ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូ​ស ទទួលកំហុស ក្រោយ​បង្ហោះ​គណនី Telegram ក្លែងក្លាយ​យក​រូប​ស្នងការ​ខេត្ត​ឆាត​មក​និយាយ​ពាក្យ​មិន​សមរម្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង រ៉ូ​ស បាន​ទទួលស្គាល់​កំហុស និង​សម្រេច​លុប​ចោល​វិញ ក្រោយ​ការ​បង្ហោះ​គណនី​បណ្តាញ​សង្គម​ក្លែងក្លាយ​មួយ ដែល​បាន​ប្រើប្រាស់​រូប​របស់​ស្នងការ​ខេត្តកំពត ជាមួយ​នឹង​សារ​ឆាត​មក​និយាយ​ពាក្យ​មិន​សមរម្យ​លើ​រូប​នាង​។ ការ​ចេញ​មុខ​សុំ​ទោស​ពី​តារា​សម្តែង រ៉ូ​ស នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង រ៉ូ​ស បាន​ទទួលស្គាល់​កំហុស និង​សម្រេច​លុប​ចោល​វិញ ក្រោយ​ការ​បង្ហោះ​គណនី​បណ្តាញ​សង្គម​ក្លែងក្លាយ​មួយ ដែល​បាន​ប្រើប្រាស់​រូប​របស់​ស្នងការ​ខេត្តកំពត ជាមួយ​នឹង​សារ​ឆាត​មក​និយាយ​ពាក្យ​មិន​សមរម្យ​លើ​រូប​នាង​។ ការ​ចេញ​មុខ​សុំ​ទោស​ពី​តារា​សម្តែង រ៉ូ​ស នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការ​ខេត្តកំពត បាន​ចេញ​មុខ​មក​ធ្វើការ​បដិសេធ​មិន​ទទួលស្គាល់​គណនី​អ៊ី​ន​ស្ត្រា​ក្រាម​មួយ​ដែល​បាន​ឆាត​ទៅ​តារា​រូប​នេះ ហើយ​ត្រូវ​បាន​នាង​បង្ហោះ​សាធារណៈ​។

យ៉ាងណា ក្រោយ​បានដឹង​ពី​រឿង​ពិត នៅ​ទីបំផុត​តារា​សម្តែង រ៉ូ​ស ក៏​បាន​សម្រេច​លុប​ការ​ផុស​នោះ​ចោល​វិញ និង​បាន​ទទួលស្គាល់​កំហុស​ដែល​បាន​កើតឡើង​នា​ពេល​នេះ​។

តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​តាម​បណ្តាញ​សង្គម​រូប​នេះ បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​នាង​ខ្ញុំ​សូម​លុប​រូប​ដែល​ខ្ញុំ​បាន​បង្ហោះ​ពី​ម្សិល​ម៉ិ​ញ ដោយសារ​តែ​នាង​ខ្ញុំ​មិនដឹង​ថា រូប​ហ្នឹង​ជា​រូប​របស់​ស្នងការ​ខេត្តកំពត ហើយ​មាន​ជនខិលខូច​យក​រូប​គាត់​ដាក់​ក្នុង Profile Telegram ហើយ​ឆាត​មក​និយាយ​ពាក្យ​មិន​សមរម្យ​លើ​នាង​ខ្ញុំ ទើប​នាង​ខ្ញុំ​យក​ឆាត​ហ្នឹង​ទៅ​ផុស​។ នាង​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​លោកស្នងការ​ខេត្តកំពត​ផង ដែល​បាន​យក​រូប​លោក​ទៅ​បង្ហោះ ដោយសារ​តែ​ខ្ញុំ​មិន​ដែល​ស្គាល់​លោក​។ នាង​ខ្ញុំ​សង្ឃឹម​លោកស្នងការ​អភ័យទោស​ដល់​នាង​ខ្ញុំ​។ នាង​ខ្ញុំ​សូម​គោរព​ជូនពរ​លោកស្នងការ ព្រមទាំង​ក្រុម​គ្រួសារ​ឲ្យ​ទទួល​បាន​សុខភាព​ល្អ​បរិបូណ៌ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារៈកិច្ច​។

ជា​ការ​កត់សម្គាល់​កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២២ តារា​សម្តែង រ៉ូ​ស បាន​ទម្លាយ​ជា​សាធារណៈ​នូវ​គណនី​​អ៊ី​ន​ស្ត្រា​ក្រាម​មួយ ដែល​បាន​ប្រើប្រាស់​រូបភាព​ស្នងការ​ខេត្តកំពត និង​ភរិយា ដោយ​បាន​ឆាត​ទៅ​នាង​ជាមួយនឹង​ការ​ប្រើប្រាស់​មិន​សមរម្យ (​ស៊ី​នំ​អោយ​លុយ​) មក​លើ​រូប​នាង​។

តាម​រយៈពាក្យ​សម្តី​នេះ បាន​ធ្វើ​អោយ​តារា​ស្រី​រូប​នេះ​ហាក់​ក្តៅស្លឹកត្រចៀក និង​មិន​បាន​ស្គាល់​ច្បាស់​ពី​បុរស​ខាងលើ​នេះ​ផង នាង​ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​មិនមែន​ស្រី​រកស៊ី ស្រី​សំ​ផឹ​.​ង​ឬ​ស្រីខូច​ទេ សំខាន់​អ្នកអែង​ឆាត​មក​បែប​មើល​ងា​.​យ​ជាន់ឈ្លី​កិត្តិយស​ខ្ញុំ ហើយ​ក៏​ខ្ញុំ​មិន​ខ្វល់​ថា​អ្នកអែង​ជា​អ្នក​ណា​ដែរ ព្រោះ​ខ្ញុំ​មិន​ដែល​ស្គាល់​អ្នកអែង សំខាន់​ខ្ញុំ​គឺជា​មនុស្ស​ស្រី ខ្ញុំ​ក៏​មាន​​តម្លៃ និង​កិត្តិយស​របស់ខ្ញុំ ដែល​ហេតុ​អី​ក៏​មើល​ងា​.​យ​ខ្ញុំ​ដល់​ថ្នាក់​នេះ? ខ្ញុំ​ឈឺចាប់​ណាស់ ជីវិត​មួយ​នេះ​គេ​ចាំតែ​មើល​ងា​.​យ​ជាន់ពន្លិច ខ្ញុំ​ហត់​ណាស់​»​។

នាង​ថា «​ខ្ញុំ​មិនមែន​ស្រី​សំ​ផឹ​.​ង ឬ​ស្រីខូច​រឺ​ស្រីលក់ខ្លួន​ទេ ហើយ​ខ្ញុំ​មិន​ដែល​ស្គាល់​អ្នកអែង​ទេ សុខ​សុខ​ឆាត​មក​ញ៉ែ​ខ្ញុំ​តាម telegram ហើយ​និយាយ​ប្រើ​ពាក្យ​មិន​សមរម្យ​ដាក់​ខ្ញុំ មនុស្ស​ម្នាក់​ម្នាក់​កើតមក​មាន​តម្លៃ និង​កិត្តិយស​រៀង​រៀងខ្លួន អ្នកអែង​មានកូន​ស្រី​ទេ បើ​គេ​ឆាត​ចឹ​ង​ទៅ​កូនស្រី​អ្នកអែង តើ​អ្នកអែង​មាន​អារម្មណ៍​បែប​ណា?​? ហេតុ​អី​ក៏​មើល​ងា​.​យ​គេ​បែប​នេះ??​។

យ៉ាងណា​ក្រោយ​ឃើញ​រឿង​ខាងលើ​នេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្នងការ​ខេត្តកំពត ក៏​បាន​ចេញ​មក​ប្រតិកម្ម និង​បដិសេធ​ចោល​នូវ​អ្វី​ដែល​បាន​ចោទប្រកាន់​នេះ​។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ស្នងការ​ខេត្តកំពត បាន​ស​សេរ​ថា «​សូម​ជំរាប​ទៅ កញ្ញា An na Rose ខ្ញុំ​មិន​ដែល​ស្គាល់​កញ្ញា​ពី​មុន​មក​ទេ ហើយ​ក៏​មិន​បាន​ឆាត​ទៅ​កញ្ញា​តាម telegram ដែរ ហើយ​លេខ​ខាងលើ​នោះ មិនមែន​ជា​លេខ​ទូរស័ព្ទ​របស់ខ្ញុំ​ដែរ​។ មាន​ជនអនាមិក​បាន​យក​រូប​ខ្ញុំ​ទៅ​បង្កើត​ជា Telegram ដើម្បី​ឆាត​ទៅ​កញ្ញា ឬ​ទៅ​អ្នក​ដទៃ​ផ្សេង​ទៀត​ក្នុង​គោលបំណង​អាក្រក់​ណាមួយ​។ ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​ចំពោះ​បញ្ហា​អ្វីមួយ​ដែល​បាន​កើតឡើង​ចំពោះ​លេខ​ទូរស័ព្ទ​ខាងលើ ដែល​យក​រូប​ខ្ញុំ​ទៅ​បង្កើត​ជា Telegram និង​សូម​អោយ​កញ្ញា An na Rose លប់​សារ​ដែល​កញ្ញា​បាន​សរសេរ​នៅ​ក្នុង Facebook របស់​កញ្ញា​ចេញ ជៀសវាង​ការ​យល់​ច្រ​លំ​ណាមួយ​មក​លើ​រូប​ខ្ញុំ និង​ធ្វើ​អោយ​ប៉ះពាល់​មក​លើ​កិត្តិយស​របស់ខ្ញុំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ