ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អក្ខរា​ឆ្លើយឆ្លង​រវាង​សុវណ្ណ មក​រា និង​ឈិ​ន សុធា​រី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពេល​នេះ​រឿង​ក្តី​លែងលះ​រវាង​លោក​សុវណ្ណ មក​រា និង​នាង​ឈិ​ន សុធា​រី កំពុង​រង់ចាំ​ការ​សម្រេច​ពី​ផ្លូវច្បាប់​ក៏​ដោយ ប៉ុន្តែ​សង្គ្រាមពាក្យសម្តី​រវាង​អ្នក​ទាំង​ពីរ​នៅ​តែ​បន្ត​ឥត​ឈប់​តាម​ហ្វេ​ស​ប៊ុ​ក ។

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពេល​នេះ​រឿង​ក្តី​លែងលះ​រវាង​លោក​សុវណ្ណ មក​រា និង​នាង​ឈិ​ន សុធា​រី កំពុង​រង់ចាំ​ការ​សម្រេច​ពី​ផ្លូវច្បាប់​ក៏​ដោយ ប៉ុន្តែ​សង្គ្រាមពាក្យសម្តី​រវាង​អ្នក​ទាំង​ពីរ​នៅ​តែ​បន្ត​ឥត​ឈប់​តាម​ហ្វេ​ស​ប៊ុ​ក ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​ឈិ​ន សុធា​រី បាន​បញ្ចេញ​សារ​មួយ​សំដៅ​ទៅ​លោក​សុវណ្ណ មក​រា ។ សំ​ណេ​រ​របស់​អ្នក​នាង​ឈិ​ន សុធា​រី រៀបរាប់​ថា​«​អ្នកឯង​កុហក​មនុស្ស​ទូ​ទាំង​ពិភពលោក​បាន ប៉ុន្តែ​អ្នកឯង​កុហក​ខ្លួនឯង និង​កុហក​ទេវតា​មិន​បាន​ទេ ។ ធ្វើ​ល្អ​បាន​ល្អ បើ​ធ្វើ​អាក្រក់​គឺ​នឹង​បាន​ផល​អាក្រក់ និង​ជួប​បរាជ័យ​ក្នុង​ជីវិត​រហូត ។ ដូច​ពេល​នេះ​កុហក​បោកប្រាស់​គេ​ច្រើន​ពេក ចាញ់​អាត្មា​ខ្លួន​ហើយ សូមកុំ​ខឹង​មេឃ កុំ​ខឹង​ដី គួរ​បន្ទោស​ខ្លួនឯង​ទើបត្រូវ​ជាង ។

មនុស្ស​ខ្ញុំ​ស្មោះត្រង់ ខ្លួន​របស់ ខ្ញុំ​ៗ​ច្បាស់​ណាស់​ទោះជា​មាន​ខ្យល់ព្យុះ​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​ខ្ញុំ​ដើរ​លើ​ផ្លូវ​ស្មោះត្រង់​របស់ខ្ញុំ​ដដែល ។ ខ្ញុំ​មិន​រេ​ទៅ​តាម​ខ្យល់ព្យុះ ភ្លៀង ហើយ​ក៏​គ្មាន​អ្នក​ណា​ឡប់​ទៅ​ដេញ​តាម​ចាប់ខ្យល់​ទេ ។ ធ្លាប់​ឆ្កួត​ចាប់ខ្យល់​ហើយ តែ​ចាប់​មិន​បាន ឥឡូវ​ឈប់​ឡប់​ហើយ​ចិត្តស្ងប់​រយៈពេល​៤​ឆ្នាំ​ហើយ មិនមែន​ធ្វើ​មិន​បាន ឬ​មិន​ធ្លាប់​ធ្វើ​ឯណា ? ធ្វើ​អស់ហើយ​តែ អ្វី​ៗ​មិន​អាច​កែប្រែ​បាន មាន​តែ​ភាព​បោកប្រាស់​កុហក​…​ហើយ​ក៏​មិន​ល្ងង់ និង​ចាញ់​ពាក្យ​បំប៉ោង​របស់​អ្នក​តទៅ​ទៀត​ដែរ ! រូបភាព​កុហក​ក្លែងក្លាយ​ច្រើន​ពេក​ហើយ រីឯ​ការ​អត់ធ្មត់​របស់​មនុស្ស​ក៏​មាន​កំណត់ ។ មុន​នឹង​គិត​អ្វី និយាយ​អ្វីមួយ សួរ​ថា​អ្នកមាន​ខ្មាស​ខ្លួនឯង​ដែរ​ឬទេ ? ពិចារណា​ឡើង​វិញ លោក​គួរតែ​ទៅ​រក​ពេទ្យ​ទៅ​ប្រហែល​អាច​ជួយ​អ្នកខ្លះ​ពី​ជំងឺ​ប្រកាច់​គ្រប់មុខ ឬ​កើត​បូស​មុខ​មួយ​រយ​» ។
បន្ទាប់​ពី​សំ​ណេ​រ​របស់​អ្នក​នាង​ឈិ​ន សុធា​រី បង្ហោះ​រួច​មក លោក​សុវណ្ណ មក​រា ចូល​ទៅ​Command ថា​«​ធ្វើ​ជា​មនុស្ស​កុំ​លោភលន់​ពេក​» ។

ពាក្យ​មួយ​ឃ្លា​នេះ​ត្រូវ​អ្នក​នាង ឈិ​ន សុធា​រី ឆ្លើយ​តប​វិញ ថា​«​លោភលន់​រឿង​អី​ដែរ​លោក ចង់​សួរ​លោក​បន្តិច ? ឬ​លោក​ចង់ឱ្យ​មហាជន​ដឹង​ពី​ក្រយៅ​អាក្រក់ និង​ភាព​ពិសពុល​របស់​លោក ? អ្នក​ណា​ជា​អ្នក​លោភលន់​ពិតប្រាកដ ? ទ្រព្យ​ជា​របស់ខ្ញុំ លុយ​ក៏​ជា​ញើស​ឈាម​របស់ខ្ញុំ លោក​ចង់បាន លោភលន់​ចង់​យក​ញើស​ឈាម​របស់​គេ​ហើយ មក​ចោទ​ម្ចាស់ទ្រព្យ​គេ​ទៀត ។ សូម​សរសើរ​លោក​ពិតជា​សាហាវ​ហួសការ​គិត​មែន ។ កុំ​ចង់​ស ទៅ​ជា​ខ្មៅ​ឱ្យ​សោះ ប្រយ័ត្ន​ខ្ញុំ​មិន​ទុក​មុខ​ឱ្យ​» ។

ការ​វាយបក​របស់​ឈិ​ន សុធា​រី នេះ​មិន​ត្រូវ​លោក​សុវណ្ណ មក​រា ឆ្លើយ​តប​វិញ​ទេ ប៉ុន្តែ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បាន​បង្ហោះ​សារ​បែប​បញ្ឆិតបញ្ឆៀង​ថា​«​ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់ បាន​លុយ ហើយ​អ្នក​នឹង​ឈ្នះ​រហូត ដោយសារ​ហេតុ​អី គឺ​អ្នក​វ៉ៃ​តែ​ម្នាក់ឯង ហើយ​ឈ្នះ​តែ​ខ្លួនឯង ត្រូវធ្វើ​ចិត្ត​ឱ្យ​ស្ងប់ ហើយ​ត្រូវ​រង់ចាំ​មើល​ថា ខ្យល់​បក់​នៅ​ពេល​ណា ហើយ​រេ​ទៅ​កន្លែង​ណា ហើយ​ចាប់ខ្យល់​នោះ​ឱ្យ​ជាប់ តែ​ខ្ញុំ​គិត​ថា​អ្នក​មិន​អាច​ចាប់​វា​បាន​ទេ ដោយសារ​អី ? ទី​១ គឺ​អ្នក​ស្គាល់​ខ្លួនឯង​មិន​ច្បាស់ ហើយ​រឹតតែ​ស្គាល់​សត្រូវ​មិន​ច្បាស់​ទៀត ហើយ​អ្នក​នឹង​ត្រូវ​បរាជ័យ​ដោយសារ​ខ្លួនឯង​» ៕