ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី Mai Davika ចេញ​មុខ​ដាក់​ទៅ​វិញ​ផាំង​ៗ ក្រោយ​គណនី​មួយ​និយាយ​ដដែល​ៗ​មិន​ជឿ​ថា នាង​​មិន​បាន​កែ​សម្ផស្ស

1 ឆ្នាំ មុន

គ្រប់​គ្នា​ប្រាកដជា​បាន​តាមដាន​ព័ត៌មាន​ហើយ នៅ​រឿងរ៉ាវ​របស់​កំពូល​តារា​សម្ដែង​ស្រី​វ័យ​៣០​ឆ្នាំ​ដ៏​ល្បីល្បាញ​មានឈ្មោះ​បោះ​សំឡេង​មិនធម្មតា នោះ​គឺ​កញ្ញា Mai davikah ដោយ​កាលពី​កន្លង​ទៅ នាង​បាន​បញ្ចេញ​នៅ​វី​ដេ​អូ​មួយ បន្ទាប់​ពី​មាន​គេ​និយាយ​នូវ ពាក្យ​ចចាមអារ៉ាម​មិន​ឈប់​ត​ៗ​គ្នា​ថា

ប្រទេស​ថៃ ៖ គ្រប់​គ្នា​ប្រាកដជា​បាន​តាមដាន​ព័ត៌មាន​ហើយ នៅ​រឿងរ៉ាវ​របស់​កំពូល​តារា​សម្ដែង​ស្រី​វ័យ​៣០​ឆ្នាំ​ដ៏​ល្បីល្បាញ​មានឈ្មោះ​បោះ​សំឡេង​មិនធម្មតា នោះ​គឺ​កញ្ញា Mai davikah ដោយ​កាលពី​កន្លង​​ទៅ នាង​បាន​បញ្ចេញ​នៅ​វី​ដេ​អូ​មួយ បន្ទាប់​ពី​មាន​គេ​និយាយ​នូវ ពាក្យ​ចចាមអារ៉ាម​មិន​ឈប់​ត​ៗ​គ្នា​ថា «​នាង​លួច​ទៅ​កែ​សម្ផស្ស​ខ្លាំង​ពេក​» ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ តារា​ស្រី​កញ្ញា Mai Davikah ក៏​មិន​បាន​ចេញ​មុខ​មក​បកស្រាយ ឬ​មួយ​ក៏​ប្រតិកម្ម​ខឹង​នឹង​អ្នកគាំទ្រ​ដែល​បាន​ថា អោយ​នាង​អ្វី​នោះ​ឡើយ ដោយ​នាង​មិន​បាន​បកស្រាយ​នៅ​រឿង​អ្វី​ទាំងអស់​។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​មិន​ស្ទើរ​នោះ បែរជា​ស្ងាត់​ៗ​គេ​ក៏​បាន​ប្រទះ​ឃើញ​លេច​ចេញ​នៅ​វី​ដេ​អូ​មួយ​ដែល​គេ​បាន​ធ្វើការ​បង្ហោះ​ភ្លាម​ៗ​នៅ​លើ Channel YouTube មួយ បង្ហាញ​អំពី​សកម្ម​ភាព​របស់​នាង​នៅ​ក្នុង​ការ​ស្កេ​ន​មុខ ដើម្បី​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ឱ្យ​គ្រប់​គ្នា​អស់​ច​ម្ង​ល់ និង​បាន​ភ្លឺភ្នែក​បែប​នេះ​ថា «​មុខមាត់​របស់​តារា​ស្រី​រូប​នេះ នាង​ពិតជា​ធម្មជាតិ ឬ​ឆ្លងកាត់​ការ​កែស​ម្ជ​ស្ស​ដូច​ពាក្យ​ចចាមអារ៉ាម​ពិត​មែនឬ​យ៉ាងណា?​។

លទ្ធផល​បាន​បង្ហាញ​ហើយ​ថា «​ទម្រុង​ច្រមុះ និង​ចង្ការ​របស់​នាង គឺ​មិន​បាន​ផ្ទុក​ស៊ី​លី​កូន​អ្វី​នោះ​ឡើយ ហើយ​ចំណែកឯ​ភ្នែក​របស់​នាង​វិញ គ្រូពេទ្យ​ផ្នែក​កែស​ម្ជ​ស្សបាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​បែប​នេះ​ថា «​មិន​មានការ​កែកុន​នៅ​ត្រង់​កន្លែង​ណា ឬ​មួយ​អ្វី​ផ្សេង​ឡើយ​» ហើយ​ចំពោះ​វី​ដេ​អូ​របស់​តារា​សម្ដែង​​ស្រី​លំដាប់​ជួរ​មុខ​កញ្ញា Mai Davikah លើក​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ដែល​តែងតែមាន​ម​ន្ទឹ​ល​ច​ម្ង​ល់​ឆ្ងល់​មិន​ឈប់​រឿង​ដែល​ថា តារា​ស្រី​រូប​នេះ​នាង​កែស​ម្ជ​ស្ស បន្ទាប់​ពី​នាំ​គ្នា​បានឃើញ​លទ្ធផល​របស់​នាង​ភ្លាម ស្រាប់តែ​ម្នាក់​ៗ​ស្រឡាំងកាំង​និយាយ​លែង​ចេញ​គ្រប់​ៗ​គ្នា​តែ​ម្ដង ខណៈ​កន្លង​មក តែងតែមាន​មតិ​មួយ​ចំនួន​បាន​នាំ​គ្នា​ទើស​មិន​ឈប់​តាំងពី​រាង​របស់​នាង​ពី​មុន​សម​ល្មម ហើយ​អី​ឡូ​វ​បែរជា​ប្រែជា​រាង​ស្គម​សល់​តែ​ឆ្អឹង មើល​មិន​យល់ រហូត​មក​នាំ​គ្នា​សង្ស័យ​នៅ​មុខមាត់​របស់​នាង​ថែម​ទៀត​ផង​។

ទន្ទឹម​នឹង​នោះ បន្ទាប់​ពី​តារា​ស្រី Mai Davika រូប​នេះ បាន​ចេញ​មុខ​មក​បញ្ជាក់​ការ​ពិត​គ្មាន​សល់​អំពី​ការ​វះកាត់​កែ​សម្ផស្ស​រួច​មក ដោយ​មាន​គ្រូពេទ្យ​ជំនាញ​បាន​ជួយ​ស្កេ​ន​មុខ​របស់​នាង ដើម្បី​ស្វែង​រកស៊ី​លី​កូន ដែល​មាន​មនុស្ស​មួយ​ចំនួន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហាក់​មានការ​ស្ទាក់ស្ទើរ​មិន​ជឿ​នូវ​មុខមាត់​របស់​នាង ជា​ពិសេស​ទៅ​វិញ​នោះ តារា​ស្រី​រូប​នេះ​នឹង​ធ្វើការ​បង្ហាញ​ភស្តុ​តាង​ទាំងអស់​ដែល​នាង​មាន និង​ចង់​ជម្រះ​មន្ទិល​ដែល​អ្នកគាំទ្រ​មានការ​សង្ស័យ​ឥត​ឈប់​ឈរ​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​នៅ​ក្នុង Channel Youtube របស់​កញ្ញា Davikah​។

ក្រោយ​ពី​នាង​ចាប់ផ្ដើម​បើក​បង្ហាញ​រួចរាល់​អស់​ភ្លាម ក្នុង​នោះ​ផង​ដែរ ក៏​ឃើញ​ថា មាន​មតិ​ខ​មិន​ខ្លះ​យល់​ស្រប​ទៅ​នឹង​សម្ដី​របស់​គ្រូពេទ្យ​ដែល​បាន​និយាយ ប៉ុន្តែ​ក៏​មាន​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម internet មួយ​ចំនួន​ទៀត ហាក់ដូចជា​សម្ដែង​ការ​មិន​ជឿ​គ្រប់​ៗ​គ្នា​បែប​នេះ​ថា «​នាង​មានមុខ​ធម្មជាតិ​នោះ​ឡើយ ព្រោះ​កាលពីមុន និង​ឥឡូវ​ខុស​គ្នា​ឆ្ងាយ​ណាស់​»​។

មិន​ទុក​ចាំ​យូរ ទ្រាំ​លែង​បាន​តទៅ​ទៀត ស្រាប់តែ​ថ្មី​ៗ​នេះ តារា​ស្រី Mai Davika ក៏​បាន​ចេញ​មុខ​មក​ចាប់​យក​នូវ​មតិ​ខ​មិន​យោបល់​មួយ​ដែល​បាន​និយាយ​ផ្ទុះ​ប្រតិកម្ម​រិះគន់​ថា អោយ​នាង​ចំ​ៗ​ឥត​ឈប់​ខ្លាំង​ពេក ហើយ​ថែម​ទាំង​និយាយ​លើក​ឡើង​វិភាគ​គ្មាន​សំចៃមាត់​ទៅ​លើ​ការ​វះកាត់​កែ​សម្ផស្ស​របស់​នាង​មករ​ហូត​។

ភ្លាម​ៗ​នោះ​ឃើញ​ដូច​ជា​ជ្រុល​ហួសហេតុ​ពេក​ដូច្នេះ ទើប​នាង​សម្រេចចិត្ត​យក​មតិ​មួយ​នោះ​មក​បង្ហោះ​នៅ​លើ Instagram story ដែល​មាន​អត្ថន័យ​ខ្លឹមសារ​ថា «​ភ្នែក​ច្បាស់​ជា​ធ្វើ ពី​មុន​ភ្នែក​មិនធំ​នោះ​ទេ​។ ថ្គាម ក៏​កាត់​ដែរ​ពី​មុន​ថ្គាម​ធំ​ណាស់​។ សូ​ម្បី​តែ​ចិញ្ចើម​ក៏​លើក​ដែរ នៅ​ពេល​ដែល​ចម្ងាយ​រវាង​ភ្នែក​កើនឡើង​គឺ​មើល​ដឹង​។​មានការ​វះកាត់​ជា​ច្រើន​ដែល​មិន​អាច​រក​ឃើញ ដោយ​ការ​ស្កេ​ន​។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា Davi គឺ​ស្រស់​ស្អាត​ខ្លាំង​ណាស់​។ ប៉ុន្តែ​អ្នក​មិន​គួរ​ណា​មក​និយាយ​ថា អ្នក​មិន​បាន​ធ្វើ​អ្វី​នោះ​ឡើយ កុហក​គេ​ទាំង​រស់​តែ​ម្ដង​»​។

អស់​ការ​អត់ធ្មត់​តទៅ​ទៀត ក្រោយ​បានឃើញ​មតិ​ខ​មិន​នោះ​បាន​បង្ហោះ​រួច​មក ពេល​នាង​បង្ហាញ​ការ​ពិត​ហើយ​នៅ​តែ​មិន​ជឿ ស្រាប់តែ​តារា​សម្ដែង​ស្រី កញ្ញា Mai Davika ក៏​បាន​ចេញ​មុខ​មក​ឆ្លើយ​តប​ដាក់​ទៅ​វិញ​ចំ​ៗ​ពេញ​កណ្ដាល​មុខ​ទៅ​កាន់​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​អ៊ី​ន​ធើ​រ​ណេ​តម្នាក់​នោះ​វិញ​ផាំង​ៗ​យ៉ាង​ដូច្នេះ​ថា «​បាន​ធ្វើ​អ្វី​ទាំងអស់ អ្នកដឹង​ច្បាស់​ណាស់​តើ​ត្រូវ​ទេ?​! ខ្ញុំ​មិន​ដែល​ឃើញ​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មក​និយាយ​មក​ដោយ​ភាព​ជឿជាក់​បែប​នេះ​ពី​មុន​មក​នោះ​ទេ ហាហា​។ តែ​យ៉ាងណា Mai ពិតជា​សូម​អរគុណ​ខ្លាំង​ណាស់​ដែល​បាន​និយាយ​សរសើរ​នាង​ខ្ញុំ​ថា ស្អាត ថែម​​ទាំង​យល់​ច្រឡំ​ទៀត ហាហា ល្អ​ជាង​ពេទ្យ​ទៅ​ទៀត ដឹង​ច្បាស់​ជាង​អ្វី​ទៅ​ទៀត ពិតជា​មិនធម្មតា​នោះ​ទេ បើ​អ្នក​ពូកែ​វិភាគ​បែប​នេះ ទៅ​ធ្វើ​ជា​គ្រូទាយ​ទៅ​ប្រហែលជា​ល្អ បើ​ដឹង​ច្បាស់​ជាង​ពេទ្យ​យ៉ាង​នេះនោះ សំខាន់​ដឹង​ច្បាស់​ជាង​ខ្ញុំ​ខ្លួនឯង​ទៅ​ទៀត ពិតជា​ឡូយ​មែន ខ្ញុំ​ថា​មិន​ចង់​ចេញ​មុខ​មក​និយាយ​នោះ​ទេ តែ​ពេល​ខ្លះ​វា​រៀង​ជ្រុល​ហួសហេតុ​ពេក អ្នក​ណា​ក៏​គេ​ទ្រាំ​មិន​បាន​ដូច​តែ​គ្នា​នឹង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ