ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស Gun Napat រង​ការ​រិះគន់​ឡើង​ស្ពឹក​មុខ ក្រោយ​លោក​បង្ហោះ​សារ​និយាយ​ថា ឯកា​ចង់​មាន​អ្នក​ញ៉ែ

2 ឆ្នាំ មុន

គ្រប់​គ្នា​ដែល​និយម​តាមដាន​ទស្សនា​នៅ​ខ្សែភាពយន្ត​រឿង​ភាគ​ថៃ​ជា​ច្រើន​មិន​ថា​តារា​សម្ដែង​ប្រុស មិន​ថា​តារា​សម្ដែង​ស្រី​នោះ​ទេ ប្រាកដជា​ស្គាល់​ជាក់​ជា​មិន​ខាន​នោះ​ឡើយ បើ​និយាយ​ទៅ​ដល់​តារា​សម្ដែង​​ប្រុស​មាន​វ័យ​៣២​ឆ្នាំ​មួយ​រូប ដែល​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​មិនធម្មតា​តាម​រយៈ​ស្នាដៃ​ដ៏​ល្អ​ឯក​ប្រចាំ​ប៉ុស្តិ៍

ប្រទេស​ថៃ ៖ គ្រប់​គ្នា​ដែល​និយម​តាមដាន​ទស្សនា​នៅ​ខ្សែភាពយន្ត​រឿង​ភាគ​ថៃ​ជា​ច្រើន​មិន​ថា​តារា​សម្ដែង​ប្រុស មិន​ថា​តារា​សម្ដែង​ស្រី​នោះ​ទេ ប្រាកដជា​ស្គាល់​ជាក់​ជា​មិន​ខាន​នោះ​ឡើយ បើ​និយាយ​ទៅ​ដល់​តារា​សម្ដែង​ប្រុស​មាន​វ័យ​៣២​ឆ្នាំ​មួយ​រូប ដែល​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​មិនធម្មតា​តាម​រយៈ​ស្នាដៃ​ដ៏​ល្អ​ឯក​ប្រចាំ​ប៉ុស្តិ៍ One31 នោះ គឺ​លោក Gun Naphat ដែល​ជា​តារា​សម្ដែង ក៏​ដូច​ជា​តារាចម្រៀង​សំឡេង​​ផ្អែម​ស្រទន់​គួរ​អោយ​ទាក់ទាញ មុខមាត់​មាន​មន្ត​ស្នេហ៍​មួយ​រូប កំពុង​តែ​ទាក់ចិត្ត​ស្រី​ៗ​ជា​ច្រើន​អោយ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លោក​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

ដោយឡែក បើ​ក្រឡេក​មក​ដឹង​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ គេ​ហាក់ដូចជា​មិនសូវ​ឃើញ​លោក​លេចមុខ​នៅ​ក្នុង​កម្មវិធី​ទៀត​នោះ​ទេ គឺ​បាត់​មុខ​ឈឹង​រហូត​អ្នកគាំទ្រ​នាំ​គ្នា​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ប្រហែលជា​តារា​ប្រុស​រូប​នេះ កំពុង​តែ​មានរឿង​អ្វី​កើតឡើង​ហើយ បានជា​មិនឃើញ​ចេញ​មុខ​មក​អ​ញ្ជឹ​ង​នោះ​។

បន្ទាប់​ពី​ស្ងប់ស្ងាត់​បាន​មុខ​មួយ​រយៈ​ក្រោយមក ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ កំពូល​តារា​សម្ដែង ក៏​ដូច​ជា​ចម្រៀង លោក Gun Napat បែរជា​ត្រូវ​ទទួល​រង​នៅ​ការ​រិះគន់​គ្មាន​សំចៃមាត់​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទៅ​វិញ​។ ក្រោយ​តារា​ប្រុស​រូប​នេះ លោក​បាន​ចេញ​មុខ​មក​បង្ហោះ​សារ​ប៉ុន្មាន​ឃ្លា​នៅ​លើ​គណនី IG របស់​ខ្លួន ផ្ទាល់​បែប​នេះ​ថា «​ឯកា​ណាស់​បាទ ចូល​មក​ញ៉ែ​ខ្ញុំ​ខ្លះមក​បាទ តើ​បាន​ទេ? សំណ​ប់​ចិត្ត​សំណ​ប់​បេះដូង​របស់ខ្ញុំ​អើយ ប្រហែលជា​មិន​មាន​អ្នក​ពេញចិត្ត​ខ្ញុំ​សោះឡើយ​ឬ? មាន​តែ​អ្នក​ថា​ខ្ញុំ​ជា​មនុស្ស​អាក្រក់ មុខមាត់​ចាស់ សាក​ញ៉ែ​ខ្ញុំ​តិច​ៗ​ក៏​បាន​ដែរ ហេតុ​អ្វី​ឆ្នាំ​នេះ​ឯកា​ម្ល៉េះ? ខ្ញុំ​ចង់អោយ​នរណា​ម្នាក់​ទៅ​ជាមួយ​ខ្ញុំ​នៅ​ចុងឆ្នាំ​»​។

មិន​បង្អង់​យូរ គ្រាន់តែ​បានឃើញ​លោក​បង្ហោះ​សារ​អ​ញ្ជឹ​ង​រួច​មក គេ​ក៏​បាន​នាំ​គ្នា​សង្កេត​ឃើញ​ថា មាន​មហាជន​មួយ​ចំនួន​ហាក់ដូចជា​មិន​ពេញចិត្ត និង​ខឹងសម្បា​ជា​ខ្លាំង ហើយ​ក៏​បាន​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​ដាក់​ទៅ​លោក​ផាំង​ៗ​ទៅ​កាន់​តារា​ប្រុស​រូប​នេះ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា «​ម៉េច​ក៏​មិន​ទៅ​ញ៉ែ​គេ​ទៅ ខ្លួន​ជា​ប្រុស​ដេកចាំ​អោយ​គេ​ខាង​ស្រី​មក​ញ៉ែ​ឬ​ក៏​យ៉ាង​មិច​» «​ពេល​មាន​សង្សារ​មិន​ចេះ​ថែ​ទេ ដល់​ពេល​បែក​គ្នា​នៅ​ម្នាក់ឯង គ្មាន​អ្នក​ស្រលាញ់​បាន​បង្ហោះ​សារ​ប្រកាស​ចង់​មាន​ស្នេហ៍​»​។ អ្នកខ្លះ​ទៀត​បាន​និយាយ​ថា «​កុំទៅ​ខ្វល់​នឹង​មាត់​របស់​គេ​ដែល​បាន​រិះគន់​យើង​អី ដែល​គេ​ជេរ​នេះ ក៏​ព្រោះតែ​គេ​ស្អប់​ឯង តាំងពី​រឿង​ទាក់ទង​គ្នា​ជាមួយ​តារា​ស្រី​វ័យក្មេង កញ្ញា Marie មក​ម្ល៉េះ​»​។

មួយ​ចំនួន​ឯទៀត​បាន​លើក​ឡើង​បែប​នេះ​ថា «​ហេតុ​អ្វី​មើលទៅ​ដូច​ជា​ចាស់​យ៉ាងនេះ មិន​ចេះ​តុបតែង​ខ្លួន​ឬ​ក៏​យ៉ាង​មិច?​» «​រៀបចំ​ខ្លួន​បន្តិច​ទៅ ជាតា​រា​ផង ម្ដេច​ក៏​បណ្ដោយ​ខ្លួន​បែប​នេះ​ទៅ​វិញ​» «​មាត់​និយាយ​ថា​ឯកា តែ​ក្នុង​ចិត្ត​ដើរ​ញ៉ែ​អ្នក​នេះ​អ្នក​នោះ​មិន​ឈប់ ជា​មនុស្ស​ប្រុស​ចូល​ចិត្ត​អ្នក​ណា​ក៏​ញ៉ែ​អ្នក​នឹង​ទៅ​ច្បាស់​ៗ​បន្តិច​ទៅ នៅ​ចាំ​ឱ្យ​អ្នក​ណា​ចូល​ទៅ​រក​ទៀត បើ​គេ​មិន​ពេញចិត្ត​មិន​ព្រម​បើក​បេះដូង​អោយ​ចាំ​គិត​ទៀត​» «​មិនដឹង​ថា​មើលឃើញ​សង្ហា​ត្រង់​ណា​ទេ ខ្ញុំ​មាន​អារម្មណ៍​ថា មុខមាត់​ដូច​ចាស់​ដល់​ហើយ​អី​ឡូ​វ​»​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​កន្លង​ទៅ​នេះ តារា​ប្រុស​រូប​នេះ ចាប់​តាំង​តែ​ចេះ​មាន​ស្នេហា​រហូត​មក​ដល់​អី​ឡូ​វ បើ​និយាយ​ពី​ជីវិត​ស្នេហា​របស់​លោក​វិញ ជា​រឿយ​ៗ​លោក Gun Napat មិន​ដែល​បាន​សមបំណង​ដូច​គូស្នេហ៍​តារា​ប្រុស​ស្រី​ដទៃ​ៗ​ដែល​ស្រលាញ់​គ្នា​តាំងពី​ថ្ងៃ​ចាប់ផ្ដើម រហូត​បន្ត​ជាមួយ​គ្នា​បាន​រៀប​ការ​នោះ​ទេ​។ បែប​នេះ​ហើយ​បានជា​ធ្វើ​អោយ​លោក​មាន​អារម្មណ៍​ថា​ឯកា គ្មាន​អ្នក​នៅ​ក្បែរ​ចាំ​ជួយ​លើកទឹកចិត្ត និយាយ​ពាក្យ​ល្អ​ៗ និង​កម្លាំងចិត្ត​ដូច​គូស្នេហ៍​គេ​នោះ​ទេ ដោយ​ក្នុង​នោះ​គេ​ហាក់​សង្កេត​ឃើញ​ថា តារា​ប្រុស Gun Napat ហាក់​មិន​ជោគជ័យ​និង​សមប្រកប​ដូច​អាជីព​សិល្បៈ​សម្ដែង​នោះ​ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Gun Napat Injaieua គឺជា​តារាចម្រៀង និង​ជា​តារាចម្រៀង​ប៉ុប​រ៉ក់ មានស្រុក​កំណើត​នៅ​ខេត្ត Suphanburi នៃ​ប្រទេស​ថៃ​។ លោក​គឺជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​កម្មវិធី The Star រដូវ​កាល​ទី​៦ ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​ច្រៀង​តាម​ទូរទស្សន៍​មួយ​។ ដោយ​កាលពី​កន្លង​ទៅ​ខែមករា ឆ្នាំ​២០២២ លោក​បាន​បែកបាក់​គ្នា​ជាមួយ​តារា​ស្រី​ស្រស់​ស្អាត​មួយ​រូប​នោះ គឺ​កញ្ញា Marie Broenner មូលហេតុ​ដែល​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​ដើរ​ដល់​ផ្លូវបំបែក​នេះ​ដែរ ព្រោះតែ​មិន​ចុះសម្រុង​គ្នា ដោយ​មាន​ព័ត៌មាន​អាស្រូវ​ជា​ច្រើន​រាប់​មិន​អស់​ដល់​ថ្នាក់​ធ្វើ​ឱ្យ​លោក​ទទួល​រង​នៅ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន ជា​ពិសេស​អ្នកគាំទ្រ​របស់​តារា​ស្រី​កញ្ញា Marie តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ