ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់ ហ្វា ហ្វា វា​.​យ​បក​អ្នក​រិះគន់​ពាក់ព័ន្ធ​ការ​បង្ហាញ​បំណង​ចង់​ឲ្យ​នាង​ចូលរួម​កម្មវិធី​បវរកញ្ញា​មួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ហ្វា ហ្វា បាន​ធ្វើការ​វា​.​យ​បក​ទៅ​កាន់​អ្នក​រិះគន់​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​មក​លើ​រូប​នាង តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​បង្ហាញ​គោលដៅ​ចង់​ឲ្យ​តារា​រូប​នេះ ចូលរួម​កម្មវិធី

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ហ្វា ហ្វា បាន​ធ្វើការ​វា​.​យ​បក​ទៅ​កាន់​អ្នក​រិះគន់​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​មក​លើ​រូប​នាង តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​បង្ហាញ​គោលដៅ​ចង់​ឲ្យ​តារា​រូប​នេះ ចូលរួម​កម្មវិធី Miss Grand Cambodia 2023​។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ «Universe Pageant» បាន​បង្ហោះ​រូបភាព​របស់​ស្រី​ស្រស់ ហ្វា ហ្វា ដោយ​អម​ជាមួយនឹង​សំ​ណេ​រ​នៅ​គណនី​របស់​ខ្លួន​ថា «​អ្នក​ទាំងអស់​គ្នា​យល់​ឃើញ​យ៉ាងណា​ដែរ ប្រសិនបើ​បង Fa Fa ចូលរួម​ប្រកួត Miss Grand Cambodia Official 2023 …​?​។ គួរ​បញ្ជាក់​ផង​ដែរ​ថា បង FaFa ក៏​ជា​អតីត​បវរកញ្ញា​ដែល​ធ្លាប់​ចូលរួម​ប្រកួត Miss Cosmoworld 2018 ហើយ​យ​ទទួល​បាន Top 8 ដែល​រៀបចំ​ឡើង​នៅ​ប្រទេស Malaysia ផង​ដែរ​»​។

យ៉ាងណា ក្នុង​ពេល​ការ​បង្ហោះ​នេះ គ្រាន់តែ​ជា​គោលដៅ​សាកល្បង និង​ការ​ស្ទង់​មតិ ដោយ​មិន​ទាន់​មានការ​ឯកភាព​ពីសា​ម៉ី​ខ្លួន​នៅឡើយ​នោះ ប៉ុន្តែ​គេ​ឃើញ​មាន​មហាជន​មួយ​ចំនួន​បាន​ចូល​ទៅ​ខំ​មិន​ពីក្រោម ដោយ​អ្នកខ្លះ​បាន​បញ្ចេញ​មិន​គាំទ្រ​គំនិត​នេះ​ឡើយ ដោយសារ​ពួក​គេ​មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​របស់​ស្រី​ស្រស់ ហ្វា ហ្វា ដែល​មិន​សាក​សម​។

អ្នក​ខំ​មិន​ខ្លះ​លើក​ឡើង​ថា សម្រស់​គាត់​បាន​ហើយ តែ​គាត់​មិន​សម​តំណាង​អោយ​ស្ត្រី​ខ្មែរ​ទេ​ព្រោះ​ស្ត្រី​ខ្មែរ​មាន​កិរិយាមារយាទ​ល្អ ទោះបីជា​សិច​ស៊ី​ក៏​បែប​សក្តិ​សម មិនមែន​ថត​សិច​ស៊ី​ជ្រុល​ហួសហេតុ​ចឹ​ង​ទេ ខណៈ​ពេល​អ្នកខ្លះ​ក៏​បាន​ផ្តោត​ពី​ការ​ប្រើប្រាស់​ភាសា​របស់​នាង​ផង​ដែរ​។

អ្នកខ្លះ​ទៀត​បាន​សង្កត់ធ្ងន់​ថា ១០០% គឺ​គាត់​មិន​អាច​ជាប់​ទេ ខ្ញុំ​ក៏ Fan គាត់​ដែរ តែ​តាម​រយៈ​ការ​តាមដាន​គាត់​កន្លង​មក បើ​ជាប់​ក៏​ត្រឹម​ថប់ ១០ នៅ​ខ្មែរ​ប៉ុណ្ណឹង​ឯង ទទួលស្គាល់​ជាប់​នរណា​ដែល​មិន trains ថែម​ទៀត? តែ​យ៉ាងណា៎ ក៏​ត្រូវការ​ពេល​យូរ ដើម្បី tr@in ដែរ​បើ​ចង់អោយ​គាត់​ចូល អោយ​គាត់​ត្រៀម 2 ឫ 3​ឆ្នាំ​សិន​មក​។

ឆ្លើយ​តប​ពី​ការ​ខំ​មិន​ពី​មហាជន​ខាងលើ​នេះ តារា​សម្តែង​ស្រី​ស្រស់ ហ្វា ហ្វា ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​វិញ​ភ្លាម​ៗ​ថា អរគុណ ខ្ញុំ​ធ្លាប់​ទៅ​ប្រកួត​ដែរ​ហើយ តែ​ក្នុង​កម្មវិធី Miss CosmoWorld បាន​ចូល Top8 តែ​ពេល​នឹង​វិស័យ​បរ​វ​កញ្ញា​មិន​ទាន់​មាន​អ្នកគាំទ្រ​ដូច​ពេល​នេះ ប៉ុ​ណ្នឹ​ង​ខ្ញុំ​មានបទពិសោធន៍ និង​បាន​បំពេញ​ក្តី​ស្រលាញ់​របស់ខ្ញុំ​គ្រប់គ្រាន់​ហើយ អរគុណ​រាល់​ខំ​មិន​ទាំង​ល្អ​និង​អាក្រក់ តែ​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​បែប​ណា​ក្នុង​វិស័យ​សិល្បៈ​នេះ (​សិច​ស៊ី​) ខ្ញុំ​អោយ​តម្លៃ​មនុស្ស​ណាស់ មិន​ដែល​មើល​ត្រឹមតែ​ការ​ស្លៀកពាក់​ទេ ហើយ​ក៏​វា​.​យ​តម្លៃ​គេ អរគុណ​ហើយ​ក៏​សុំ​ទោស​បើ​និយាយ​ទៅ​ខុស ឬ​ត្រូវ​។

ការ​ឆ្លើយ​តប​ខាងលើ​របស់​ស្រី​ស្រស់ ហ្វា ហ្វា នា​ពេល​នេះ ក៏​ត្រូវ​បាន​មហាជន​ខ្លះ​សម្តែង​ការ​គាំទ្រ​ផង​ដែរ ខណៈ​ពេល​ពួក​គេ​យល់​ឃើញ​ថា ពេល​ខ្លះ​មនុស្ស​មិន​អាច​វា​.​យ​តម្លៃ​លើ​ការ​ស្លៀកពាក់​របស់​គេ​បាន​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ ក្នុង​ការ​ប្រើប្រាស់​នូវ Style ស្លៀកពាក់​របស់​ពួក​គាត់​រៀង​ៗ​ខ្លួន​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​បាន​ចូលរួម​ថត​រឿង​ស្នេហា​បែប​១៨+ ដែល​មាន​ឈុត​ស្នេហា​ក្តៅ​រោលរាល​នោះ​មក ស្រី​ស្រស់ ហ្វា ហ្វា បាន​ទទួល​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ បើ​ទោះបីជា​មានការ​បកស្រាយ​ឲ្យ​នានា ឲ្យ​មានការ​យល់​ជុំវិញ​ការ​ថត​រឿង​នេះ​ក៏​ដោយ​។ យ៉ាងណា បើ​ទោះបីជា​ទទួល​រង​រលក នៃ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​តារា​សម្តែង ហ្វា ហ្វា ហាក់​មិន​បាន​បាក់ទឹកចិត្ត​អ្វី​ឡើយ ខណៈ​ពេល​ដែល​នាង​ក៏​នៅ​តែ​បន្ត​ការ​បង្ហោះ​រូបភាព​បែប​សិច​ស៊ី​របស់​នាង​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ