ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងធ្វើទំនើបកម្មផ្លូវរថភ្លើងឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនតាមបទដ្ឋានអន្តរជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​អំពី​គម្រោង​ធ្វើ​ទំនើប​កម្ម​ផ្លូវ​រថភ្លើង​បច្ចុប្បន្ន​ឱ្យទៅ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ជា​ពិសេស​ពង្រីក​ផ្លូវ​រថភ្លើង​ឱ្យ​សម​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​។ ការ​បញ្ជាក់​នេះ​ក្នុង​ជួប​ពិភាក្សា​ការងារ និង​ជម្រាបលា​ពី​សំណាក់ លោក Park Heung-Kyeong…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​អំពី​គម្រោង​ធ្វើ​ទំនើប​កម្ម​ផ្លូវ​រថភ្លើង​បច្ចុប្បន្ន​ឱ្យទៅ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ជា​ពិសេស​ពង្រីក​ផ្លូវ​រថភ្លើង​ឱ្យ​សម​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​។

ការ​បញ្ជាក់​នេះ​ក្នុង​ជួប​ពិភាក្សា​ការងារ និង​ជម្រាបលា​ពី​សំណាក់ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​កូរ៉េ ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ នាទី​ស្តី​ក្រសួង​។ ឯកឧត្តម​ហ៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា «​គម្រោង​ធ្វើ​ទំនើប​កម្ម​ផ្លូវ​រថភ្លើង​បច្ចុប្បន្ន​ឱ្យទៅ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជា​ពិសេស​ការ​ពង្រីក​ផ្លូវ​រថភ្លើង​ឱ្យ​សម​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ យោង​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ការ​រៀបចំ​ផែនការមេ​វិស័យ​ភស្តុ​ភារ​កម្ម​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ជា​ពិសេស​គម្រោង​សិក្សា​លើ​ការ​ជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅ​កាន់​ឈូង​សមុទ្រ​ខេត្តកំពត​»​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​លើ​ការ​ផ្ដល់​ឥណទាន​សម្បទាន​នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២២-២០២៦ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​១៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​គាំទ្រ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ដែល​ភាគី​ទាំង​ពីរ​កម្ពុជា​-​កូរ៉េ ទើបនឹង​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​។

ក្នុង​ឱកាស​នោះ​ក៏​មានការ​ចុះហត្ថលេខា​លើ​គម្រោង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ទឹកប្រាក់​ចំនួន​៧០​លាន​ដុល្លារ​អា​មេ​រិ​ក និង​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (​ផ្សារ​ចាស់​-​ជ្រោយចង្វារ​, ជ្រោយចង្វារ​-​អរិយ​ក្សត្រ​) ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​២៤៦​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​ល្អ​កន្លង​មករ​វាង​ប្រទេស​ទាំង​ពីរ​ជា​ពិសេស​ចំពោះ​ជំនួយ​នានា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ជូន​មក​កម្ពុជា​ជា​ហូរហែរ​។

ក្នុង​ឱកាស​នេះ លោក​ឯកអគ្គរដ្ឋទូត បានឱ្យ​ដឹង​ថា ផ្លូវថ្នល់ គឺជា​បច្ច័យ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​កម្រិត​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ហើយ​បានជា​ការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ គឺជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រទេស​ជា​មិត្ត ដើម្បី​រឹត​បន្តឹង​ចំណង​សម្ព័ន្ធមេត្រី​ភាពល្អ​ជាមួយ​គ្នា​។

លើស​ពី​នេះ ឯក​ឧត្ត​រដ្ឋ​ទូត​ក៏​នៅ​តែ​មាន​សុ​ឆន្ទៈ​ក្នុង​ការ​ចូលរួម​គាំទ្រ​លើ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដោយ​នឹង​ជួយ​ជំរុញ​ណែនាំ​ដល់​វិនិយោគិន​កូរ៉េ ដែល​មាន​បំណង​ធ្វើការ​វិនិយោគ​នៅ​ក្រៅប្រទេស​ឱ្យ​ងាក​មក​ពិចារណា​លើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​តែ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​ពិសេស​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន​នេះ​ផ្ទាល់​។

ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​អំពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ដែល​ក្រុមការងារ​អន្តរក្រសួង និង​ភាគី​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹង​ប្រឹង​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​រៀបចំសេចក្តី​ព្រាង​កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (Public-Private Partnership Contract – PPP) ឱ្យ​បាន​ចប់​សព្វគ្រប់​មាន​អត្ថន័យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឈាន​ទៅ​រក​ការ​ចុះហត្ថលេខា​នា​ដើមឆ្នាំ​២០២៣​ខាង​មុខ​។

ឯកឧត្តម​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត គឺ​ពិតជា​ស្ថិត​ក្រោម​ទម្រង់​នៃ​ការ​វិនិយោគ​ក្នុង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP) ប្រាកដ​មែន​ដោយហេតុ​ថា ភាគី​រដ្ឋ​ទទួល​បន្ទុក​លើ​ហិរញ្ញប្បទាន​ក្នុង​ការ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ហើយ​ភាគី​ក្រុមហ៊ុន​ឯកជន​ទទួល​បន្ទុក​ក្នុង​ការ​វិយោគ​សាងសង់​ផ្លូវ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នានា​។

រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជ្រើស​យក​វិធី​វិនិយោគ​បែប​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេមេគង្គ​តាម​រយៈ​ស្ពាន​ដែល​មាន​៤​គន្លង​ដោយ​មិន​ចាំបាច់​មានការ ចំណាយ​បន្ថែម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ