់​ឆ្កែ​ដែល​ញ៉ុ​ម​ស្រឡាញ់​» «​ញុំ​យល់​អារម្មណ៍​មួយ​នឹង​ច្បាស់​ណាស់ ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​បាត់បង់ ដែល​មាន​តែ​អ្នក​ស្រលាញ់​សត្វ​ទេ ដែល​យល់​អាម្ម​ណ៍​មួយ​នឹង ដូច​បង​យាយ​ចឹ​ង មិន​ដែល​ចាត់ទុកជា​ឆ្កែ​ទេ តែ​ចាត់​ទុក​ដូច​កូន​ចឹ​ង​» «​ពេល​នៅ​ជិត​ដូច​កូន ស្រលាញ់​ដូច​កូនបង្កើត យំ​ចង់​ងា​.​ប់​ហើយ​ពេល​នឹង តែ​នៅ​តែ​នឹក apple ចេះ​ណាស់ សឹងតែ​ថា ការ​ស្រលាញ់​ខ្លះ​មិន​អាច​ប្រៀប​បានកូន​ញុ​ម​ផង ឆ្កែ​មែន​តែ​បេះដូង​ស្មោះ​ម្ចាស់​តែ​១ មិន​ដូច​មនុស្ស​ទេ​» ។

អ្នកខ្លះ​ទៀត​បាន​ខ​មិន​បន្ត​ទៀត​ថា «​ការ​បាត់បង់​មិន​ថា​បាត់​អ្វី​ទេ អោយ​តែ​យើង​ស្រលាញ់​វា​ពិបាក​ទទួលយក​ណាស់​ញុ​ម​យល់​» «​ឈប់​យំ​ទៅ​ចែ​អើយ ហើម​ភ្នែក​លែង​ស្អាត​អស់ហើយ បង​នៅ​មានកូន​ប្រុស​ដែល​បង​ស្រលាញ់​ស្មើរ​ជីវិត​ដែរ​តើ បើ​វា​ស្លា​.​ប់​ទៅ​ហើយ ទោះ​យើង​ខំ​ស្រែកហៅ​ដ​ង្ហើ​យ​អោយ​វា​មក​ដូច​ដើម​វិញ ក៏​មិន​អាច​នោះ​ដែរ ដូច្នេះ​ហើយ​មាន​តែ​កាត់ចិត្ត​តែ​ប៉ុណ្ណោះ​ឯង បងស្រី​អាច​ទិញ​យក​មក​ចិញ្ចឹម​មួយទៀត​បាន​តើ កុំ​យំ​ទៀត​អី​ណា​ស៊ូ​ៗ​ឡើង​» «​ខ្ញុំ​ឃើញ​ចែ​យំ​បែប​នេះ មាន​អារម្មណ៍​ថា ចង់​ស្រក់​ទឹកភ្នែក​តាម​ហើយ ពិតជា​គួរ​អោយ​ស្រលាញ់​ខ្លាំង​ណាស់ មិន​គួរ​ណា​វា​ចាកចេញ​ទៅ​បាត់​បែប​នេះ​ទាល់តែ​សោះ រឹង​មាំ​ឡើង​ណា​អាយ​ដល យំ​ថ្ងៃនេះ​អោយ​អស់​មក ថ្ងៃស្អែក​បង​លែង​អី​ហើយ​»​។

អ្នកខ្លះ​ទៀត​ក៏​បាន​ខ​មិន​លើក​ឡើង​បន្ត​ថា «​ខ្ញុំ​យល់​ពី​ស្ថានភាព​មួយ​នេះ​ច្បាស់​ខ្លាំង​ណាស់ រាល់ពេល​បាត់បង់​ពួក​គេ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ដូច​បាត់បង់​សាច់ញាតិ​ម្នាក់​ដែរ ហើយ​ក៏​គិត​ថា​នឹង​ឈប់​ចិញ្ចឹម ប៉ុន្តែ​ក៏​នៅ​តែ​បន្ត​ចិញ្ចឹម​ទៀត​ដដែល ព្រោះតែ​ក្តី​ស្រលាញ់ ពិតជា​អាសូរ​ម្ល៉េះ​ទេ​លោក​អើយ​»​។ អ្នកខ្លះ​បាន​លើក​ឡើង​ថា «​ចង់​ប្រាប់​ថា បើ​មាន​សត្វ​ឈឺ​ទៀត អូន​គួរ​ប្រើ​វិធី​នេះ យក​ទឹកដូង និង​ស្ករ​ក្រហម​លាយ​ចូល​គ្នា​អោយ​ផឹក​ទៅ ដឹង​តែ​បាត់​ហើយ ផឹក​មួយ​ថ្ងៃ​2.3​ដង​ទៅ​ជា​លឿន​ណាស់​»​។

មួយ​ចំនួន​ទៀត​បាន​និយាយ​ថា «​បាត់បង់​សត្វ​ឈឺចាប់​មិន​ដូច​បាត់បង់​កូន​ទេ បើ​អាច​ចែ​យក​មួយទៀត​មក​ចិញ្ចឹម​មក កុំ​នៅ​ខូចចិត្ត​យំ សត្វ​វា​ត្រូវ​តែ​ស្មោះ​ជាង​មនុស្ស​យល់​អារម្មណ៍​ស្រលាញ់​សត្វ តែ​ជីវិត​មនុស្ស នឹង​សត្វ​រស់នៅ​មិន​ទៀង​ដូច​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ