ផ្ទុះការវែកញែក ! ក្រោយកញ្ញាអាណា រ៉ូស ប្រកាសលក់ Tiktok របស់ខ្លួនដើម្បី ទិញឡានជិះ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ថ្មីៗនេះមានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមិនតិចនាក់នោះទេ មានការភ្ញាក់ផ្អើលនឹកស្មានមិនដល់ ជាពិសេសផ្ទុះការវែកញែកឥតឈប់ឈរ ក្រោយប្រទះឃើញតារាហ្វេសប៊ុកក៏ដូច ជាតារាTik Tok កញ្ញាអាណារ៉ូសដែលមានរូបសម្រស់ស្រស់ស្អាតមុខមាត់ស៊ិចស៊ីគួរអោយទាក់ទាញរូបនេះនៅសុខៗក៏បានចេញមុខមកបង្ហោះរូបមួយសន្លឹកនៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់នាង ដោយបានភ្ជាប់ជាមួយសារប៉ុន្មានឃ្លារប្រកាសប្រាប់ទៅកាន់មហាជនក៏ដូចជាអ្នកគាំទ្រនាងដោយសរសេររៀបរាប់បែបនេះថា«តិកតុក follower ១.៣ M and like ២៧.១ M ខ្ញុំចង់លក់ក្នុងតម្លៃ ២០ ម៉ឺនដុល្លារ។ ចង់លក់ជាបន្ទាន់ ព្រោះត្រូវការលុយយកមកទិញឡាន Alphat ជិះ បើបងប្អូនមានចំណាប់អារម្មណ៍អាចឆាតមកនាងខ្ញុំបាន»។

បន្ទាប់ពីបានឃើញនាងបង្ហោះសារនិយាយអញ្ជឹងរួចមក ភ្លាមៗនោះក៏ឃើញថា មានពុកម៉ែបងប្អូនមួយចំនួនបានស៊ែរចែករំលែកតៗគ្នាយ៉ាងច្រើនផុសផុលពីមួយទៅមួយ ក្រោយពីបានឃើញកញ្ញា អាណា រ៉ូស បែរជាមកបង្ហោះសារប្រកាសក្ដែងៗចង់លក់គណនី Tik Tok របស់ខ្លួនទាំងប្រញាប់ប្រញាល់នៅក្នុងតម្លៃ ២០ ម៉ឺនដុល្លារ ពិតជាមិនធម្មតាមែន ក្នុងនោះផងដែរមិនទុកចាំយូរ ស្របពេលដែលប្រកាសលក់គណនីTik Tokរបស់កញ្ញា អាណា រ៉ូសនេះដែរ ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាសម្រុកចូលទៅចែករំលែក និងចូលខមិនបញ្ចេញមតិរិះគន់យ៉ាងច្រើនព្រោងព្រាតហាក់ដូចជា មិនអស់ចិត្តនៅសារដែលនាងបានបង្ហោះនោះ ដោយម្នាក់ៗគិតថានេះជារឿងហួសចិត្តយ៉ាងខ្លាំង។

ឃើញដូចនេះរួចមក មានមហាជនមួយចំនួពួកគេក៏បាននាំគ្នាចូលទៅខមិននិយាយចំៗថា«លក់បានប្រាប់ផងចែ ខ្ញុំចង់លក់ទាំងខ្លួនខ្ញុំទៀតម៉ងអោយទាំងអស់» អ្នកខ្លះទៀតថា «5មុឺនរៀលក៏អត់ទិញដែរចែ ព្រោះថែមតែ១មុឺនទិញបានTager crystal បាន1កេស» ហើយអ្នកខ្លះទៀតនិយាយថា«កុំទិញអីបងប្អូនអើយ ខ្ញុំទុកគ្រាន់បន្លាចក្មួយអោយញាំបាយ» ។

ប្រិយមិត្តមួយចំនួនទៀត ក៏បានលើកឡើងថា«20មុឺន$ ធ្វើផ្ទះឲ្យម៉ែខ្ញុំរស់នៅយ៉ាងស្រួល សុំទោសបើយាយចំពេក» ។ ចំណែកអ្នកខ្លះថា«20ម៉ឺនដុល្លារលុយខ្មោចបានទេ ព្រោះខ្ញុំជិតសែនចិនហើយ ចាយមិនអស់ទេមកជួយចាយគ្នាមក» ។ លើសពីនេះទៀតមានអ្នកខ្លះថា«សុខចិត្តល្បីល្បាញដោយការខិតខំដោយខ្លួនឯងទើបមានតម្លៃ ទិញអស់លុយហើយគេដៀលទៀតល្បីដោយសារទិញអាខោនគេ» ខ្ញុំអត់ហ៊ានទិញទេចែអើយ ខ្លាចមកដល់ដៃខ្ញុំវាធ្លាក់ followers បាត់អស់ដោយសារតែមូលហេតុអត់ចេះថតដូចចែ»។

ហើយក៏មានមួយចំនួនទៀតខមិនកាន់ជើងកញ្ញាអាណារ៉ូសគ្រប់ៗគ្នាថា«កុំទៅខ្វល់អីចែ គេចង់និយាយអ្វីក៏ស្រេចតែគេនិយាយទៅ យើងមិនអាចហាមមិនអោយគេនិយាយអាក្រក់ពីយើងបាននោះទេ» ។ «មនុស្សខ្លះចាំតែសើចចំអកជាន់ពន្លិចយើងតែប៉ុណ្ណោះឯង មិនដែលចេះនិយាយល្អជួយលើកទឹកចិត្តខ្មែរដូចគ្នានោះទេមួយថ្ងៃៗបើមិនបាននិយាយដើមគេមើលងាយគេទើសគេគេងមិនលក់ទេមនុស្សអញ្ជឹងនោះ កម្មពារមិនចាំជាតិក្រោយនោះទេ ឃើញតែជាតិ និងឯង»។

ហើយអ្នកខ្លះថា«កុំទៅឈឺក្បាលជាមួយមនុស្សមួយចំនួនតូច និងអីចែអើយ មិនមែនរាល់ថ្ងៃចែទៅសុំអង្កគេយកមកស៊ីទេ ចែចង់លក់អីក៏លក់ទៅជាសិទ្ធរបស់ចែ គេចង់ថា អីក៏ថាទៅ តែគេថា ហើយនិយាយឆ្អែតគេលែងទើសយើងហើយ» និង«យើងម្នាក់មិនអាចទៅផ្គាប់ចិត្តមនុស្ស១០០នាក់បានទាំងអស់នោះទេចែត្រូវចាំ»។ «រឹងមាំឡើងចែ ថ្ងៃណាមួយគេ និងមើលឃើញពីទង្វើដ៏ល្អរបស់ចែជាក់ជាមិនខាននោះឡើយ»៕ ដោយ ៖ សុភា ដាណេត






ចែករំលែកព័តមាននេះ