ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​សម្រាលកូន ស្រាប់តែ Jooy ពោល​ពាក្យ​មួយ​ឃ្លា​ទៅ​កាន់​ស្វាមី​ខ្លួន​លោក DJ Push

2 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​បាន​សម្រេចចិត្ត​ចាប់ដៃ​គ្នា​សាង​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ពេល​នេះ តារា​ស្រី Jooy និង​ស្វាមី លោក Dj Push បាន​ប្រកាស​ពី​ដំណឹង​ល្អ​របស់​ខ្លួន ខណៈ​ពេល​ដែល Jooy កំពុង​តែ​មាន​ផ្ទៃពោះ​កូន​ដំបូង ចំណែក​អ្នកគាំទ្រ​នាំ​គ្នា​អ​ន្ទា​ស់​សារ​ចង់​ឃើញ​ជា​ខ្លាំង​។ គ្រាន់តែ​ធ្មេច​បើក​ៗ​កាន់តែ​កៀក​ថ្ងៃ​មែនទែន​ហើយ ដែល​តារា​សម្ដែង​ស្រី

ប្រទេសថៃ ៖ បន្ទាប់​ពី​បាន​សម្រេចចិត្ត​ចាប់ដៃ​គ្នា​សាង​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ពេល​នេះ តារា​ស្រី Jooy និង​ស្វាមី លោក Dj Push បាន​ប្រកាស​ពី​ដំណឹង​ល្អ​របស់​ខ្លួន ខណៈ​ពេល​ដែល Jooy កំពុង​តែ​មាន​ផ្ទៃពោះ​កូន​ដំបូង ចំណែក​អ្នកគាំទ្រ​នាំ​គ្នា​អ​ន្ទា​ស់​សារ​ចង់​ឃើញ​ជា​ខ្លាំង​។ គ្រាន់តែ​ធ្មេច​បើក​ៗ​កាន់តែ​កៀក​ថ្ងៃ​មែនទែន​ហើយ ដែល​តារា​សម្ដែង​ស្រី Jooy និង​ស្វាមី​របស់​អ្នក​នាង នៅ​សល់​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​តែ​ប៉ុណ្ណោះ និង​បានឃើញ​មុខ​កូនប្រុស​បណ្តូលចិត្ត​របស់​អ្នក​ទាំង​ពីរ​ជាក់​ជា​មិន​ខាន​ឡើយ ពីព្រោះ​ថា អស់​រយៈពេល​ជា​ច្រើន​ខែ​ទៅ​ហើយ ដែល​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ ក៏​ដូច​ជា​មហាជន​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​អោយ​ដល់​ពេល​ឆាប់​ៗ​។

ថ្មី​ៗ​នេះ​ផង​ដែរ បើ​ងាក​ក្រឡេក​ទៅ​មើល​គូ​ស្វាមីភរិយា​តារា​ប្រុស​ស្រី​មួយគូ​ខាងលើ​នេះ​វិញ ឃើញ​ថា ថ្ងៃ​សម្រាល​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ ដោយ​អ្នក​ទាំង​ពីរ​ហាក់​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​រំភើបចិត្ត​យ៉ាង​ខ្លាំង​ស្ទើរតែ​ទប់​អារម្មណ៍​មិន​ជាប់ ជា​ពិសេស​មុន​សម្រាល​អ្នក​ម៉ាក់ Jooy ថែម​ទាំង​បាន​ផ្តាំផ្ញើ​ពាក្យ​មួយ​ទៅ​កាន់​ស្វាមី​បណ្តូលចិត្ត​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា «​មនុស្ស​ម្នាក់​នេះ​ល្អ​បំផុត ជួយ​អ្នក​ម្តាយ​ឱ្យ​មាន​អារម្មណ៍​ធូរស្រាល និង​រីករាយ​ជាង​មុន នេះ​ជា​ឪពុក​របស់​កូន ជួយ​គ្នា​ចិញ្ចឹម​កូន រៀន​អ្វី​ថ្មី​ៗ​ក្នុង​ជីវិត​ជាមួយ​គ្នា ស្រលាញ់​កូន​ម៉ាក់​ជាងគេ រដូវ​ក្រោយ​សម្រាល​ហើយ បើ​អរ​ម៉ូ​ន​ម្តាយ​ប្រែប្រួល យក​ស្រួល​ប្រយ័ត្នប្រយែង បន្ទាប់​ពី​ប្រពន្ធ​សម្រាល​ហើយ ប្រសិនបើ​ប្រពន្ធ​ប្រែប្រួល​អារម្មណ៍​ខ្លាំង ប្តី​អត់ទ្រាំ​បន្តិច​ទៅ​ណា៎​»​។

ក្រោយ​ពេល​បានឃើញ​នៅ​ពាក្យ​ប៉ុន្មាន​ម៉ាត់​របស់​តារា​ស្រី Jooy នេះ​ហើយ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ លឺ​ហើយ​នាំ​គ្នា​លួច​ញញឹម និង​ជូនពរ​អ្នក​ម៉ាក់ Jooy រូប​នេះ ឱ្យ​មាន​សុខ​សុវត្ថិ​ភាព​ក្នុង​ពេល​សម្រាល​នា​ពេល​ខាង​មុខ​នេះ​ថា «​ជូនពរ​អោយ​អាយ​ដល និង​កូន​មាន​សុខភាព​ល្អ ទាំង​ម្ដាយ​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ ជា​ពិសេស​អោយ​សម្រាលកូន​ដោយ​ជោគជ័យ​មាន​សុវត្ថិភាព​ទៅ​ដោយ​យ៉ាង​រលូន​» «​ចង់​ឃើញ​មុខ​អូន​តូច​ដល់​ហើយ មិនដឹង​ថា កើតមក​មុខ​ដូច​ប៉ា​ៗ ឬ​ក៏​ដូច​ម៉ាក់​ៗ​ទេ​»​។ ហើយ​អ្នកខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា «​សូម​សរសើរ​បង​ណាស់ មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ តែ​កុំ​មើល​សម្រស់ នៅ​តែ​ស្អាត​ដដែល មិន​ប្រែប្រួល​អី​សូ​ម្បី​តែ​បន្តិច​សោះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ​អ្នក​នាង Warattaya Nilkuha (​ឈ្មោះ​ហៅ​ក្រៅ ៖ Jooy) គឺជា​តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​ថៃ នាង​បាន​ចុះហត្ថលេខា​ជាមួយ​ស្ថាន​នី​យ​ប៉ុស្តិ៍​លេខ ៧HD ប៉ុន្តែ​ឥឡូវ​នាង​បាន​ក្លាយទៅជា​តារា​សម្តែង​ឯករាជ្យ​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​នេះ​។ នាង​បាន​រៀប​ការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយនឹង​តារា​សម្ដែង​រួម​គ្នា​ដែល​មានមុខមាត់​ស្រស់​សង្ហា មាន​មន្ត​ស្នេហ៍ នោះ​គឺ​លោក Push Puttichai Kasetsin កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅ ហើយ​មង្គលការ​របស់​តារា​សម្ដែង​ប្រុស​ស្រី​២​ដួង​របស់​ថៃ DJ Push និង​Jooy Warattaya ពិតជា​ពោរពេញ​ដោយ​ទិដ្ឋភាព​ពិសេស​ៗ ហើយ​កាន់តែ​កក់ក្ដៅ​ជាមួយនឹង​ការ​ចូលរួម​ពី​សំណាក់​តារា​ប្រុស​ស្រី ដែល​ជា​មិត្ត​ភ័ក្ដិ​របស់​កូនកំលោះ និង​កូនក្រមុំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ