ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​បែប​នេះ​ក្តី ក៏​នាង​មិន​ចុះចាញ់​នឹង​ចូលរួម​ប្រកួត​ដែរ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា យុវតី​អាយុ​២០​ឆ្នាំ​ម្នាក់​ប្តេជ្ញា​ចិត្ត​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Universe Malaysia ទោះបីជា​មានការ​រើសអើង​ចំពោះ​មុខ​របស់​នាង ដែល​ពោរពេញ​ទៅ​ដោយ

ម៉ា​ឡេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា យុវតី​អាយុ​២០​ឆ្នាំ​ម្នាក់​ប្តេជ្ញា​ចិត្ត​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Universe Malaysia ទោះបីជា​មានការ​រើសអើង​ចំពោះ​មុខ​របស់​នាង ដែល​ពោរពេញ​ទៅ​ដោយ​ប្រជ្រុយ​អុច​ខ្មៅ​ដុំ​ៗ​ក៏​ដោយ​។

Evita Patcey Edgar Delmundo មាន​ជំងឺ​ពី​កំណើត​ម្យ៉ាង​ហៅ​ថា «Giant Congenital Melanocytic Nevus» ដែល​វា​ធ្វើ​ឲ្យ​រាង​កាយ​របស់​នាង​ទាំងមូល​មាន​សុទ្ធតែ​ប្រជ្រុយ​ពាសពេញ​គ្រប់​ទីកន្លែង​។ ដោយសារ​តែ​ជំងឺ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​ត្រូវ​បាន​គេ​មើលងាយ និង​សើចចំអក​តាំងពី​ចូល​រៀន​ថ្នាក់បឋមសិក្សា​។

កាល​នៅ​រៀន​ថ្នាក់​បឋម មិត្តភក្តិ​របស់​នាង​គ្មាន​នរណា​ម្នាក់​ចង់​រាប់អាន​នាង​ឡើយ​។ លុះដល់​នាង​ឡើង​ថ្នាក់​អនុ​វិទ្យាល័យ ទើប​មាន​មិត្តភក្តិ​មួយ​ចំនួន​មិន​ប្រកាន់​នឹង​សម្រស់​ខាងក្រៅ​របស់​នាង​។

នាង​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​ហើយ​នៅ​ពេល​នេះ​។ នាង​ចង់​ឲ្យ​ពិភពលោក​ផ្លាស់​ប្តូរ​ពី​ការ​ឲ្យ​តម្លៃ​ទៅ​លើ​សម្រស់​ខាងក្រៅ​។ នាង​នឹង​ចូលរួម​ប្រកួត​ក្នុង​ការ​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Universe Malaysia នៅ​ពេល​ខាង​មុខ​៕