ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ថ្មី​បំផុត​បំពាក់​ដោយ​តួ​ច្នៃប្រឌិត​ល្អ​ផ្តាច់​គេ Subaru Global Platform

6 ឆ្នាំ មុន

ក្រុង​តៃវ៉ាន់ – ថ្ងៃ​ទី ៨ ខែមិថុនា ឆ្នាំ ២០១៧ – ក្រុមហ៊ុន ម៉ូ​ធ័​រ​អុ​ី​មេ​ជ ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ រថយន្ត​ម៉ាក ស៊ូ​បា​រុ បណ្តា​ប្រទេស​ចំនួន ៩ ក្នុង​ទ្វីប​អា​សុ​ី បាន​សម្ភោ​ទ​រថយន្ត​ថ្មី​បំផុត Subaru XV នៅ​ក្រុង​តៃវ៉ាន់​។

ក្រុង​តៃវ៉ាន់ – ថ្ងៃ​ទី ៨ ខែមិថុនា ឆ្នាំ ២០១៧ – ក្រុមហ៊ុន ម៉ូ​ធ័​រ​អុ​ី​មេ​ជ ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ រថយន្ត​ម៉ាក ស៊ូ​បា​រុ បណ្តា​ប្រទេស​ចំនួន ៩ ក្នុង​ទ្វីប​អា​សុ​ី បាន​សម្ភោ​ទ​រថយន្ត​ថ្មី​បំផុត Subaru XV នៅ​ក្រុង​តៃវ៉ាន់​។

ជា​រថយន្ត​ដែល​បាន​រចនា​ថ្មី​ទាំងស្រុង បន្ទាប់​ពី​ចាប់ផ្តើម​លក់​ដំបូង​ក្នុង​ឆ្នាំ ២០១២ រថយន្ត​ថ្មី​នេះ នឹង​បន្ថែម​ភាព​ភ្ញាក់ផ្អើល ដល់​អ្នក​ប្រើប្រាស់ ដោយ​បំពាក់​នូវ​មុខងារ​ពិសេស​ៗ​ជា​ច្រើន បន្ថែម​សមត្ថភាព​ពី​ការ​បើកបរ​ក្នុង​ទីក្រុង ទៅ​កាន់ការ​បើកបរ​កាន់តែ​ទំនើប​ក្រៅ​ក្រុង​។ ជា​រថយន្ត​ទី​ពីរ បំពាក់​ដោយ​តួ​រថយន្ត Subaru Global Platform ដែល​បន្ថែម​បទ​ពិសោធន៍​ថ្មី កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់ មាន​ផាសុកភាព និង​គ្រប់គ្រង​រថយន្ត​កាន់តែ​ប្រសើរ​ជាង​មុន​។

លោក Glenn Tan អគ្គនាយក​ក្រុមហ៊ុន Tan Chong International Ltd បាន​មាន​ប្រសាសន៍​ថា​៖ រថយន្ត Subaru XV ជំនាន់​ថ្មី គឺជា​រថយន្ត​តែ​មួយ​គត់ ដែល​បាន​រួម​បញ្ចូល ការ​រចនា​សោភ័ណ​ភាព និង សមត្ថភាព​ខ្ពស់​របស់​រថយន្ត​។ Subaru XV ជា​រថយន្ត ដ៏​សក្តិ​សម​សំរាប់​អ្នកបើកបរ ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​ច្រើន និង​កំសាន្ត​វិស្សមកាល​ជាមួយ​ក្រុម​គ្រួសារ​។ យើង​មាន​សេ​ក្តី​រំភើប​ខ្លាំង​ណាស់ ដោយ​បាន​នាំ​យក​មក​នូវ​រថយន្ត​ថ្មី ជាមួយ​បច្ចេកវិទ្យា​ទំនើប ដោយ​បំពាក់​តួ​រថយន្ត Subaru Global Platform និង ការ​រចនា​រថយន្ត​កាន់តែ​មាន​សោភ័ណ​ភាព ទាំង​ផ្នែក​ខាង​ក្នុង និង ខាងក្រៅ​ល្អ​ឥត​ខ្ចោះ​។ ផ្អែក​លើ​កត្តា​ទាំង​អស់នេះ យើង​ជឿជាក់​ថា រថយន្ត​ជំនាន់​ថ្មី Subaru XV នឹង​ផ្តល់​ជូន​អតិថិជន​លើស​ពី​ការ​រំពឹង​ទុក ជាមួយ​បទ​ពិសោធន៍​នៃ​ការ​បើកបរ ដែល​គ្មាន​គូ​ប្រៀប​។