ហ្វីលីពីន ៖ ប្រភពពី Viral4real ឱ្យដឹងថា តារាសិចដែលស្ថិតនៅក្នុងដួងចិត្តបុរសៗមួយចំនួននោះ គឺនាង Maria Ozawa បានរកឃើញស្នេហ៍ពិត នៅពេលនាងមកដល់ប្រទេសហ្វីលីពីន ។ អស់ពេល៧ឆ្នាំហើយដែលតារាថតរឿងអាសអាភាសរូបនេះ បានចាកចេញពីឧស្សាហកម្មផលិតរឿងសិច ។
តែទោះបីជាយ៉ាងណាក៏ដោយ ក៏ស្នាដៃរបស់នាងនៅតែមានអ្នកទស្សនានិងគាំទ្រច្រើនដដែល ។ នាងបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីមុនថា «នៅពេលខ្ញុំឈប់ពីការថតរឿងភ្លាម ខ្ញុំមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំង ។ ការថតរឿងក្រៅពីរឿងសិច គឺពិតជាចម្លែកណាស់ សម្រាប់ខ្ញុំ»។
តារាសិចល្បីលំដាប់ពិភពលោកអាយុ៣១ឆ្នាំមួយរូបនេះ បានរកឃើញស្នេហ៍នៅប្រទេសហ្វីលីពីនហើយ ។ គូស្នេហ៍របស់នាង គឺជាតារាសម្តែង ហើយព្រមទាំងជាចុងភៅជនជាតិហ្វីលីពីន ឈ្មោះ Jose Sarasola ។ ទោះបីជាគេទាំងពីរនាក់ មិនទាន់ប្រកាសពីសេចក្តីស្នេហាជាផ្លូវនៅឡើយ ក៏យើងអាចទាយដឹងតាមរយៈរូបថតបង្ហោះក្នុងប្រព័ន្ធបណ្តាញសង្គមដែរ ។ ពិតជាផ្អែមល្ហែមណាស់!
ចែករំលែកព័តមាននេះ