ជនជាតិចិនម្នាក់បា.ត់ខ្លួន ក្រោយធ្វើតេស្តមានកូវីដ ពេលធ្វើដំណើរដល់កូរ៉េខាងត្បូង
កូរ៉េខាងត្បូង ៖ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធ ទី ៤ មករានេះ ថាពួកគេកំពុង
កូរ៉េខាងត្បូង ៖ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធ ទី ៤ មករានេះ ថាពួកគេកំពុង
កូរ៉េខាងត្បូង ៖ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធ ទី ៤ មករានេះ ថាពួកគេកំពុងព្យាយាមតាមដានជនជាតិម្នាក់ដែលតេស្តវិជ្ជមានកូវីដ ១៩ពេលមកដល់កូរ៉េខាងត្បូង ប៉ុន្តែបានបាត់ខ្លួន ខណៈកំពុងរង់ចាំនៅមណ្ឌលធ្វើចត្តាឡីស័ក។
ជនជាតិចិនម្នាក់នោះ ធ្វើតេស្តមានកូវីដ ១៩ បន្ទាប់ពីធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិ Incheon ក្បែរទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃអង្គារ និងត្រូវបានគេផ្ទេរទៅកាន់សណ្ឋាគារមួយដើម្បីរងចាំការអនុញ្ញាតិឱ្យចូលធ្វើចត្តាឡីស័ក ប៉ុន្តែក្រោយមក គាត់ក៏បានបា.ត់ខ្លួន។
មន្ត្រីកូរ៉េខាងត្បូងឈ្មោះ Kim Joo-young និយាយថា ជនជាតិចិននោះត្រូវបានគេដាក់ក្នុងបញ្ជីតាមរក។ គាត់អាចប្រឈមនឹងការជាប់គុករយៈពេល ១ឆ្នាំ ឬពិន័យជាប្រាក់ជិត ៨.០០០ដុល្លារ ប្រសិនត្រូវបានផ្តន្ទាទោសពីបទរំលោ.ភច្បាប់គ្រប់គ្រង និងការពារជំងឺឆ្លង។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ កូរ៉េខាងត្បូងបានប្រកាសធ្វើតេស្តរកកូវីដ ១៩ លើអ្នកដំណើរចិន ចំពេលប្រទេសជាច្រើនព្រួយបារម្ភពីរលកឆ្លងថ្មី បន្ទាប់ពីទីក្រុងប៉េកាំងសម្រេចបោះបង់ចោលគោលនយោបាយគ្មានកូវីដ។
នៅក្នុងសប្តាហ៍នេះ កូរ៉េខាងត្បូងតម្រូវឱ្យអ្នកដំណើរមកពីចិនត្រូវធ្វើតេស្ត PCR នៅពេលមកដល់។ ចាប់ពីថ្ងៃទី ៥ ខែមករាទៅ អ្នកដំណើរមកដល់អាចបញ្ជូនលទ្ធផលអវិជ្ជមានពីការធ្វើតេស្តមិនឱ្យលើស ៤៨ម៉ោងមុនពេលចាកចេញ ឬការធ្វើតេស្តរហ័សអវិជ្ជមានក្នុងរយៈពេលមិនលើសពី ២៤ម៉ោង។
ចាប់តាំងពីថ្ងៃទី ២ ខែមករានេះមក មនុស្សចំនួន ២.១៨៩នាក់បានធ្វើដំណើរមកពីចិន។ ការធ្វើតេស្តក្នុងចំណោមអ្នកដំណើរ ៥៩០នាក់ បង្ហាញថា ១៣៦នាក់មានវិជ្ជមានកូវីដ ១៩។
នៅថ្ងៃអង្គារម្សិលមិញនេះ ២៦ភាគរយនៃមនុស្សចំនួន ២៨១នាក់បានធ្វើតេស្តឃើញវិជ្ជមានកូវីដ៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ