សហរដ្ឋអាមេរិក ៖ កាលពីយប់ថ្ងៃសៅរ៍ គេបានមានឃើញវត្តមានរបស់ Selena Gomez ដែលជាអតីតសង្សាររបស់ Justin Bieber និង Hailey Bieber បានថតរូបជាមួយគ្នានៅក្នុងកម្មវិធីមួយ ដែលនាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់ទាក់ទងជាមួយ Selena Gomez មើលទៅដូចជាធម្មតា ហាក់បីដូចជាមានការស្និទ្ធស្នាលជាខ្លាំងជាមួយ Hailey Bieber ដែលភរិយារបស់លោក Justin។
តើពិតទេ? ដែលអតីតសង្សារ និងភរិយាស្របច្បាប់របស់លោក Justin Bieber បានថតរូបជុំគ្នា បែរជាធម្មតា?
អាចនិយាយបានថា Selena ពិតជាមិនបានប្រកាន់ខឹងជាមួយនឹងពួកគេមែន។ ខណៈពេលដែល តារាមានពាក្យចចាមអារ៉ាមជាយូរមកហើយថា បានធ្លាក់ខ្លួនចេញពីការចាប់អារម្មណ៍លើស្នេហារបស់ពួកគេ ចំពោះតារាចម្រៀង Justin Bieber ដែល Gomez មានទំនាក់ទំនងយូរអង្វែងជាច្រើនឆ្នាំមុន ពេលបែកគ្នានៅឆ្នាំ២០១៨ ដែលជាឆ្នាំដែលគាត់បានរៀបការជាមួយតារាម៉ូដែល ដែលត្រូវបានគេស្គាល់ថា ជា Hailey Baldwin ។ ហើយពួកគេទាំងអស់បានថតរូប ពោរពេញទៅដោយស្នាមញញឹមនៅសារមន្ទីរ Academy Gala កាលពីយប់ថ្ងៃសៅរ៍។
កន្លងមក ក៏មានមហាជនជាច្រើនបានបង្ហាញការមិនពេញចិត្តទៅលើភរិយា Justin គឺ Hailey ដោយសារនាងត្រូវបានមហាជនចោទថា ជាជនទី៣ បំបែកបំបាក់ស្នេហារបស់ selana ជាមួយនឹង Justin Bieber ទ្រាំមិនបាននាងក៏បានចេញមុខបកស្រាយនៅក្នុងកម្មវិធីមួយ ដោយអះអាងថា នាងមិនមែនជាមនុស្សបែបនោះទ្បើយ កំទ្បុងពេលដែលនាងចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយនឹង Justin នាងច្បាស់ណាស់ Justin គឺគ្មានទំនាក់ទំនងជាមួយនារីផ្សេងទ្បើយ។
ពេលនោះ Selena gomez ក៏បានចេញមុខ និងពោលពាក្យហាក់ដូចជាការពារ Hailey ថា នាងមិនពេញចិត្តនូវអ្វីដែលមហាជនបានលើកទ្បើងទ្បើយ មនុស្សម្នាក់ៗមានសិទ្ធិជ្រើសអ្វីដែលខ្លួនពេញចិត្ត ដូច្នេះមិនគួរនាំគ្នាពោលពាក្យមិនល្អទៅកាន់ Hailey ទ្បើយ។
ម្ចាស់បទ «Sorry» លោក Justin Bieber ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹង Selena Gomez ក្នុងឆ្នាំ២០១០ បែកគ្នាក្នុងឆ្នាំ២០១២ ជួបគ្នាក្នុងឆ្នាំ២០១៣ បែកគ្នាម្តងទៀតក្នុងឆ្នាំ២០១៤ និងបានត្រឡប់មកជាមួយគ្នាវិញនៅចុងឆ្នាំ២០១៧ មុនពេលចែកផ្លូវគ្នានៅដើមឆ្នាំ ២០១៨ ។ Justin និងភរិយាបច្ចុប្បន្ន មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ មុនពេលផ្សះផ្សា និងនៅខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីការបែកគ្នាពី Gomez បានដាច់ស្រាច់។
នៅខែកញ្ញានោះ Justin និង Hailey បានរៀបការស្របច្បាប់ អាចនិយាយបានថា ទំនាក់ទំនងស្នេហារបស់ Gomez និង Justin ពុំមានផ្លូវដែលអាចបន្តទៅមុខបាន ទើបពួកគេសម្រេចបញ្ចប់ទំនាក់ទំនងស្នេហាកាន់ឆ្នាំមួយនេះ ហើយអ្វីដែលគួរអោយស្ញើចសរសើរដល់ Selena Gomez គឺនៅតែអាចបើកចិត្ត និងថតរូបដោយក្តីរីករាយជាមួយ Hailey Bieber ដោយគ្មានការប្រកាន់ខឹងអ្វីទ្បើយ។
ចែករំលែកព័តមាននេះ