ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​ហើយ! ជនជាតិ​ចិន​ម្នាក់​​វិជ្ជមាន​កូ​វី​ដ ​រត់គេច​ខ្លួននៅ​កូរ៉េ​ខាង​ត្បូង​

1 ឆ្នាំ មុន

កូរ៉េ​ខាង​ត្បូង ៖ ប៉ូ​លី​ស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៥​មក​រា​នេះ បាន​រក​ឃើញ​បុរស​ជនជាតិ​ចិន​

កូរ៉េ​ខាង​ត្បូង ៖ ប៉ូ​លី​ស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៥​ មក​រា​នេះ បាន​រក​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​បាត់​ខ្លួន បន្ទាប់​ពី​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ ១៩ ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​។ គាត់​នឹង​ត្រូវ​គេ​បញ្ជូន​ឱ្យទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក មុន​ពេល​ចោទប្រកាន់​ក្រោម​ច្បាប់​គ្រប់គ្រង​ជំងឺ​។ គួររំលឹកថា ជនជាតិ​ចិន​ម្នាក់​បា​.​ត់​ខ្លួន ក្រោយ​ធ្វើតេស្ត​មាន​កូ​វី​ដ ពេល​ធ្វើ​ដំណើរ​ដល់​កូរ៉េ​ខាងត្បូង

ការ​បាត់​ខ្លួន​របស់​ជនជាតិ​ចិន​រូប​នេះ​កើតឡើង បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ធ្វើតេស្ត​កូ​វី​ដ ១៩ ពេល​ធ្វើ​ដំណើរ​មក​ពី​ចិន​ដល់​ព្រ​លាន​យន្តហោះ Incheon កាលពី​ថ្ងៃ​អង្គារ និង​ត្រូវ​បាន​គេ​ត្រៀម​បញ្ជូន​ទៅ​កាន់​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​។

មន្ត្រី​ប៉ូ​លី​សម្នាក់​និយាយ​ថា «​បុរស​រូប​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​សណ្ឋាគារ​មួយ​ស្ថិត​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៅ​រសៀល​ថ្ងៃនេះ​»។ គាត់​នឹង​ត្រូវ​គេ​បញ្ជូន​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ៧​ថ្ងៃ​។

«​យើង​គ្រោង​ស៊ើបអង្កេត​លើ​បុគ្គល​នេះ នៅ​ពេល​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ចប់​»​។

សូម​បញ្ជាក់​ថា បុរស​ជនជាតិ​ដែល​រត់គេច​ខ្លួន​នោះ​ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​តាម​រក ដោយសារ​រត់គេច ខណៈ​ពេល​កំពុង​រង​ចាំ​ការ​អនុញ្ញាតិ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​។

គាត់​អាច​នឹង​ជាប់គុក​រយៈពេល ១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ជិត ៨.០០០​ដុល្លារ ប្រ​សិន​ត្រូវ​បាន​កាត់ទោស​ពី​បទ​រំ​លោ​.​ភ​បំពាន​ច្បាប់​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ