ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ភី​យ៉ា ទម្លាយ​មុខមាត់​អនាគត​ស្វាមី​ហើយ តាម​រយៈ​រូបភាព Pre wedding

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត តារា​សម្តែង​នាង លី ឌី​ណា ហៅ ភី​យ៉ា បាន​ទម្លាយ​អត្តសញ្ញាណ​អនាគត​ស្វាមី​របស់​នាង​ហើយ តាម​រយៈ​រូបភាព Pre wedding នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ខណៈ​ពេល​ពេល​ពិធី​មង្គលការ​របស់​នាង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃស្អែក​។ រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បាន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង​នាង លី ឌី​ណា ហៅ ភី​យ៉ា បាន​ទម្លាយ​អត្តសញ្ញាណ​អនាគត​​ស្វាមី​របស់​នាង​ហើយ តាម​រយៈ​រូបភាព Pre wedding នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ខណៈ​ពេល​ពេល​ពិធី​មង្គលការ​របស់​នាង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃស្អែក​។ រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បាន​ថត​ទុក​បញ្ចេញ​នៅ​ក្នុង​ពិធី​មង្គលការ​ជាមួយ​ផ្លូវ ត្រូវ​បាន​តារា​រូប​នេះ ទើបតែ​បញ្ចេញ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​នាង​ព្យាយាម​លាក​ក់បាំង​កាលពី​ពេល​កន្លង​ទៅ​។

ជាមួយនឹង​ការ​បញ្ចេញ​រូបភាព​ជាមួយ​ស្វាមី​យ៉ាង​ស្រស់​ស្អាត និង​ត្រជាក់​ភ្នែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​នេះ​ស្រី​ស្អាត ភី​យ៉ា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «​ស្អែក​ជួប​គ្នា​នៅ​ថ្ងៃ​ពិសេស​របស់​យើងខ្ញុំ​ទាំង​ពីរ ពុក​ម៉ែ​បងប្អូន !!! ថ្ងៃ​ដែល​រង់ចាំ ថ្ងៃ​ដែល​មិន​នឹក​ស្មានថា មាន​ថ្ងៃនេះ ក៏​បាន​មក​ដល់ អរគុណ​គ្រប់យ៉ាង​ដែល​ផ្តល់​តម្លៃ និង​កិត្តិយស​ដល់​នារី​ម្នាក់​នេះ​»​។

ជា​ការ​កត់សម្គាល់ តារា​សម្តែង​នាង លី ឌី​ណា ឬ ភី​យ៉ា នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​ហើយ ក្នុង​ពេល​ដែល​អ្វី​ៗ​បាន​ត្រៀម​រៀបចំ​ទុក​រួចរាល់​អស់ហើយ​សម្រាប់​ពិធី​ខាងលើ​នេះ​។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច តារា​សម្តែង​នាង លី ឌី​ណា ហៅ ភី​យ៉ា បាន​លើក​ឡើង​ថា «​ពិធី​មង្គលការ​របស់​នាង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ព្រី​មា​សែន​សុខ ដោយ​ពិធី​នេះ​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ដែល​មានមុខមាត់​ក្នុង​សង្គម​មួយ​ចំនួន ព្រមទាំង​សាច់ញាតិ​ទាំង​សងខាង ជា​ពិសេស​នោះ​គឺ​បណ្តា​អ្នកសិល្បៈ​ជា​ច្រើន​រូប​ផង​ដែរ​។

នាង​បន្ត​ថា ស្វាមី​របស់​នាង គឺជា​មន្ត្រីរាជការ​នៅ​ក្នុង​ក្រសួង​មួយ ដែល​មាន​វ័យ​៤០​ប្លាយ ដែល​បាន​ស្គាល់ និង​សាកមើល​ចិត្ត​គ្នា​អស់​រយៈពេល​ប្រមាណ​ជា​៧​ឆ្នាំ​មក​ហើយ ទម្រាំ​ឈាន​មក​ដល់​ពិធី​មង្គលការ​ជា​ផ្លូវការ​នា​ពេល​នេះ​។ ភី​យ៉ា បាន​លើក​ឡើង​បន្ថែម​ថា មុន​នឹង​ឈាន​ដល់​ពិធី​មង្គលការ​នេះ ពួក​នាង​ទាំង​ពីរ​ក៏​បាន​ជួប​នូវ​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់​ផង​ដែរ ប៉ុន្តែ​យ៉ាងណា បើ​ទោះបីជា​ជួប​បញ្ហា​ជា​ច្រើន​ក៏​ដោយ ពួក​នាង​បាន​ជម្នះ​រហូត​បាន​ចាប់ដៃ​គ្នា​នា​ពេល​នេះ​។

នាង​បាន​បញ្ជាក់​ថា មាន​ចំណុច​វិជ្ជមាន​របស់​អនាគត​ស្វាមី​របស់​នាង​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​រៀប​ការ​នា​ពេល​នេះ ដោយ​ក្នុង​នោះ​គាត់​ជា​មនុស្ស​មាន​ចរិត​ចាស់ទុំ មាន​ក្តី​មេត្តា ចិត្តល្អ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ចិត្តធ្ងន់ និង​ត្រជាក់​។

យ៉ាងណា​បើ​តាម ភី​យ៉ា ថា ក្រោយ​ពី​រៀប​ការ​រួច​ហើយ​នោះ សម្រាប់​ការងារ​សិល្បៈ​គឺ​នាង​នៅ​តែ​បន្ត​ដដែល ដោយ​អនាគត​ស្វាមី​របស់​នាង​មិន​បាន​ហាមឃាត់​ចំពោះ​រឿង​នេះ​ឡើយ ប៉ុន្តែ​នាង​ក៏​ត្រូវ​ពិចារណា​ចំពោះ​ការ​ទទួល​ការ​សម្តែង​នេះ​ផង​ដែរ​។ នាង​ថា កន្លង​មក នាង​អាច​ទទួលយក​ការ​សម្តែង​ច្រើន ប៉ុន្តែ​ពេល​រៀប​ការ​រួច នាង​នឹង​មិន​ទទួលយក​ការ​សម្តែង​ច្រើន​ដូច​ពេល​មុន​ឡើយ ពោល​គឺ​នាង​ទទួល​តែ​មួយ​ៗ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​អនាគត​ស្វាមី​របស់​នាង​ក៏​គាំទ្រ​នាង​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ