ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ភ្ញាក់ផ្អើល​! ក្រោយ​ឃើញ Lisa ថតរូប​បង្ហោះ​ជាមួយ​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក Neymar.Jr

2 ខែ មុន

ជា​រឿង​មួយ​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​ជាទី​បំផុត និង​ស្ទើរតែ​មិន​ចង់​ជឿ​សោះឡើយ អាច​និយាយ​បាន​ថា វា​ពិតជា​រឿង​មួយ​ដែល​អ្នកគាំទ្រ​ជា​ច្រើន​និយម​គាំទ្រ​នៅ​តារា K-pop មិន​តិច​នាក់​នោះ​ឡើយ មិន​ដែល​នឹក​ស្រមៃ​នោះ​ទេ ព្រោះ​ជា​រឿយ​ៗ​គេ​តែងតែ​នាំ​គ្នា​សង្កេត​ឃើញ និង​តាមដាន​ជា​ប្រចាំ​មិន​ដែល​បាន​ប្រទះ​ឃើញ​មាន​តារា

បរទេស ៖ ជា​រឿង​មួយ​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​ជាទី​បំផុត និង​ស្ទើរតែ​មិន​ចង់​ជឿ​សោះឡើយ អាច​និយាយ​បាន​ថា វា​ពិតជា​រឿង​មួយ​ដែល​អ្នកគាំទ្រ​ជា​ច្រើន​និយម​គាំទ្រ​នៅ​តារា K-pop មិន​តិច​នាក់​នោះ​ឡើយ មិន​ដែល​នឹក​ស្រមៃ​នោះ​ទេ ព្រោះ​ជា​រឿយ​ៗ​គេ​តែងតែ​នាំ​គ្នា​សង្កេត​ឃើញ និង​តាមដាន​ជា​ប្រចាំ​មិន​ដែល​បាន​ប្រទះ​ឃើញ​មាន​តារា K-pop ឬ​មួយ​ក្រុម​ណា​ម្នាក់ កម្រ​នឹង​មាន​លេច​ចេញ​នៅ​សកម្មភាព​ជិត​ស្និទ្ធ​កៀកកើយ​គ្នា ឬ​មួយ​ក៏​ធ្វើការ​ទាក់ទង​ជាមួយនឹង​កីឡាករ​បាល់ទាត់​នោះ​ឡើយ​។

Picture

តែ​អ្វី​ដែល​បាន​ធ្វើ​អោយ​មហាជន ក៏​ដូច​ជា​អ្នក​រាល់គ្នា​បើកភ្នែក​ធំ​ៗ​ស្រឡាំងកាំង​ជាង​នេះ​ទៅ​ទៀត​នោះ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ មាន​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​មហាជន​ជា​ច្រើន​រាប់​លាន​នាក់ ហាក់​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​បានឃើញ​កំពូល​តារាចម្រៀង​ស្រី k-pop ដ៏​ល្បីល្បាញ​ពាសពេញ​ផ្ទៃ​ប្រទេស ជា​ពិសេស​នៅ​ប្រទេស​កូរ៉េ​តែ​ម្ដងនោះ​គឺ Lisa សមាជិក​ក្រុម Blackpink បាន​ចេញ​មុខ​មក​បង្ហោះ​រូប​នៅ​ក្នុង​គណនី Instagram Story​របស់​ខ្លួន​ជាមួយនឹង​កំពូល​កីឡាករ​បាល់ទាត់​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​លំដាប់​ពិភពលោក​វ័យ​៣០​ឆ្នាំ​ម្នាក់ ក្នុង IG story lalalalisa_m ដែល​មាន​អ្នក Follow ជាង​87.1 លាន​នាក់ នោះ​គឺ Neymar.Jr រួម​ជាមួយនឹង​ការ tag IG របស់​លោក ដែល​មាន​អ្នក​តាមដាន​ជាង 202 លាន​នាក់​។

Picture

ជាក់ស្ដែង រឹតតែ​ធ្វើ​អោយ​គ្រប់​គ្នា​រំភើប​ទៅ​ទៀត​នោះ បន្ទាប់​ពី​តារា​ស្រី​កញ្ញា Lisa បាន​បង្ហោះ រូប​របស់​ខ្លួន​នៅ​ក្នុង Story របស់​ខ្លួន​រួច​មក ជាមួយនឹង​កីឡាករ​បាល់ទាត់​ឆ្នើម​លោក Neymar.Jr ភ្លាម មិន​ទុក​ចាំ​យូរ​គេ​ក៏​បាន​នាំ​គ្នា​ក្រឡេក​ឃើញ កីឡាករ​ដែល​មានមុខមាត់​ស្រស់​សង្ហារ មាន​មន្ត​ស្នេហ៍​ធ្វើ​អោយ​ក្រមុំ​ៗ​ជា​ច្រើន​នាំ​គ្នា​បាក់ចិត្ត​ស្រលាញ់ និង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ពី​មួយ​ទៅ​មួយ​ខាងលើ​រូប​នេះ ក៏​បាន​យក​រូបភាព​ដែល​តារា k-pop របស់​កូរ៉េ​ខាងត្បូង Lisa​បង្ហោះ​បង្ហាញ​នៅ​ក្នុង​គណនី​នាង លោក​ក៏​បាន​បង្ហោះ Story បន្ដ​ពី Lisa ផង​ដែរ យើង​អាច​និយាយ​បាន​ថា នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​មិន​ធ្លាប់​ជួប​ពីមុខ​មក​នោះ​ទេ ដូចនេះ​វា​បង្ហាញ​ពី​មិត្តភាព​ថ្មី​មួយ​របស់​អ្នក​ទាំង​ពីរ​ដែល​អ្នកគាំទ្រ​ជា​ច្រើន​មិន​ដែល​ដឹង និង​មិន​ដែល​បានឃើញ ខណៈ​មហាជន​ជា​ច្រើន​ពិតជា​រំភើប​ខ្លាំង ព្រោះ​តារា​ល្បី​លំដាប់​ពិភពលោក​ដល់​ទៅ​ពីរ​រូប​បាន​ជួប​គ្នា​។

Picture

ក្រោយ​ពី​បង្ហាញ​រូបភាព​ជិត​ស្និទ្ធ​ក្នុង Story អ្នកគាំទ្រ​ជា​ច្រើន​ក៏​បាន​រក​ឃើញ​ថា Neymar ក៏​ជា​អ្នកគាំទ្រ​មួយ​រូប​របស់​ក្រុម​ចម្រៀង​នារី BLACKPINK ផង​ដែរ ដោយ​លោក​ធ្លាប់​បាន​បង្ហោះ​សារ​គាំទ្រ​នៅ​ពេល​ដែល​បទ​ចម្រៀង Pink Venom ចេញ​ជា​ផ្លូវការ​។ ហើយ​មិនតែប៉ុណ្ណោះ អ្នកគាំទ្រ​ក៏​ពេញចិត្ត និង​សប្បាយ​រីករាយ​ជា​ពន់ពេក នៅ​ពេល​ដែល​បានឃើញ​តារា​ល្បី​២​រូប​ខាងលើ​នេះ មក​ពី​វិស័យ​ផ្សេង​គ្នា ដូច​ជា Neymar ជា​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល ហើយ​ចំណែកឯ Lisa គឺជា​សមាជិក​ក្រុម BLACKPINK របស់​កូរ៉េ ឬ​ហៅ​ថា Lalisa Manoban របស់​តារា K-pop ថៃ ដោយ​ពួក​គេ​បាន​បង្ហាញខ្លួន​នៅ​លើ Instagram របស់​គ្នា​ទៅ​វិញ​ទៅ​មក​មើលទៅ​ពិតជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់​។

Picture

លើស​ពី​នេះ​ទៅ​ទៀត​នោះ លោក​ក៏​បាន​លេង​ហ្គេ​ម PUBG x The Virtual ដែល​សហការ​ជាមួយ BLACKPINK ថែម​ទៀត​ផង ពិតជា​ស្ទើរតែ​មិន​ចង់​ជឿ​នោះ​ឡើយ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នកគាំទ្រ​ជា​ច្រើន​សង្ឃឹមថា នឹង​អាច​ឃើញ​ពី​មិត្តភាព​របស់​អ្នក​ទាំង​ពីរ​ទៀត​នៅ​ពេល​អនាគត​។

Picture

សូម​ជំរាប​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​ផង​ដែរ បើ​តាម​ដឹង Lisa កំពុង​តែ​នៅ​ប្រទេស​បារាំង​នៅឡើយ​នោះ​ទេ សម្រាប់​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​មួយ​ដែល​មានឈ្មោះ​ថា «Le Gala des Pieces Jaunes» ខណៈ​ពេល​ដែល​កីឡាករ​លំដាប់​ពិភពលោក Neymar បាន​នៅ​ឯ Paris Saint-Germain រួច​ហើយ ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​បាន​ជួប​គ្នា​តែ​ម្ដង​ទៅ ដែល​គេ​រំពឹង និង​ស្មាន​ប្រហែល​ៗ​ថា «​ពួក​គេ​ទាំង​ពីរ​នាក់​ប្រហែលជា​បាន​ជួប​គ្នា​នៅ​ភោជនីយដ្ឋាន​ដ៏​ប្រណីត​មួយ​កន្លែង ដែល​មានឈ្មោះ​ថា «Martignon ដែល​ស្ថិត​នៅ​ក្នុង​ទី​ក្រុងប៉ារីស បន្ទាប់​មក​គេ​ក៏​បាន​ប្រទះ​ឃើញ​តារាចម្រៀង​ស្រី​ថៃ​រូប​នេះ បាន​ថតរូប​ជាមួយនឹង Roger Federer អតីត​កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​១ ពិភពលោក មក​ពី​ប្រទេស​ស្វី​ស​ផង​ដែរ​។ រួច​មក​កាលពី​កន្លង​ទៅ​កីឡាករ Neymar ក៏​ធ្លាប់​បាន​ចែករំលែក​តំណ​ទៅ MV Pink Venom របស់​BLACLPINK នៅ​លើ Twitter ដោយ​បាន​និយាយ​នៅ​លើ Caotion និង​បែប​នេះ​ថា «​ខ្ញុំ​ស្រលាញ់​បទ​នេះ «PINKVENOM» ហើយ​ក្មួយ​ប្រុស​របស់ Neymar ក៏​ចូល​ចិត្ត Lisa ដែរ​»៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture