រាជធានីភ្នំពេញ ៖ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីមានបុរសអាថ៌កំបាំងមួយរូប បានជ្រើសរើសយកការសាក់ដៃនូវទម្រង់មុខរបស់កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ និងមានឋានៈជា «ឧកញ៉ា» ខេមរៈ សិរីមន្ត។

ប្រាកដណាស់ អតីតតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា ខេមរៈ ស្រីពៅ បើទោះបីជាកញ្ញា បានឃ្លាឆ្ងាយគ្មានថ្ងៃវិលត្រឡប់ក៏ដោយ ក៏មានអ្នកគាំទ្រជាច្រើននៅតែចងចាំ និងអាណិតស្រឡាញ់កញ្ញា ហើយទុកកញ្ញាជាតារាចម្រៀងក្នុងដួងចិត្តរបស់គាត់ផងដែរ។
ជាការពិតណាស់ ទោះបីជា កញ្ញា ខេមរៈ ស្រីពៅ បានលាចាកលោកទៅទាំងវ័យក្មេង តែសម្រាប់បេះដូងអ្នកគាំទ្រ នៅតែរក្សានូវការស្រឡាញ់ ការនឹករលឹក ដល់តារាចម្រៀងស្រីរូបនេះ។

ហើយដូចបានជម្រាបជូនមុននេះបន្តិចថា មានបុរសអាថ៌កំបាំងមួយរូប កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម តិកតុក និងហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ដោយគេឃើញមានបុរសអាថ៌កំបាំងខាងលើ សង្ស័យទំនងជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ បានមកសាក់រូបនៅលើដៃ ហើយរូបសាក់នោះទៀតសោត គឺជារូបតារាចម្រៀង ខេមរៈ ស្រីពៅ ដែលធ្វើអោយមានការចាប់អារម្មណ៍ ដោយតាមរយៈតាមសាក់មួយនេះ ហាក់ដូចជាពញ្ញាក់អារម្មណ៍អ្នកគាំទ្រម្តងទៀត។
តាមរយៈរូបភាពវីដេអូ ដែលមានរយៈពេលប្រមាណជា៣០វិនាទី បានបង្ហោះលើបណ្តាញសង្គមតិកតុក ដោយបុរសម្នាក់មានឈ្មោះថា Mo Tattoo ដែលជាជាងចាក់សាក់ម្នាក់ ដោយលោកបង្ហោះលើបណ្តាញសង្គមរបស់លោក ដោយមានអ្នកគាំទ្រជាច្រើនបានទស្សនា និងចូលទៅបញ្ចេញមតិ។
ជាការកត់សម្គាល់ គេក៏ឃើញគណនីហ្វេសប៊ុករបស់តារាចម្រៀងជួរមុខលោក ខេមរៈ សិរីមន្តបានយកមកបង្ហោះលើបណ្តាញសង្គមរបស់លោកដែរ ដោយភ្ជាប់ជាពាក្យពេចន៍ថា «ខ្ញុំបាទសូមគោរពអរគុណបុរសម្នាក់នេះ នៅទឹកចិត្តដែលបានគោរពស្រលាញ់ប្អូនស្រី ខេមរៈ ស្រីពៅ នឹងសាក់រូបស្រីពៅ ដែលជាប្អូនស្រីសំណព្វចិត្តរបស់ខ្ញុំនៅលើដៃ»។

តាមការបង្ហោះរបស់តារាចម្រៀងជួរមុខរូបនេះ ហាក់ដូចជាមានការនឹករលឹកប្អូនស្រីជាខ្លាំង។ ក្រោយការបង្ហោះរបស់លោក ក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅខមិនដោយលើកឡើងយ៉ាងចាក់ដោតថា «ខ្ញុំចូលចិត្តស្តាប់បទគាត់ណាស់ ទោះបីជាគាត់ស្លា.ប់កាយ តែសំឡេងគាត់ដក់ជាប់ក្នុងចិត្តរបស់បងប្អូនខ្មែរគ្រប់គ្នាបងស្រីពៅ»។ «សោកស្ដាយដែលគាត់មិនអាចនៅច្រៀងបានទៀត សម្លេងគាត់ពីរោះ ខ្ញុំចូលចិត្ត»។ និងអ្នកគាំទ្រខ្លះទៀតបានលើកឡើងថា «នឹកសំឡេង នឹកកាយវិកា នឹកការនិយាយពេលគាត់ឡើងឆាកម្ដងៗ I miss you ក្នុងនាមជា fan» «បងស្រីពៅ ជាតារាមួយដួងរបស់ខ្ញុំ គាត់ជាមនុស្សម្នាក់ដែលល្អខ្លាំងណាស់សំរាប់ខ្ញុំ ស្រលាញ់ពេញបេះដូង»។
តាមរយៈសាររបស់អ្នកគាំទ្រ ក៏ជាដូចមហាជន ហាក់ដូចជាសម្តែងការចូលចិត្ត និងក្តីស្រឡាញ់ចេញពីបេះរបស់អ្នកគាំទ្រ ទោះបីជាកញ្ញា ស្រីពៅ បានឃាត់ឆ្ងាយក៏ដោយ។
ជាការពិតណាស់ តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ជាតារាស្រីមួយរូបដែលប្រកាន់ប្រពៃណីវប្បធម៌ខ្មែរបានយ៉ាងជាប់លាប់ ដោយកាលពីកញ្ញានៅមានជីវិត កញ្ញាទៅចម្រៀងអោយគេ ប្រសិនបើមានបុរសសុំថតនោះ អ្នកគ្រាន់តែអោយថតធម្មតា ដោយមិនមានការអោប ឬកៀកកើយអ្វីនោះឡើយ ត្រង់ចំណុចនេះ ហាក់ធ្វើអោយអ្នកគាំទ្រមានការស្ងើចសរសើរយ៉ាងខ្លាំង រាល់ឥរិយាបថមួយនេះ៕











ចែករំលែកព័តមាននេះ